ថ្ងៃពុធ ទី០៤ ខែមិថុនា ឆ្នាំ2025
ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

មេ​ឈ្មួញ​ឈើ​ខុសច្បាប់​២​នាក់​ប្ដី​ប្រពន្ធ​កាប់​បំផ្លាញ​ព្រៃ​ឡង់​និង​ព្រៃ​ព្រះរ​កា​ជិត​រលាយ​ហើយ​មាន ប៊ុន សុធី​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ធំ​និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ព្រះវិហារ​ជា​ខ្នងបង្អែក​

មេ​ឈ្មួញ​ឈើ​ខុសច្បាប់​២​នាក់​ប្ដី​ប្រពន្ធ​កាប់​បំផ្លាញ​ព្រៃ​ឡង់​និង​ព្រៃ​ព្រះរ​កា​ជិត​រលាយ​ហើយ​មាន ប៊ុន សុធី​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ធំ​និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ព្រះវិហារ​ជា​ខ្នងបង្អែក​

​ប្រភព​ពី​ប្រជាពលរដ្ឋ​ក្នុង ឃុំ​ត្រពាំងប្ញ​ស្សី ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ បានឲ្យដឹង​ថា​ឈ្មួញ​ឈ្មោះ វិញ រ៉​យ និង​ប្រពន្ធ​ឈ្មោះ ជិន គឹម​អន រក ស៊ី​ដឹកជញ្ជូន​ឈើ​ពី​តំបន់​ព្រៃ​ព្រះ រកា​និង​ព្រៃ​ឡង់ ខេត្ត​ព្រះវិហារ យូរ​ឆ្នាំ​មក​ហើយ​មិន ដែល​មាន​សមត្ថកិច្ច​ណា​ប៉ះ ពាល់​នោះទេ​។

​ទន្ទឹមនឹងនេះ សមត្ថកិច្ច​ពាក់ព័ន្ធ​បានឲ្យដឹង​ថា​ឈ្មួញ​ឈ្មោះ វិញ រ៉​យ និង​ប្រពន្ធ​ឈ្មោះ ជិន គឹម​អន តែងតែ​ចំណាយ​លុយ​រត់ការ​បើក​ផ្លូវ​ជា​មុន​ទើប​អាច​ដឹកជញ្ជូន​ឈើ​មក​ដល់​គោលដៅ​យ៉ាង​រលូន ហើយ​សមត្ថកិច្ច​ខ្លះ​គឺជា​អ្នក​ជួយ​សម្របសម្រួល​ទៀត​ផង​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ដោយ​មិន​គិត​ពី​សេចក្ដី​វិនាស​នៃ​ព្រៃ​ព្រះរ​កា​និង​ព្រៃ​ឡង់​នោះទេ​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ក៏ដូចជា​លោក កែវ អូ​ម៉ាលី​ស្ស ប្រធាន​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួង​កសិកម្ម ពិនិត្យមើល​បញ្ហា​ខាងលើ​នេះ​ផង ព្រោះ​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ព្រះវិហារ និង​ខេត្ត​កំពង់ធំ កំពុង​ក្លាយជា​ខ្នងបង្អែក​របស់​ឈ្មួញ​ឈ្មោះ វិញ រ៉​យ និង​ប្រពន្ធ​ឈ្មោះ ជិន គឹម​អន ។​

​ប្រភព​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​បានឲ្យដឹងថា ការ​ដែល​ឈ្មួញ​ឈ្មោះ វិញ រ៉​យ និង​ប្រពន្ធ​ឈ្មោះ ជិន គឹម​អន អាច​ប្រមូល​ទិញ​ឈើ​ពី​តំបន់​ព្រៃ​ព្រះ​រកា​និង​ព្រៃ​ឡ​ង់ ក្នុង​ខេត្ត​ព្រះវិហារ ដឹក​ចូលមក​ខេត្ត​កំពង់ធំ យ៉ាង​រលូន​គឺ​ដោយសារ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​ទៀត​។ ប្រការ​នេះ​កំពុង​ធ្វើឲ្យ​ព្រៃឈើ​នៅក្នុង​តំបន់​ព្រៃ​ព្រះរ​កានិង​ព្រៃ​ឡង់ ក្នុង​ខេត្ត​ព្រះវិហារ ក៏ដូចជា​ព្រៃ​ឡង់​ក្នុង​ខេត្ត​កំពង់ធំ រង​ការបំផ្លាញ​យ៉ាង​ពេញបន្ទុក​។ បច្ចុប្បន្ន​ឈ្មួញ​ឈ្មោះ វិញ រ៉​យ និង​ប្រពន្ធ​ឈ្មោះ ជិន គឹម​អន ប្រមូល​ទិញ​ឈើ​ពី​តំបន់​ព្រៃ​ព្រះរ​កា​និង​ព្រៃ​ឡង់ ដឹកជញ្ជូន​ចូលមក​ចែកចាយ​តាម​ដេប៉ូ​ក្នុង​ខេត្ត​កំពង់ធំ ហើយ​ឃុបឃិត​ជាមួយ​មន្ត្រី​ពុករលួយ​ធ្វើយ៉ាងណា​ឲ្យ​ឈើ​ទាំង​នោះ​ក្លាយទៅជា​ឈើ​ស្របច្បាប់​។​

