ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

​លោក ម៉ឹង យូ​ឡេង​ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល​បណ្ដោយ​ឲ្យ​លោក សិទ្ធ​និង​លោករ​ស់​ប្រព្រឹត្ត​អំពើ​ពុករលួយ​តាម​អំពើ​ចិត្ត​

ប្រភព​ពី​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​២ បានឲ្យដឹងថា ទោះបី​ពួកគេ​ផ្ទុក ទំនិញ​លើស​ទម្ងន់ ឬ​មិន​លើស ទម្ងន់​គឺ​ត្រូវតែ​បង់​លុយ​តាម ការកំណត់​របស់​លោក សិទ្ធ និង​លោក រស់ ដោយ​មិន​អាច​តវ៉ា បានឡើយ​។​

​ទន្ទឹមនឹងនេះ​លោក សិទ្ធ និង​លោក រស់ បាន​ឃុបឃិត​ឲ្យ​ម្ចាស់​រថយន្ត​ដឹក​ទំនិញ​ធំៗ​ផ្ទុកទំនិញ​លើស​ទម្ងន់ ក៏​ដូចជា​រថយន្ត​ដឹក​ដី ដឹក​ខ្សាច់ ផ្ទុក​លើស​ទម្ងន់​ឆ្លងកាត់​ផ្លូវជាតិ​លេខ​២ ក្នុងភូមិ​ព្រះពុទ្ធ ឃុំ​ព្រះពុទ្ធ តាម​អំពើ​ចិត្ត​ធ្វើឲ្យ​ខូចផ្លូវ ខូច​ស្ពាន ជា​បន្តបន្ទាប់​។​

​អំពើពុករលួយ​តាម​ច្រើន​រូបភាព​របស់​លោក សិទ្ធ និង​លោក រស់ គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល ព្រមទាំង​អនុប្រធាន​មន្ទីរ​ច្រើន​នាក់​ទៀត​ផង​ដែរ ហេតុនេះហើយ​ទើប​លោក ម៉ឹង យូ​ឡេង បណ្ដោយ​ឲ្យ​លោក សិទ្ធ និង​លោក រស់ ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់​ខ្លួន​។ ដូច្នេះ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន មិនគួរ​បណ្ដែតបណ្ដោយ​ត​ទៀត​ទេ ព្រោះ​អំពើពុករលួយ​របស់​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​២ ក្នុងភូមិ​ព្រះពុទ្ធ ឃុំ​ព្រះពុទ្ធ ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់​រួច​ទៅ​ហើយ​។​

​អំពើពុករលួយ​របស់​លោក សិទ្ធ ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​២ ចំណុច​ភូមិ​ព្រះពុទ្ធ ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល និង​បក្ខពួក​ឈ្មោះ រស់ កំពុង​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

​ប្រភព​ពី​ក្រុម​ឈ្មួញ​ម្ចាស់​រថយន្ត​ដឹកទំនិញ ក៏​ដូចជា​ម្ចាស់​រថយន្ត​ដឹក​ដី ដឹក​ខ្សាច់ ដឹក​ក្រួស ដឹក​ថ្ម បានឲ្យដឹងថា នៅ​ពេល​ពួកគេ​បើកបរ​រថយន្ត​ឆ្លងកាត់​មុខ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើ​ផ្លូវជាតិ​លេខ​២ គឺ​ត្រូវ​បង់លុយ​តាម​ការកំណត់​របស់​លោក សិទ្ធ និង​លោក រស់ បើ​ទោះបី​ពួកគេ​ផ្ទុក​លើស​ទម្ងន់​ឬ​មិន​លើស​ទម្ងន់​យ៉ាងណាក៏ដោយ​។ លើស​នេះ​ទៅទៀត​រថយន្ត​ធំៗ​សណ្ដោង​កន្ទុយ​វែងៗ​ដែល​ផ្ទុក​លើស​ទម្ងន់​ឬ​ខុស​លក្ខណៈ​បច្ចេកទេស មិនដែល​ឃើញ​លោក សិទ្ធ និង​លោក រស់ ចាត់វិធានការ​តាម​ច្បាប់​ឡើយ​គឺ​ឈ្មួញ​ទាំងនោះ​គ្រាន់តែ​បង់លុយ​តាម​ការកំណត់ គឺ​អាច​បន្ត​ដំណើរ​ទៅមុខ​យ៉ាង​រលូន​។​

​តាម​ប្រភព​ពី​មន្ត្រី​នៅក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កណ្ដាល បានឲ្យដឹងថា ការដែល​លោក សិទ្ធ ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើ​ផ្លូវជាតិ​លេខ​២ ក្នុងភូមិ​ព្រះពុទ្ធ ព្រមទាំង​អនុប្រធាន​ឈ្មោះ រស់ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ម៉ឹង យូ​ឡេង ដែល​ជា​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កណ្ដាល ផងដែរ​។ ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ម៉ឹង យូ​ឡេង ដែល​ជា​ចៅហ្វាយនាយ​ទេ​នោះ​គឺ​លោក សិទ្ធ និង​លោក រស់ មិន​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់​ខ្លួន​ឡើយ ជា​ពិសេស​ទាក់ទង​ទៅនឹង​ការឃុបឃិត​ឲ្យ​ឈ្មួញ​ដឹក​ជញ្ជូន​ទំនិញ​លើស​ទម្ងន់​ឆ្លងកាត់​ផ្លូវ​ជាតិ​លេខ​២ យ៉ាង​ពេញបន្ទុក​។

​ហេតុនេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ចាត់វិធានការ​ទប់ស្កាត់​ទង្វើ​មិន​ប្រក្រតី​និង​អំពើពុករលួយ​របស់​លោក សិទ្ធ និង​លោក រស់ ជា​បន្ទាន់​ដើម្បី​កុំឲ្យ​ពួកគេ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត​។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888