ថ្ងៃសុក្រ ទី៣០ ខែឧសភា ឆ្នាំ2025
ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

​លោក ម៉ក់ ពេជ្ជ​រឹទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ព្រមាន​លោក សាន វិជ្ជា​សា​រ៉ាវុធ​ទុក​រយះពេល​១​សប្តាហ៍​ដើម្បី​កែប្រែ​ការដឹកនាំ​

​លោក ម៉ក់ ពេជ្ជ​រឹទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ព្រមាន​លោក សាន វិជ្ជា​សា​រ៉ាវុធ​ទុក​រយះពេល​១​សប្តាហ៍​ដើម្បី​កែប្រែ​ការដឹកនាំ​

​លោក សាន វិជ្ជា​សា​រ៉ាវុធ ជា​ប្រធាន​សាខា​កាំកុងត្រូល ខេត្ត​បន្ទាយមានជ័យ ត្រូវបាន​លោក ម៉ក់ ពេជ្ជ​រឹទ្ធ អគ្គនាយក នៃ​អគ្គ នាយ ក​ដ្ឋា​ន​កាំកុងត្រូល​បាន​ធ្វើដំណើរ​ពី​រាជធានី ភ្នំពេញ​មក​កាន់​ច្រកទ្វារ​អន្តរជាតិ ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ បើក​កិច្ច ប្រជុំ បន្ទាន់​មួយ​ជាមួយ​មន្ត្រី​កាំ​កុង ត្រូល​នៅ​ស្នាក់ការ​កាំកុងត្រូល​ច្រក ប៉ោយប៉ែ​ត​ដោយបាន​ព្រមាន លោក សាន វិជ្ជា សា​រ៉ាវុធ ដោយ ទុក​ពេល​ឲ្យ​១​សប្តាហ៍ ដើម្បី​កែប្រែ​ការដឹកនាំ​ពង្រឹង ការងារ​សាមគ្គីភាព​គ្នា​ឡើង​វិញ ត្រូវ​ផ្តល់​ការងារ​ឲ្យ មន្ត្រី ក្រោម ឱ​វា ទ ធ្វើ​វិញ​តាម​ឋានុ​ក្រម​។​

​ការចុះ​ទៅ​ព្រមាន​របស់ លោក ម៉ក់ ពេជ្ជ​រឹទ្ធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល ធ្វើឡើង​បន្ទាប់​ពី បែកធ្លាយ​ភាពមិន​ប្រកតី​ក្នុង​ការដឹកនាំ​របស់​លោក សាន វិជ្ជា​សា​រ៉ាវុធ ជា​ប្រធាន​សាខា​កាំកុងត្រូល ខេត្ត​បន្ទាយមានជ័យរ​ង​នូវ​ការរិះគន់ ថា​ប្រព្រឹត្ត​អំពើ ពុករលួយ ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គ្រប់​ប្រភេទ​ចូល​ពី​ថៃ​មក​កម្ពុជា ខូច​គុណភាព​រាប់​តោន គ្មាន​ការត្រួតពិនិត្យ​ត្រឹមត្រូវ លោក​ប្រធាន សាខា​តម្រូវ​ឲ្យ​បង់ប្រាក់​ជា​ខែ ។ កាលពី​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៨​កន្លង​ទៅ​ថ្មីៗ​នេះ គេ​បាន​ឃើញ​វត្តមាន លោក ម៉ក់ ពេជ្ជ​រឹទ្ធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​បាន​ធ្វើដំណើរ​ពី​រាជធានី​ភ្នំពេញ មក​កាន់​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ បើក​កិច្ចប្រជុំ​បន្ទាន់​មួយ​ជាមួយ​មន្ត្រី​កាំកុងត្រូល​នៅ​ស្នាក់ការ​កាំកុងត្រូល​ច្រក​ប៉ោយប៉ែត​។​

​ក្នុង​កិច្ចប្រជុំ​នោះ លោក ម៉ក់ ពេជ្ជ​រឹទ្ធ បាន​ព្រមាន​លោក សាន វិជ្ជា​សា​រ៉ាវុធ ដោយ​ទុក​ពេល​ឲ្យ​១​សប្តាហ៍​ដើម្បី​កែប្រែ​ការដឹកនាំ ពង្រឹង​ការងារ សាមគ្គីភាព​គ្នា​ឡើងវិញ ត្រូវ​ផ្តល់​ការងារ​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​ធ្វើ​វិញ​តាម​ឋានុ​ក្រម​។​លោក​ថា «​សព្វថ្ងៃនេះ​ការងារ​កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ ធ្លាក់​ខ្សោយ​ហើយ​បទល្មើស​ខុសច្បាប់ របស់​ឈ្មួញ​លួច​បង្កប់​ទំនិញ​ខូច​គុណភាព​កើតមាន ព្រោះ​រាល់​ពេល​សមត្ថកិច្ច​តាម​បណ្តា​ខេត្ត​ដូចជា បាត់ដំបង​, ពោធិសាត់​, កំពង់ឆ្នាំង​, កំពង់ធំ ចាប់​បាន​សាច់មាន់ ប្រហិត និង​ទំនិញ​ខូច​គុណភាព ពេល​សួរនាំ​ឈ្មួញ​តែងតែ​ឆ្លើយថា នាំចូល​ពី​ថៃ​តាម​ច្រក​ប៉ោយប៉ែ​ត​តែ​រហូត បើ​អសមត្ថភាព​គួរតែ​ដឹងខ្លួន​ហើយ​»​។​

