ថ្ងៃសៅរ៍ ទី២៤ ខែឧសភា ឆ្នាំ2025
ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

សមត្ថកិច្ចច្រកព្រំដែនដូងស្រុករមាសហែកប្រមូលលុយដាក់ហោប៉ៅតាមរបៀបពុករលួយជិះ

សមត្ថកិច្ចច្រកព្រំដែនដូងស្រុករមាសហែកប្រមូលលុយដាក់ហោប៉ៅតាមរបៀបពុករលួយជិះ

ប្រភពពី​មន្ត្រី​នៅ​ច្រក​ដូង មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ទំនិញ​ដែល​ឈ្មួញ​នាំចូល​តាម​ច្រក​ដូង គឺ​បង់ពន្ធ​ត្រឹម​២៥​ទៅ​៣០​ភាគរយ​ប៉ុណ្ណោះ ក្រៅពីនេះ​គឺមាន​ការឃុបឃិត​សម្របសម្រួល​ពី​សំណាក់​មន្ត្រី​គយ​ប្រចាំ​ច្រក​ដូង ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់​ចំពោះ​បញ្ហា​ដែល​កំពុង​កើតឡើង​នៅ​ច្រកព្រំដែន​ប៉ុស្ដិ៍​ដូង ស្រុក​រមាសហែក ខេត្តស្វាយរៀង ព្រោះ​បច្ចុប្បន្ន​ឈ្មួញ​នាំ​ទំនិញ​ចេញចូល​តាម​ច្រក​នេះ​យ៉ាង​ពេញបន្ទុក​ដោយ​ពុំមាន​ការត្រួតពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​ឡើយ​។ ផ្ទុយទៅវិញ​សមត្ថកិច្ច​ប្រចាំ​ច្រក​ដូង ក៏ដូចជា​មន្ត្រី​គយ​ប្រចាំ​ច្រក​ដូង កំពុង​សប្បាយ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់យ៉ាង​សុខ​ស្រួល​គ្មាន​ញញើត​អ្វី​ទាំងអស់។

ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​ដូង ស្រុក​រមាសហែក ខេត្តស្វាយរៀង បាន​ឲ្យ​ដឹងថា មួយរយៈ​កន្លងទៅនេះ​មាន​ឈ្មួញ​យួន​ចូលមក​ទិញ​ប្ញ​ស្សី​ពីងពង់ ហើយ​ដឹកជញ្ជូន​តាម​រថយន្ត​ធំៗ​ចេញ​តាម​ច្រកទ្វារព្រំដែន​ប៉ុស្ដិ៍​ដូង យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​ការត្រួតពិនិត្យ​ពី​សមត្ថកិច្ច​នៃ​ច្រក​នេះឡើយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ក្រៅពី​បណ្ដោយ​ឲ្យ​ឈ្មួញ​យួន​ចូលមក​ទិញ​ប្ញ​ស្សី​ពីងពង់ ដឹក​ចេញ​តាម​រថយន្ត​ធុន​ធំ​យ៉ាង​អនាធិបតេយ្យ​គឺ​សមត្ថកិច្ច​នៃ​ច្រក​ដូង បានអនុញ្ញាត​ឲ្យ​រថយន្ត​ច្រើន​ប្រភេទ​ដែលមាន​ទាំង​រថយន្ត​ទ្រុង​បិទ​ជិត​ផងដែរ ចេញចូល​យ៉ាង​គគ្រឹកគគ្រេង​។ មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ឃុំ​ដូង ស្រុក​រមាសហែក បាន​បង្ហើប​ឲ្យ​ដឹងថា ឈ្មួញ​យួន​អាច​បង្កប់​ឈើ​ក្រោម​ប្ញ​ស្សី​ពីងពង់ ហើយ​ដឹកចេញទៅ​ស្រុក​យួន​យ៉ាង​ស្រួលៗ​ព្រោះ​សមត្ថកិច្ច​ច្រកព្រំដែន​ដូង គិតតែ​ពី​រឿង​ផលប្រយោជន៍​។

តាម​ការកត់សម្គាល់រ​បស់​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ច្រកព្រំដែន​ប៉ុស្ដិ៍​ដូង បាន​ឲ្យ​ដឹងថា ប្ញ​ស្សី​ពីងពង់​ត្រូវ​ឈ្មួញ​យួន​ចូលមក​ប្រមូល​ទិញ​នៅក្នុង​ស្រុក​រមាសហែក និង​ស្រុក​មួយចំនួនទៀត​ក្នុង​ខេត្តស្វាយរៀង ហើយ​ដឹកជញ្ជូន​តាម​រថយន្ត​យី​ឌុប​ធុន​ធំ ក៏ដូចជា​ដឹកជញ្ជូន​តាម​គោយន្ត​និង​ត្រាក់ទ័រ​ចេញទៅ​ស្រុក​យួន​ជា​រៀងរាល់ថ្ងៃ​។ ទន្ទឹមនឹងនេះ​មាន​ឈ្មួញ​មួយចំនួន​ដឹកជញ្ជូន​ទំនិញ​ពី​ស្រុក​យួន​ចូល​ស្រុក​ខ្មែរ​តាម​ម៉ូតូ រ​ម៉ក​ម៉ូតូ គោយន្ត​និង​រថយន្ត​ធុន​តូច​យ៉ាង​គគ្រឹកគគ្រេង ព្រោះ​មានការ​សម្របសម្រួល​ពី​សំណាក់​មន្ត្រី​សមត្ថកិច្ច​នៅ​ច្រក​ដូង ដែល​គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​។ បញ្ហា​នេះ​មន្ត្រី​អាជ្ញាធរខេត្ត​ស្វាយរៀង ក៏ដូចជា​សមត្ថកិច្ច​នគ​របាល​ខេត្តស្វាយរៀង កំពុង​សម្ងំស្ងៀម​បណ្ដោយ​ឲ្យ​សមត្ថកិច្ច​នៅ​ច្រកព្រំដែន​ដូង ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន​។

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888