ថ្ងៃសៅរ៍ ទី៣១ ខែឧសភា ឆ្នាំ2025
ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

លោក ស៊ុន ​ចាន់ថុល​រដ្ឋមន្ត្រីក្រសួង​សាធារណ​ការគួរពិនិត្យ​ឡើងវិញអំ​ពើពុករ​លួយរប​ស់លោក ម៉ឹង​ យូឡេង ប្រធា​នមន្ទីរសា​ធារណ​ការខេត្តកណ្ដាល​និងលោក​ ជួរ ​ឈុនឡេង​ល្បីខាង​ប្រព្រឹត្តអំ​ពើពុ​ករលួយជាយូរមកហើយ

លោក ស៊ុន ​ចាន់ថុល​រដ្ឋមន្ត្រីក្រសួង​សាធារណ​ការគួរពិនិត្យ​ឡើងវិញអំ​ពើពុករ​លួយរប​ស់លោក ម៉ឹង​ យូឡេង ប្រធា​នមន្ទីរសា​ធារណ​ការខេត្តកណ្ដាល​និងលោក​ ជួរ ​ឈុនឡេង​ល្បីខាង​ប្រព្រឹត្តអំ​ពើពុ​ករលួយជាយូរមកហើយ

សេចក្ដីរាយការណ៍​ពី​ឈ្មួញ​និង​ ក្រុមអាជីវករ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់ ​ផ្លូវជាតិ​លេខ​៤ ចូលមក​រាជធានី ​ភ្នំពេញ បាន​លើក ឡើងថា ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​ រថយន្ត​នៅលើ​ផ្លូវជាតិ​លេខ​៤  ស្រុក​អង្គស្នួល ខេត្តកណ្ដាល  បាន​គាប ​យកលុយ​ពី​ពួកគេ​តាម​អំពើ​ចិត្ត​។  ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​៤ គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ប៉ុណ្ណោះ ហើយ​ពួកគេ​បើក​ឲ្យ​រថយន្ត​ធំៗ​ផ្ទុកទំនិញ​លើស​ទម្ងន់​ឆ្លង​កាត់មុខ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ចូលមក​រាជធានី​ភ្នំពេញ យ៉ាង​រលូន​។ ការដែល​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​៤ ក្នុងស្រុក​អង្គស្នួល ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល និង​លោក ជួរ ឈុន​ឡេង អនុប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ជា​យូរ​មកហើយ​។

​ជុំវិញ​បញ្ហា​ខាងលើនេះ​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល បាន​អំពាវនាវ​ឲ្យ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ពិនិត្យឡើងវិញ​ចំពោះ​អំពើពុករលួយ​និង​ទង្វើ​មិន​ប្រក្រតី​របស់លោក ម៉ឹង យូ​ឡេង និង​លោក ជួរ ឈុន​ឡេង ជាបន្ទាន់​។ ទន្ទឹមនឹងនេះ​ក្រុម​ឈ្មួញ​ដែល​ដឹកជញ្ជូន​ទំនិញ ដឹកជញ្ជូន​ខ្សាច់ ដឹកជញ្ជូន​ថ្ម ដឹកជញ្ជូន​ដី ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​២ ផ្លូវជាតិ​លេខ​៣ និង​ផ្លូវជាតិ​លេខ​៤ ក៏បាន​អំពាវនាវ​ឲ្យ​លោក ស៊ុន ចាន់ថុល ទប់ស្កាត់​អំពើពុករលួយ​របស់​ម​ន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ទាំង​៣​ទីតាំង​នោះ​ជាបន្ទាន់​។ ដោយហេតុថា ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​៣​ទីតាំង​នោះ​មិនបាន​អនុវត្តន៍​ឲ្យ​ត្រឹមត្រូវ​តាម​តួនាទី​របស់​ពួកគេ​ឡើយ ហើយ​ពួកគេ​ប្រែក្លាយ​ជញ្ជីង​ថ្លឹង​រថយន្ត​ទៅជា​ជញ្ជីង​ថ្លឹង​លុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​។

ប្រភពពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកណ្ដាល មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល ឃុបឃិត​បើកដៃ​ឲ្យ​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​២ ផ្លូវជាតិ​លេខ​៣ និង​ផ្លូវជាតិ​លេខ​៤ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​២ ក្នុងភូមិ​ព្រះពុទ្ធ ឃុំ​ព្រះពុទ្ធ ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល កំពុង​ប្រែក្លាយ​ជញ្ជីង​ថ្លឹង​រថយន្ត​ឲ្យ​ទៅជា​ជញ្ជីង​ថ្លឹង​លុយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ការដែល​មន្ត្រី​ទាំងនោះ​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់​ពួកគេ​ក្នុង​ការប្រមូល​លុយ​តាមរបៀប​ពុករលួយ គឺ​ដោយសារ​អាង​មាន​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល និង​លោក ជួរ ឈុន​ឡេង អនុប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល ជា​បង្អែក​ដ៏​រឹងមាំ​។

បើតាម​ការអះអាង​រប​ស់​មន្ត្រី​នៅក្នុង​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល បាន​ឲ្យ​ដឹង​ទៀតថា ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​៣ ក្នុងភូមិ​កំពង់ទួល ឃុំ​ដើម​ប្ញ​ស ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ក៏​កំពុង​ប្រែក្លាយ​ជញ្ជីង​ថ្លឹង​រថយន្ត​ឲ្យ​ទៅជា​ជញ្ជីង​ថ្លឹង​លុយ​យ៉ាង​សុខ​ស្រួល​ផងដែរ​។ ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៣ ក្នុងស្រុក​កណ្ដាលស្ទឹង បាន​ឲ្យ​ដឹងថា ទោះបី​ពួកគេ​ដឹកទំនិញ​លើស​ទម្ងន់​ឬ​មិន​លើស​ទម្ងន់​យ៉ាងណាក៏ដោយ ក៏ត្រូវ​បង់លុយ​តាម​ការកំណត់​របស់​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ចំណុច​ភូមិ​កំពង់ទួល ដោយ​មិនអាច​តវ៉ា​បានឡើយ​។ ប្រជាពលរដ្ឋ​ដែល​រកស៊ី​ដឹកជញ្ជូន​ថ្ម ដឹកជញ្ជូន​ខ្សាច់ និង​ដឹកជញ្ជូន​ដី​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​៣ ភូមិ​កំពង់ទួល បាន​ត្អួ​ញ​ត្អែ​រថា​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​នោះ​គាប​យកលុយ​ពី​ពួកគេ​ស្រេច​តែ​អំពើ​ចិត្ត ហើយ​គ្មាន​នរណា​ហ៊ាន​តវ៉ា​ឡើយ​។

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888