ថ្ងៃសៅរ៍ ទី១៤ ខែមិថុនា ឆ្នាំ2025
ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

ឈើខុ​សច្បាប់ជា​ច្រើនម៉ែត្រគូប​នៅក្បែរក្រុម​ហ៊ុន SK​ (ឥណ្ឌា )​សមត្ថកិច្ចចម្រុះ​ចាប់ឈើ​​បា​នតិចតួចបំផុ​​តស្ទើរ​តែហ្នឹ​ង​អត់, ​មិនឲ្យអ្ន​កកាសែ​ត​ចូលថតគំនរ​ឈើជា​ឆ្នាំង​​បាយ

ឈើខុ​សច្បាប់ជា​ច្រើនម៉ែត្រគូប​នៅក្បែរក្រុម​ហ៊ុន SK​ (ឥណ្ឌា )​សមត្ថកិច្ចចម្រុះ​ចាប់ឈើ​​បា​នតិចតួចបំផុ​​តស្ទើរ​តែហ្នឹ​ង​អត់, ​មិនឲ្យអ្ន​កកាសែ​ត​ចូលថតគំនរ​ឈើជា​ឆ្នាំង​​បាយ

កម្លាំង​សមត្ថកិច្ច​ចម្រុះ ចុះ​ រឹបអូស​ឈើ​រាប់រយ​ម៉ែត្រគូប​នៅក្បែរ​ ក្រុមហ៊ុន “SK ឥណ្ឌា​ ” ដែល​ក្រុម​ឈ្មួញ​ដឹក​ចេញពី ​តំបន់​វា​រី​អគ្គិសនី​ សេសា​ន​ក្រោម​២ ខេត្តស្ទឹងត្រែង យកមក​លាក់ទុក​នៅក្បែ​រ​ក្រុមហ៊ុន​ មួយ​នេះ​។ ប្រតិបត្តិការ​នេះ បានធ្វើ​ ឡើង​កាល ពី​ថ្ងៃ ទី​២៤ ខែតុលា ឆ្នាំ​២០១៨ ស្ថិតនៅ​ក្នុងភូមិ​៣ ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ ខេត្តរតនគិរី ដឹកនាំ​កម្លាំង​ដោយ​ លោក ជា ពេ ជ្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ដែលជា​ការកត់សម្គាល់ គឺ​ប្រតិបត្តិការ​របស់​ សមត្ថ​កិច្ច ធ្វើឡើង​ក្រោយ​ សារព័ត៌មាន​ផ្សព្វផ្សាយ​ពី​ភាពមិនប្រក្រតី ចំពោះ​ការ​លាក់ទុក​ឈើ​ដ៏​ច្រើនសន្ធឹក​សន្ធាប់​នេះ​។​

​ សមត្ថកិច្ច​បាន​រកឃើញ​ឈើ​ប្រណីតៗ​គ្រប់​ប្រភេទ មានដូចជា ឈើ​ប្រភេទ សុ​ក្រម កកោះ និង​ធ្នង់ អា​ឃ្លុំ​សម្រេច មាន​ប្រវែង ០.៥០​ម៉ែត្រ​, ០.៦០​ម៉ែត្រ​, ០.៨០​ម៉ែត្រ​, ១.០០​ម៉ែត្រ ទៅ​១.២០​ម៉ែត្រ និង​មាន​មុខកាត់​ចម្រុះ​ចាប់ពី ២០, ៣០, ៤០​ឃ្លុំ ដ៏​ច្រើនសន្ធឹក​សន្ធាប់​រាប់ពាន់​កំណាត់ រាប់រយ​ម៉ែត្រគូប ដែល​ក្រុម​ឈ្មួញ​យកមក​ស្តុក​លាក់ទុក​យ៉ាង​ស្ងៀមស្ងាត់ នៅត្រង់ចំណុច​ដី​សង្គមកិច្ច នៅ​មិន​ឆ្ងាយ​ពី​ដី​ក្រុមហ៊ុន “SK ឥណ្ឌា​” ប្រមាណ​តែ​ជាង​១០០​ម៉ែត្រ​ប៉ុណ្ណោះ​។​

​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន បានប្រាប់​អ្នកសារព័ត៌មាន​ថា ឈើ​ទាំងនោះ ក្រុម​ឈ្មួញ​បាន​ទិញ និង​ដឹកជញ្ជូន​ចេញពី​ម្តុំ​ព្រៃ​ធម្មជាតិ ខាងជើង​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ ក្នុងភូមិ​សាស្ត្រ​ខេត្តស្ទឹងត្រែង កាលពី​ប៉ុន្មាន​ខែ​មុននេះ តាម​គោយន្ត​កន្ត្រៃ​មក​ស្តុក​ទុក​ក្បែរ​ដី​ក្រុមហ៊ុន សង្ស័យ​រង់ចាំ​ឱកាសល្អ​ដាក់​បន្លំ​ជាមួយ​ឈើ​ក្រុមហ៊ុន​ចាស់ ដែល​បម្រុង​នាំចេញ បន្ទាប់ពី​ទទួលបាន​ច្បាប់​អនុញ្ញាត (PC) រួចហើយ​។ ប៉ុន្តែ​ក្រោយពី​ប្រទះឃើញ​គំនរ​ឈើ​ទាំងនោះ ហើយ​ប្រជាពលរដ្ឋ​ក៏បាន​រាយការណ៍​ជា​បន្តបន្ទាប់​ទៅ​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់​។​

​ជាការ​កត់សម្គាល់​រប​ស់​អ្នកសារព័ត៌មាន អំឡុង​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​ខាងលើនេះ គេ​សង្កេតឃើញ​អ្នក​រត់ការ​ម្នាក់ ដែល​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ប្រុស (​ជា​អ្នកភូមិ​ក្របី​ជ្រុំ​) រត់​ខ្វែងដៃខ្វែងជើង​រត់​ធ្វើ PC នៅ​ភ្នំពេញ ដើម្បី​បំពេញ​តាម​តម្រូវការ​ច្បាប់​ធ្វើ​អាជីវកម្ម​យក​ឈើ​ខុសច្បាប់​ឲ្យ​ក្លាយជា​ស្របច្បាប់ បំណង​យកចេញ​ជ្រក​ក្រោម​ស្លាក​ក្រុមហ៊ុន “SK ឥណ្ឌា​” ព្រមទាំង​ការស្តា​របាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២​ជាដើម​។​

​ កម្លាំង​សមត្ថកិច្ច​ចម្រុះ ចុះ​រឹបអូស​ឈើ​ទាំងនេះ ដោយ​ហាម​មិន​ឲ្យ​អ្នកសារព័ត៌មាន ចូលទៅ​ផ្តិត​យក​រូបភាព​ឡើយ​។ បញ្ហា​នេះ ត្រូវបាន​ចោទ​ជា​សំណួរ​ថា តើ​មូល​ហេតុអ្វី​បានជា​សមត្ថកិច្ច មិន​អនុញ្ញាត​ឲ្យ​អ្នកសារព័ត៌មាន ចូល​ទៅយក​ព័ត៌មាន ដែលមាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ និង​ព្រះរាជអាជ្ញា ទៅជា​មួយ​ផងដែរ​? ឬ​សង្ស័យ​ខ្លាច​បាត់​ផល​ប្រ​យោធ​ន៍​ធំ​?

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888