ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

បទ​បញ្ជារបស់​លោក វ៉ី ​សំណាងអភិ​បាលខេត្តកំព​ង់ស្ពឺគឺជារឿងឥត​ន័យរោងម៉ា​ស៊ីន​អា​រឈើខ្នាត​យក្សជា​ច្រើន​កន្លែងកំពុងដំ​ណើរ​ការយ៉ាងរលូននៅ​តាមបណ្ដាស្រុក

បទ​បញ្ជារបស់​លោក វ៉ី ​សំណាងអភិ​បាលខេត្តកំព​ង់ស្ពឺគឺជារឿងឥត​ន័យរោងម៉ា​ស៊ីន​អា​រឈើខ្នាត​យក្សជា​ច្រើន​កន្លែងកំពុងដំ​ណើរ​ការយ៉ាងរលូននៅ​តាមបណ្ដាស្រុក

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​បាន​ឲ្យ​ដឹងថា  បទបញ្ជា​របស់លោក វ៉ី សំណាង  អភិបាលខេត្ត​កំពង់ស្ពឺ  ក្នុងការ​ទប់ស្កាត់​បទ ​ល្មើស​ព្រៃឈើ​ក្នុង​ខេត្តកំពង់ស្ពឺ  នោះ​គឺ​កំពុង​ក្លាយទៅ ជា​រឿង​ឥតន័យ​ឥតប្រយោជន៍​អ្វី​ ទាំងអស់ ព្រោះ​បច្ចុ ប្បន្ន​រោង​ ម៉ាស៊ីន​អារឈើ​ច្រើន​កន្លែង​ ក្នុងភូមិ​ព្រៃខ្លា ភូមិ​ត្រាំ​កង់  ឃុំ​ពោធិ៍​អង្គ្រង ស្រុក​បសេដ្ឋ  ខេត្តកំពង់ស្ពឺ  នៅតែ​បន្ត ដំណើរ​ ការ​យ៉ាង​រលូន​ដដែល​។ ជាង នេះទៅទៀត​ឈ្មួញ​ធំៗ​ជាច្រើន​នាក់  ជាពិសេស​ឈ្មួញ​ឈ្មោះ  ណុប  ឌី នៅតែ​បន្ត ​ប្រមូល​ទិញ​ឈើ​ប្រណីត​ពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ដឹកជញ្ជូន​ឆ្លងកាត់​ខេត្តកំពង់ស្ពឺ ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុង​ខេត្តតាកែវ និង​ខេត្តកំពត យ៉ាង​ពេញបន្ទុក​ដូច​មុន​ដដែល​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តកំពង់ស្ពឺ បាន​វាយតម្លៃថា បទបញ្ជា​របស់លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ គ្រាន់តែ​និយាយ​ឲ្យ​ពីរោះ​ស្ដាប់​ប៉ុណ្ណោះ ព្រោះ​រោង​ម៉ាស៊ីន​អារឈើ​ធំៗ​ច្រើន​កន្លែង​នៅតែ​ដំណើរការ​យ៉ាង​គគ្រឹកគគ្រេង ហើយ​ឈ្មួញ​ធំៗ​ជាច្រើន​នាក់​នៅតែ​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ខេត្តកំពង់ស្ពឺ យ៉ាង​រលូន​ដដែល។

​ ប្រភពពី​មន្ត្រីរាជការ​នៅក្នុង​សាលាខេត្ត​កំពង់ស្ពឺ បាន​ឲ្យ​ដឹងថា​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បានចេញ​បទបញ្ជា​ឲ្យ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅក្នុង​ខេត្តកំពង់ស្ពឺប្រកបដោយ​ប្រសិទ្ធភាព​ពិតប្រាកដ​។ បទបញ្ជា​របស់លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បាន​កើតឡើង​ក្រោយពេល​មាន​សេចក្ដីរាយការណ៍​ថា រោង​ម៉ាស៊ីន​អារឈើ​ដោយ​ប្រើ​ម៉ាស៊ីន​ខ្នាត​ធំ​ជាច្រើន​កន្លែង​កំពុងដំណើរការ​នៅ​ស្រុក​បសេដ្ឋ ក៏ដូចជា​នៅ​ស្រុក​ថ្ពង ស្រុក​ភ្នំស្រួច និង​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។ ក៏ប៉ុន្តែ​បទបញ្ជា​របស់លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ គឺជា​រឿង​ឥតន័យ​ព្រោះ​រោង​ម៉ាស៊ីន​អារឈើ​ខ្នាត​ធំ​ជាច្រើន​កន្លែង​កំពុងដំណើរការ​យ៉ាងរ​លូន​នៅតាម​បណ្ដា​ស្រុក​ដូច​រៀបរាប់​ខាងលើ ព្រោះ​ម្ចាស់​រោង​ម៉ាស៊ីន​អារឈើ​ទាំងនោះ​មាន​ខ្នងបង្អែក​រឹងមាំ ហើយ​មានការ​បែងចែក​ផលប្រយោជន៍​ទៅ​ថ្នាក់លើ​ជាប្រចាំ​។

បើតាម​ប្រភពពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្តកំពង់ស្ពឺ បាន​បង្ហើប​ឲ្យ​ដឹងថា ការដែល​រោង​ម៉ាស៊ីន​អារឈើ​ខ្នាត​ធំ​ច្រើន​កន្លែង​ក្នុងស្រុក​បសេដ្ឋ ស្រុក​ថ្ពង ស្រុក​ឱ​រ៉ា​ល់ និង​ស្រុក​ភ្នំស្រួច អាច​ដំណើរការ​យ៉ាង​រលូន​គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ឈាង តុលា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ស្ពឺ និង​ពី​សំណាក់​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ស្ពឺ ផងដែរ​។ ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ឈាង តុលា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ស្ពឺ និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ស្ពឺ ទេនោះ​គឺ​ម្ចាស់​រោង​ម៉ាស៊ីន​អារច្រៀក​ឈើ​ខ្នាត​ធំ​មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដូច​សព្វថ្ងៃ​នេះឡើយ​។ ជាក់ស្ដែង​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្តកំពង់ស្ពឺ នាពេល​កន្លងមក​គឺជា​ចំណាត់ការ​របស់​សមត្ថ​កិច្ច​អាវុធហត្ថ​និង​សមត្ថកិច្ច​នគរបាល ចំណែក​មន្ត្រីរដ្ឋបាល​ព្រៃឈើ​មិន​បង្ក្រាប​បទល្មើស​ឡើយ ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​ពួកគេ​។

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888