ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

លោក កោ សុ​ខេង​មេ​ប៉ុស្ដិ៍​នគរបាល​ច្រករបៀង​អូរ​អន្លក់​ហ៊ាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​អាង​អាង​ឧត្តមសេនីយ៍ឯក ស ថេត​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ជា​ខ្សែ​ស្រឡាយ

លោក កោ សុ​ខេង​មេ​ប៉ុស្ដិ៍​នគរបាល​ច្រករបៀង​អូរ​អន្លក់​ហ៊ាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​អាង​អាង​ឧត្តមសេនីយ៍ឯក ស ថេត​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ជា​ខ្សែ​ស្រឡាយ

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច និង​មន្ត្រី​អាជ្ញាធរ​ស្រុក​កំរៀង ខេត្ត​បាត់ដំបង បានឲ្យដឹងថា បច្ចុប្បន្ន​លោក កោ សុ​ខេង មេ​ប៉ុស្ដិ៍ នគរបាល​ច្រករបៀង​អូរ​អន្លក់ កំពុង​បង្កើន​សកម្មភាព​ប្រព្រឹត្ត​អំពើ ពុករលួយ ហើយ​អួតអាង​ថា ខ្លួន​ជា​ខ្សែ​របស់ លោក​ឧត្តមសេនីយ៍ឯក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ទៀតផង​។​

​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក កោ សុ​ខេង បានឲ្យដឹងថា មួយ​រយៈ​ចុង​ក្រោយ​នេះ​លោក កោ សុ​ខេង ប្រមូល​លុយ​មួយខែៗ​បាន​រាប់​សិប​លាន​រៀល​យក​ទៅ​លេង​ល្បែង​ក្នុង​កាស៊ីណូ​អត់​យីហោ​នៅ​ឡែម ជាប់​ច្រកទ្វារ​អន្តរជាតិ​ដូង ចាញ់​ច្រើន​?​។ ប្រភព​បានឲ្យដឹង​ទៀត​ថា​លោក កោ សុ​ខេង បាន​យក​សាច់ញាតិ​របស់​ខ្លួន​ដែល​មិនមែន​ជា​មន្ត្រី​នគរបាល​ឲ្យមក​ធ្វើ​ការ​ក្នុង​ស្នាក់ការ​ប៉ុស្ដិ៍​ច្រករបៀង​អូរ​អន្លក់ ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។​

​ប្រភព​ពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រករបៀង​អូរ​អន្លក់ ស្រុក​កំរៀង ខេត្ត​បាត់ដំបង បានឲ្យដឹងថា មួយ​រយៈ​ចុង​ក្រោយ​នេះ​លោក កោ សុ​ខេង នាយ​ប៉ុស្ដិ៍​នគរបាល​ច្រក​នេះ​កំពុង​ប្រើ​អំណាច​ប្រព្រឹត្ត​អំពើ​ពុករលួយ​តាម​ច្រើន​រូបភាព​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

​ប្រភព​បានឲ្យដឹង​ទៀតថា លុយ​ដែល​លោក កោ សុ​ខេង ប្រមូល​បាន​ភាគច្រើន​ប្រហែល​យក​ទៅ​លេង​ល្បែងស៊ីសង​ក្នុង​កាស៊ីណូ​នៅឡែ​មជាប់​ច្រកទ្វារ​អន្តរជាតិ​ដូង ទើប​មន្ត្រី​នគរបាល​រូប​នេះ​កាន់តែ​បង្កើន​សកម្មភាព​ប្រព្រឹត្ត​អំពើពុករលួយ​បក្ខពួកនិយម​យ៉ាង​ពេញបន្ទុក​។ ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ក៏ដូចជា​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិន​គួរ​មើលរំលង​បញ្ហា​នេះ​ទេ ព្រោះ​បច្ចុប្បន្ន​លោក កោ សុ​ខេង កំពុង​ប្រើ​តួនាទី​និង​អំណាច​របស់​ខ្លួន​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​។​

​ប្រភព​មន្ត្រីនគរបាល​នៅ​ប៉ុស្ដិ៍​ច្រករបៀង​អូ​អន្លក់​មួយចំនួន​បានឲ្យដឹងថា សព្វថ្ងៃនេះ​លោក កោ សុ​ខេង កំពុង​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ ដោយសារ​អាង​ខ្លួន​មាន​ខ្នងបង្អែក​យ៉ាងរឹងមាំ​ចាំ​ជួយ​ការពារ​គ្រប់ពេលវេលា​។

​ជាពិសេស​លោក កោ សុ​ខេង បាន​បណ្ដោយ​ឲ្យ​សាច់ញាតិ​របស់​ខ្លួន​បង្ក​បញ្ហា​ផ្សេងៗ​នៅក្នុង​ប៉ុស្ដិ៍នគរបាល​ច្រករបៀង​អូរ​អន្លក់ ស្រេច​តែ​អំពើ​ចិត្ត​ធ្វើឲ្យ​មាន​ការរិះគន់​យ៉ាង​ខ្លាំង ដូច្នេះហើយ​ទើប​មាន​ការអំពាវនាវ​ឲ្យ​លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង និង​លោក អ៊ុច សុខុន ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង ព្រមទាំង​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​ចាត់វិធានការ​ទប់ស្កាត់​សកម្មភាព​មិន​ប្រក្រតីរ​បស់​លោក កោ សុ​ខេង ជាបន្ទាន់​។ បើ​មិន​ដូច្នេះ​ទេ​លោក កោ សុ​ខេង អាង​មាន​ខ្នងបង្អែក​រឹងមាំ ប្រើ​តួនាទី​និង​អំណាច​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់​ខ្លួន​ជាមិនខាន ព្រោះ​សព្វថ្ងៃ​នេះ​លោក កោ សុ​ខេង កំពុង​សប្បាយ​ប្រមូល​លុយ​តាម​របៀប​ពុករលួយ ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888