​ប្រភព​ពី​មន្ត្រី​ក្នុង​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ធំ បានឲ្យដឹងថា បច្ចុប្បន្ន​មាន​ឈ្មួញ​២​នាក់​ប្ដី​ប្រពន្ធ គឺ​ប្ដី​ឈ្មោះ វិញ រ៉​យ និង​ប្រពន្ធ​ឈ្មោះ ជិន គឹម​អន កំពុង​បន្ត​សកម្មភាព​បំផ្លាញ​ព្រៃ​ព្រះរ​កា​និង​ព្រៃ​ឡង់ យ៉ាង​មហន្តរាយ​ព្រោះ​មាន​ការឃុបឃិត​ពី​សំណាក់​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​។ ប្រភព​បានឲ្យដឹង​ទៀតថា ឈ្មួញ​ឈ្មោះ វិញ រ៉​យ និង​ប្រពន្ធ​ឈ្មោះ ជិន គឹម​អន មាន​ទីលំនៅ​ក្នុង​ភូមិ​ថ្នល់​ដែក ឃុំ​ត្រពាំងប្ញ​ស្សី ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ នៅ​តែ​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​តំបន់​ព្រៃ​ឡង់​និង​ព្រៃ​ព្រះ​រកា ខេត្ត​ព្រះវិហារ ចូល​មក​ខេត្ត​កំពង់ធំ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ការ​ដែល​ឈ្មួញ​ទាំង​២​នាក់​នេះ​អាច​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់​ខ្លួន គឺ​ដោយសា​រអាង​មាន​លោក ប៊ុន សុធី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ធំ ក៏​ដូច​ជា​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ព្រះវិហារ ជា​ខ្នងបង្អែក​យ៉ាងរឹងមាំ​។​

​បើ​តាម​ប្រភព​ពី​មន្ត្រីរាជការ​ក្នុង​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ធំ បានឲ្យដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ព្រះវិហារ និង​លោក ប៊ុន សុធី មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ធំ ទេ​នោះ​គឺ​ឈ្មួញ​ឈ្មោះ វិញ រ៉​យ និង​ប្រពន្ធ​ឈ្មោះ ជិន គឹម​អន មិន​អាច​ដឹក​ជញ្ជូន​ឈើ​ពី​ខេត្ត​ព្រះវិហារ ចូល​មក​ខេត្ត​កំពង់ធំ បានឡើយ​។

​ប្រភព​បានឲ្យដឹង​ទៀតថា មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន​បាន​ចាត់ទុក​ឈ្មួញ​ឈ្មោះ វិញ រ៉​យ និង​ប្រពន្ធ​ឈ្មោះ ជិន គឹម​អន ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​ពួកគេ ហេតុនេះហើយ​ទើប​ពួកគេ​បណ្ដោយ​ឲ្យ​ឈ្មួញ​ទាំង​២​នាក់​ប្ដី​ប្រពន្ធ​នេះ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់​ខ្លួន​។ ក្នុង​មួយ​ថ្ងៃៗ​ឈ្មួញ​ឈ្មោះ វិញ រ៉​យ និង​ប្រពន្ធ​ឈ្មោះ ជិន គឹម​អន ដឹកឈើ​តាម​រថយន្ត​យី​ឌុប​ឬ​រថយន្ត​ភ្លៅ​៥​ពី​៥​ទៅ​៦​គ្រឿង​ចូល​មក​ខេត្ត​កំពង់ធំ ដោយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​ក៏​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ប៉ះពាល់​ឈ្មួញ​ទាំង​២​នាក់​នោះ​ឡើយ ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888