ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

​លោក អូន ព័ន្ធមុនីរ័ត្ន​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​លោក គុណ ញឹម​មេ​គយ​ធំ​មិន​គួរ​មើលរំលង​លោក នង សុខុម​មេ​គយ​ច្រក​បាវិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ​ពេញបន្ទុក​

​ប្រភព​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ នៅក្នុង​ខេត្ត​ស្វាយរៀង បានឲ្យដឹងថា បច្ចុប្បន្ន​ទំនិញ ដែល​ឈ្មួញ​ធំៗ​នាំចូល តាម​ច្រកទ្វារ​អន្តរ ជាតិ​បាវិត គឺ​បង់ពន្ធ​ជូន​រដ្ឋ ត្រឹម​២៥​ទៅ​៣០​ភាគរយ​ប៉ុណ្ណោះ ហើយ​ក្រៅពីនេះ​គឺ​មាន​ការ ឃុបឃិត​បែងចែក​ផល ប្រយោជន៍​យ៉ាង សុខ​ស្រួល​ជាមួយ​លោក នង សុខុម មេ​គយ​ច្រក​បាវិត និង​មន្ត្រី​គយ​ចល័ត​ក្នុង​ខេត្ត​ស្វាយរៀង​។

​ប្រភព​បានឲ្យដឹង​ទៀតថា ឈ្មួញ​ដែល​បង្កប់​ទំនិញគេចពន្ធ​តាម​រថយន្តក្រុង​ដឹកជញ្ជូន​អ្នកដំណើរ​ត្រូវ​បង់​លុយ​ក្នុង​មួយ​ជើងៗ​ពី​៥​លាន​រៀល​ទៅ​៧​លាន​រៀល​ដោយ​គ្មាន​បង្កាន់ដៃ​ឬ​វិក្កយបត្រ​ត្រឹមត្រូវ​ឡើយ​។ ទន្ទឹមនឹងនេះ​លោក នង សុខុម មេ​គយ​ច្រក​បាវិត ក៏​បាន​ឃុបឃិត​ជាមួយ​មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​បាវិត ក្នុងការ​ធ្វើ​ជា​ខ្នងបង្អែក​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុសច្បាប់​ពី​ស្រុក​យួន​ចូល​ស្រុក​ខ្មែរ​។ ដូច្នេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ មិន​គួរ​មើលរំលង​អំពើពុករលួយ​របស់​លោក នង សុខុម មេ​គយ​ច្រក​បាវិត តទៅទៀត​ទេ​ព្រោះ​ចាប់តាំងពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៥ រហូតមកដល់​ពេលនេះ​គឺ​លោក នង សុខុម និង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញបន្ទុក ។​

​ប្រភព​ពី​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​បាវិត ក្រុង​បាវិត ខេត្ត​ស្វាយរៀង មួយចំនួន​បានឲ្យដឹងថា បច្ចុប្បន្ន​លោក នង សុខុម ប្រធានការិយាល័យ​គយ​ច្រក​នេះ បាន​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។

​ប្រភព​បានឲ្យដឹង​ទៀតថា ទំនិញ​គេច​ពន្ធ​ដែល​បង្កប់​តាម​រថយន្តក្រុង​ដឹកជញ្ជូន​អ្នកដំណើរ​ក៏ដូចជា ទំនិញ​គេច​ពន្ធ​ដែល​ឈ្មួញ​ដឹក​ជញ្ជូន​តាម​រថយន្ត​ធុន​ធំ​ចំណុះ​រាប់សិប​តោន​ពី​ទឹកដី​យួន​ចូល​ទឹកដី​ខ្មែរ​តាម​ច្រក​បាវិត គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​លោក នង សុខុម និង​បក្ខពួក​។ អំពើពុករលួយ​របស់​លោក នង សុខុម ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​បាវិត កំពុង​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម ដែល​ជា​មេ​គយ​ធំ មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ​។​

​ប្រភព​ពី​មន្ត្រី​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្ត​ស្វាយរៀង មួយចំនួន​បាន​បង្ហើប​ឲ្យដឹងថា លោក នង សុខុម បាន​ចូល​កាន់តំណែង​ជា​ប្រធាន​ការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​បាវិត កាលពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៥ រហូតមកដល់​ពេលនេះ​លោក នង សុខុម ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើ​ពុករលួយ​កាន់តែ​ខ្លាំង​ថែម​ទៀត​។

​ប្រភព​បានឲ្យដឹង​ទៀតថា ការដែល​លោក នង សុខុម ប្រធានការិយាល័យ​គយ​ច្រក​បាវិត អាច​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់​ខ្លួន​គឺ​មាន​ការសម្របសម្រួល​ពី​សំណាក់​លោក ខៀវ សារឿ​ន ប្រធាន​សាខាគយ​ខេត្ត​ស្វាយរៀង ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ក្រអឺតក្រទម​។

​ប្រភព​ខ្លះ​បានឲ្យដឹងថា ការដែល​លោក នង សុខុម មេ​គយ​ច្រក​បាវិត និង​លោក ខៀវ សារឿ​ន ប្រធាន​សាខាគយ​ខេត្ត​ស្វាយរៀង ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសា​រអាង​មាន​ខ្នងបង្អែក​រឹង​មាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ចាំ​ជួយ​ការពារ​គ្រប់ពេលវេលា​.​។

 

1

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888