ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

​មេ​ឈ្មួញ​ឈើ​ល្បីឈ្មោះ​សឹង សំអុល​បន្ត​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​លក់​ស្រុក​យួន​ខ្លាំង​ជាង​មុន​ផ្គើន​នឹង​អនុ​សាស​ន៏​សម្ត​ច​ហ៊ុន សែន​?

​មេ​ឈ្មួញ​ឈើ​ល្បីឈ្មោះ​សឹង សំអុល​បន្ត​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​លក់​ស្រុក​យួន​ខ្លាំង​ជាង​មុន​ផ្គើន​នឹង​អនុ​សាស​ន៏​សម្ត​ច​ហ៊ុន សែន​?

មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​និង សកម្មជន​ព្រៃឈើ​ក្នុង​ខេត្ត​មណ្ឌលគិរី បានឲ្យដឹងថា បើទោះបី នៅក្នុង​ទីតាំង​ដី​សម្បទាន សេដ្ឋកិច្ច​ក្រុមហ៊ុនមេ​ឈ្មួញ សឹង សំអុល គ្មាន​នៅសល់​ឈើ សម្រាប់​កាប់​ធ្វើ​អាជីវកម្ម​បន្ត ទៀត​យ៉ាង ណា​ក៏ ដោយ ក៏​មេ​ឈ្មួញ​ម្នាក់​នេះ​នៅតែមាន ឈើ​ដឹកជញ្ជូន​ចេញទៅ ស្រុក​យួន​យ៉ាង​គគ្រឹកគគ្រេង​ដដែល​។ មិនតែប៉ុណ្ណោះ​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ព្រមទាំង​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​នេះ មិន​ត្រឹមតែ​បណ្ដោយ​ឲ្យ​មេ​ឈ្មួញ សឹង សំអុល បំផ្លាញ​ព្រៃឈើ​យ៉ាង​មហន្តរាយ​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​ជួយ​បិទបាំង​សកម្មភាព​បំផ្លាញ​ព្រៃឈើ​របស់​មេ​ឈ្មួញ សឹង សំអុល ទៀតផង​។ ដូច្នេះហើយ​ទើប​មេ​ឈ្មួញ សឹង សំអុល កាន់តែ​បានចិត្ត​ក្នុង​ការកាប់​ឈើ​នៅក្នុង​ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី ជា​ពិសេស​ព្រៃឈើ​នៅ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច និង​តំបន់​នានា​ហើយ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​ដោយ​រលូន ។​

​ប្រភព​ដែល​ស្និទ្ធ​នឹង​មេ​ឈ្មួញ សឹង សំអុល បានឲ្យដឹងថា បច្ចុប្បន្ន​ឈ្មួញ​ជា​មន្ត្រី​អាវុធហត្ថ​ម្នាក់​នេះ​នៅតែ​បន្ត​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រក​ព្រំដែន​ក្នុង​ស្រុក​ស្នួល ខេត្ត​ក្រចេះ និង​ច្រកព្រំដែន​ក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ យ៉ាង​ពេញបន្ទុក​។ ជាក់ស្ដែង​ថ្មីៗ​នេះ​មេ​ឈ្មួញ សឹង សំអុល ឬ​ឧកញ៉ា សឹង សំអុល បាន​ប្រើប្រាស់​រថយន្ត​ធុន​ធំ​រាប់​សិប​គ្រឿង​ដឹក​ជញ្ជូន​ឈើ​ពី​ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី ចេញ​ទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក ហើយ​គ្មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ប៉ះពាល់​ឡើយ​។ ជាងនេះទៅទៀត​មេ​ឈ្មួញ សឹង សំអុល បាន​អះអាង​ជា​សាធារណៈ​ថា ប្រសិន​បើ​លោក សៅ សុខា មេបញ្ជាការ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មិន​បង្ក្រាប​ទេ​នោះ​គឺ​គ្មាន​អ្នក​ហ៊ាន​ណា​បង្ក្រាប​ខ្លួន​ឡើយ​។​

​ចំណែក​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ស្រុក​ស្នួល ខេត្ត​ក្រចេះ បានឲ្យដឹងថា បច្ចុប្បន្ន​មេ​ឈ្មួញ សឹង សំអុល នៅតែ​បន្ត​ប្រើប្រាស់​រថយន្ត​ធុន​ធំ​រាប់​សិប​គ្រឿង​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្ត​ក្រចេះ យ៉ាង​រលូន​។ ប្រជាពលរដ្ឋ​បាន​កត់សម្គាល់​ថា លោក វ៉ា ថន អភិបាល​ខេត្ត​ក្រចេះ និង​លោក ទ្រី សុភ័ក្ត្រ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ក្រចេះ មិន​ហ៊ាន​ប៉ះពាល់​សកម្មភាព​ដឹកជញ្ជូន​ឈើ​របស់​មេ​ឈ្មួញ សឹង សំអុល នោះ​ទេ​ដោយសារ​ដឹងថា ឈ្មួញ​ម្នាក់​នេះ​មាន​ខ្នងបង្អែក​រឹងមាំ​ជា​មន្ត្រី​អាវុធហត្ថ​ជាន់ខ្ពស់​លើ​ផ្ទៃ​ប្រទេស​។ បញ្ហា​នេះ​បង្ហាញ​យ៉ាង​ច្បាស់​ថា បទបញ្ជា​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការទប់ស្កាត់​បទ​ល្មើស​រត់ពន្ធ​ឈើ​ចេញ​ក្រៅ​ប្រទេស​កំពុង​ក្លាយជា​រឿង​ឥតន័យ ព្រោះ​មេ​ឈ្មួញ សឹង សំអុល ដែល​មានឈ្មោះ​ក្នុង​បញ្ជីខ្មៅ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​តែ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​យ៉ាង​គឃ្លើន​ដដែល​មានន័យថា​ខ្លាំងក្លា​ជាង​មុន​ទៅ​ទៀត​។ ប្រជាពលរដ្ឋ​សម្ដែង​សេចក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​មហន្តរាយ​ព្រៃឈើ​ក្នុង​ខេត្ត​មណ្ឌលគិរី ព្រោះ​មេ​ឈ្មួញ សឹង សំអុល កំពុង​សម្រុក​បំផ្លាញ​ព្រៃឈើ​យ៉ាង​ពេញបន្ទុក​នៅក្នុង​ស្រុក​កោះ​ញែក​មិន​ញញើត​អ្វី​ទាំងអស់ ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888