​សូម​រំលឹក​ថា​៖​មានកា​រិះគន់​ជាច្រើន​បានឲ្យដឹងថា បន្ទាប់ពី​លោក សាន វិជ្ជា​សា​រ៉ាវុធ ចូលកាន់​តំណែង​ជា​ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ ជិត​១​ឆ្នាំ​កន្លងមកនេះ នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត មាន​ទំនិញគេចពន្ធ ជាពិសេស​ទំនិញ​ខូច​គុណភាព ត្រូវបាន​ឈ្មួញ​តូច​ធំ​នាំចូល​យ៉ាង​គគ្រឹកគគ្រេង ដោយ​គ្មាន​ការត្រួតពិនិត្យ​គុណភាព​ឲ្យបាន​ត្រឹមត្រូ​វ​ពី​មន្ត្រី​ជំនាញ​ឡើយ​។​

​សេចក្តីរាយការណ៍​ទាំងនេះ​បាន​រៀបរាប់​ថា បន្លែ ផ្លែឈើ ត្រី​សាច់ គ្រឿងទេស គ្រឿងផ្សំ​ម្ហូបអាហារ ដែល​សម្រាប់​ទទួល​ទាន​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ យូរៗ​ទើប​គេ​បញ្ចេញ​ស្នាដៃ​ម្តង ឬ​មួយ​ខែ​ត្រូវ​ធ្វើ​សកម្មភាព​ចុះ​តាម​ផ្សារ តាម​ទីប្រជុំជន ពិនិត្យ​នេះ ពិនិត្យ​នោះ ថត​ផ្សាយ​តាម​ហ្វេ​សប៊ុក និង​ធ្វើ​របាយការណ៍​ដើម្បី​ឲ្យ​ថ្នាក់ដឹកនាំ​ខេត្ត និង​មេ​កើយ​របស់ខ្លួន ខាង​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ឲ្យបាន​ឃើញថា ពួកខ្លួន​បាន​ខិតខំ​ធ្វើ​ការងារ​ខ្លាំងណាស់​។​

​ចំពោះ​ការបង្ក្រាប​ទំនិញ​យកទៅ​ដុតចោល និង​ការចុះពិនិត្យ​ការលក់ទំនិញ ការផ្សព្វផ្សាយ​តាម​ផ្សារ​នា​ពេលកន្លងមក គឺ​លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ ធ្វើឡើង​អមដោយ​បន្លំ​ភ្នែក​មហាជន ហើយ​គា​ប​សង្គត់​ប្រជាពលរដ្ឋ​រកស៊ី​តូចតាច បែរ​ជា​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គ្រប់​ប្រភេទ​ចូល​ពី​ថៃ មក​កម្ពុជា​ម៉ា​សេរី តាម​ច្រក​ប៉ោយ​ប៉ែត ទាំង​គ្រឿងទេស បន្លែ ផ្លែឈើ ត្រី​សាច់ ប្រហិត និង​សាច់មាន់ ខូច​គុណភាព​មួយៗ​រាប់សិប​តោន ដោយ​គ្មាន​ការត្រួតពិនិត្យ​ត្រឹមត្រូវ​ឡើយ ព្រោះ​ឈ្មួញ​ដែល​អាច​រកស៊ី​នៅ​ទីនេះ​បាន ត្រូវបាន​លោក​ប្រធាន​សាខា​តម្រូវឲ្យ​បង់​លុយ​ខែ និង​បង់​ក្បាល​ឡាន ក្នុង​១​ឡាន​១០០​បាត ប្រាក់​ថៃ បើ​មិន​បង់លុយ គឺ​មិន​សុខ​ឡើយ​។​

​ការ​ធ្វើ​ព្យុះ​ភ្លៀង និង​ការ​ព្រឹត្ត​ពុករលួយ​នេះ លោក សាន វិជ្ជា​សា​រ៉ាវុធ តែងតែ​យក​អំណាច​របស់​ខ្លួន​ជា​មេសា​ខា យកឈ្មោះ​អ្នក​ធំ​នេះ អ្នកធំ​នោះ​យក​ប្រើ ដើម្បី​យក​ឥទ្ធផ​ល​ជិះជាន់ដ​ល់​មន្ត្រី​ថ្នាក់ក្រោ​ម​ឲ្យ​ខ្លាច ឲ្យ​ញញើត និង​បង្ខំ​គេ​ឲ្យធ្វើ​ការខុស​ជំនាញ មិន​ត្រឹមតែ​ប៉ុណ្ណោះ គឺ​ដឹកនាំ​បែប​បក្ខពួកនិយម យក​សាច់ញាតិ និង​មនុស្ស​ជំនិត​របស់​ខ្លួន​ឲ្យធ្វើ​ការងារ​កន្លែង​ខ្លាញ់ អ្នក​មាន​តួនាទី​ភារកិច្ច​បែរ​ជា​ឲ្យទៅ​ធ្វើការ​កន្លែង​ផ្សេង ផ្ទុយ​ពី​លិខិត​ប្រកាស​របស់​ក្រសួង ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888