ថ្ងៃព្រហស្បតិ៍័ ទី១៥ ខែឧសភា ឆ្នាំ2025
ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

​លោក ស៊ុន ចាន់ថុល​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​គួរពិនិត្យមើល​ភាព​អសកម្ម​និង​អំពើពុករលួយ​របស់​លោក គឹម សុវណ្ណ​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​បន្ទាយមានជ័យ​

​លោក ស៊ុន ចាន់ថុល​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​គួរពិនិត្យមើល​ភាព​អសកម្ម​និង​អំពើពុករលួយ​របស់​លោក គឹម សុវណ្ណ​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​បន្ទាយមានជ័យ​

ប្រភព​ពី​ឈ្មួញ​ជាច្រើន​នាក់​បានឲ្យដឹងថា មាន​រថយន្ត​ធំៗ​ដឹក​ទំនិញ​ឈប់​បន្តក ន្ទុ​យ​គ្នា​ចូល​បង់លុយ​ឲ្យ​មនុស្ស ប្រចាំ​ស្ថានីយ៍ ជញ្ជីង​ថ្លឹង​រថយន្ត​លើ​ផ្លូវជាតិ​លេខ​៥ ភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ជា​រៀងរាល់ ថ្ងៃ​ហើយ​មិន ឃើញ រថយន្ត​ទាំងនោះ​ឡើង​ថ្លឹង​លើ​ជញ្ជីង​ឲ្យ បាន​ត្រឹមត្រូវ​នោះឡើយ​។ ម្ចាស់​រថយន្ត​ដឹក ជញ្ជូន​ទំនិញ​ធំៗ ត្រូវតែ​បង់​លុយ តាម​ការកំណត់​បើ​ចង់​ចៀស​ផុត​ពី ការរំខាន​នានា ហើយ​សូម្បី​តែ​ផ្លូវជាតិ​លេខ​៥ ចំណុច​ស្ថានីយ៍ ជញ្ជីង​ថ្លឹង​រថយន្ត​ភូមិ​កូនដំរី ក៏​កំពុង​ស្រុត​ខូច​ជា​បណ្ដើរៗ​ផងដែរ​ដោយ​មិនទាន់​ឃើញ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​បន្ទាយមានជ័យ ជួសជុល​នៅ​ឡើយ​ទេ​។ មន្ត្រី​នៅ​ក្នុង​មន្ទីរ​សាធារណការ​ខេត្ត​បន្ទាយមានជ័យ បានឲ្យដឹងថា ការ​ដែល​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ភូមិ​កូនដំរី អាច​ប្រែ​ជញ្ជីង​ថ្លឹង​រថយន្ត​ឲ្យក្លាយ​ជា​ជញ្ជីង​ថ្លឹង​លុយ​ទាំង​បាវៗ​ក្នុង​មួយ​ថ្ងៃៗ គឺ​ដោយសារ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក គឹម សុវណ្ណ ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​បន្ទាយមានជ័យ​។ ដូច្នេះ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន គួរពិនិត្យមើល​ភាព​អសកម្ម​និង​អំពើពុករលួយ​របស់​លោក គឹម សុវណ្ណ ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​បន្ទាយមានជ័យ ផង​ដែរ​ព្រោះ​បើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក គឹម សុវណ្ណ ទេ​នោះ​គឺ​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ចំណុច​ភូមិ​កូនដំរី មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដូច​សព្វថ្ងៃ​នេះ​ឡើយ​។​

​ប្រភព​ពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​បន្ទាយមានជ័យ មួយចំនួន​បាន​អំពាវនាវ​ឲ្យ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ពិនិត្យ​មើល​ទង្វើ​មិន​ប្រក្រតី​និង​អំពើពុករលួយ​របស់​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ចំណុច​ភូមិ​កូនដំរី ផ្លូវជាតិ​លេខ​៥ សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ជាបន្ទាន់​។ ដោយហេតុ​ថា​បច្ចុប្បន្ន​ឈ្មួញ​បាន​ប្រើប្រាស់​រថយន្ត​ធុន​ធំ​ផ្ទុកទំនិញ​លើស​ទម្ងន់​ដឹក​ជញ្ជូន​ឆ្លង​កាត់មុខ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ភូមិ​ក្បាលដំរី ផ្លូវជាតិ​លេខ​៥ យ៉ាង​រលូន​ដោយ​គ្រាន់តែ​បង់លុយ​តាម​ការកំណត់​របស់​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​នេះ​តែប៉ុណ្ណោះ​។ ការ​ដែល​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ភូមិ​កូនដំរី ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​បន្ទាយមានជ័យ ផង​ដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​។​

​ប្រភព​ពី​ក្រុម​ឈ្មួញ​និង​ក្រុម​អាជីវករ​ដែល​ដឹក​ជញ្ជូន​ទំនិញ​តាម​រថយន្ត​ធំៗ​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើ​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​កូនដំរី បានឲ្យដឹងថា ទោះបី​ពួកគេ​ផ្ទុកទំនិញ​លើស​ទម្ងន់​ឬ​មិន​លើស​ទម្ងន់​ក៏ត្រូវ​បង់លុយ​តាម​ការកំណត់​របស់​ក្រុមមន្ត្រី​ដែល​ឈរជើង​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​នោះ​ដែរ​។ ប្រភព​បានឲ្យដឹង​ទៀតថា រថយន្ត​ធំៗ​ដែល​ដឹក​ជញ្ជូន​ទំនិញ​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​នោះ ត្រូវ​បង់លុយ​ក្នុង​មួយ​រថយន្ត​ចាប់ពី​១០​ម៉ឺន​រៀល​ដល់​៣០​ម៉ឺន​រៀល ហើយ​ក្នុង​មួយថ្ងៃៗ​មាន​រថយន្ត​ច្រើន​រយ​គ្រឿង​បើកបរ​ឆ្លងកាត់ ដូច្នេះ​ក្រុម​មន្ត្រី​ពុករលួយ​ប្រមូល​លុយ​បាន​មិន​តិច​នោះ​ទេ​។ ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ភូមិ​កូនដំរី មិន​ខ្វល់​រឿង​ឈ្មួញ​ប្រើប្រាស់​រថយន្ត​ធំៗ​ផ្ទុក​លើស​ទម្ងន់​ឬ​ខុស​លក្ខណៈ​បច្ចេកទេស​អ្វី​នោះ​ទេ គឺ​ឲ្យតែ​ម្ចាស់​រថយន្ត​បង់លុយ​តាម​ការកំណត់​អាច​បន្ត​ដំណើរ​ទៅមុខ​យ៉ាង​រលូន ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888