ថ្ងៃច័ន្ទ ទី១៦ ខែមិថុនា ឆ្នាំ2025
ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

​លោក វ៉ូ វណ្ណា​ប្រធាន​សាខាគយ​ខេត្តកណ្ដាល​ប្រព្រឹត្ត​អំពើ​ពុករលួយ​មិន​ញញើត​អង្គភាព​ប្រឆាំង​អំពើពុករលួយ​

​លោក វ៉ូ វណ្ណា​ប្រធាន​សាខាគយ​ខេត្តកណ្ដាល​ប្រព្រឹត្ត​អំពើ​ពុករលួយ​មិន​ញញើត​អង្គភាព​ប្រឆាំង​អំពើពុករលួយ​

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក វ៉ូ វណ្ណា ប្រធាន​សាខាគយ​ខេត្ត​កណ្ដាល បានឲ្យដឹងថា បច្ចុប្បន្ន​ឈ្មួញ​ធំៗ​ដែល ដឹកជញ្ជូន​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ មិន​គ្រប់ ឬ​ទំនិញ​ខុសច្បាប់ ឆ្លងកាត់​ខេត្ត​កណ្ដាល ចូល​មក​រាជធានី​ភ្នំពេញ សុទ្ធតែ​មាន​ទំនាក់ទំនង ជិតស្និទ្ធ​ជាមួយ​លោក វ៉ូ វណ្ណា ទាំងអស់​។ ប្រសិនបើ​ឈ្មួញ​ណា​គ្មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក វ៉ូ វណ្ណា ទេ​នោះ​គឺ​មិន​អាច​ដឹក​ជញ្ជូន​ទំនិញ​គេច​ពន្ធ ទំនិញ​ខុសច្បាប់ ឬ​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ឆ្លងកាត់​គ្រប់​ច្រក​ផ្លូវ​ក្នុង​ខេត្ត​កណ្ដាល ចូល​មក​រាជធានី​ភ្នំពេញ បានឡើយ​។ អំពើពុករលួយ​របស់​លោក វ៉ូ វណ្ណា មាន​សភាព​កាន់តែ​ខ្លាំងក្លា​ជាង​មុន​ទៅទៀត ដូច្នេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​រឿង​អាស្រូវ​ពុករលួយ​របស់លោក វ៉ូ វណ្ណា ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់​រួចមកហើយ​។

​ថ្មីៗ​នេះ​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​ខេត្តកណ្ដាល មួយចំនួន​បាន​អំពាវនាវ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​តាម​ច្រើន​រូបភាព​របស់​លោក វ៉ូ វណ្ណា ប្រធាន​សាខាគយ​ខេត្ត​កណ្ដាល ជាបន្ទាន់​។ ដោយហេតុ​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ​រឿងអាស្រូវ​ពុករលួយ​របស់លោក វ៉ូ វណ្ណា ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់ ប៉ុន្តែ​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏​ដូច​ជា​មេ​គយ​ធំៗ​ក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ មិន​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់​លោក វ៉ូ វណ្ណា នោះឡើយ​។

​បញ្ហា​នេះ​កំពុង​ធ្វើឲ្យ​លោក វ៉ូ វណ្ណា មាន​អំណាច​កាន់តែ​ធំធេង​ក្នុង​ការប្រព្រឹត្ត​អំពើពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ព្រោះ​អាង​មាន​ខ្នងបង្អែក​រឹង​មាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​។​

​ប្រភព​ពី​មន្ត្រី​គយ​ក្នុង​ខេត្ត​កណ្ដាល មួយចំនួន​បាន​បង្ហើប​ឲ្យដឹងថា ចាប់តាំងពី​ទទួល​បាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្ត​កណ្ដាល រួច​មក​គឺ​លោក វ៉ូ វណ្ណា ប្រព្រឹត្ត​អំពើ​ពុករលួយ​ខ្លាំង​ជាង​កាល​នៅ​ធ្វើជា​ប្រធាន​ការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ផ្លុង ខេត្ត​ត្បូងឃ្មុំ ទៅទៀត​។ ប្រភព​បានឲ្យដឹង​ទៀតថា បច្ចុប្បន្ន​ទំនិញ​ដែល​ឈ្មួញ​នាំ​ចូល​តាម​ច្រក​ក្អម​សំណ និង​ច្រក​ផ្សេងៗ​ទៀត​ក្នុង​ខេត្ត​កណ្ដាល ភាគច្រើន​ជា​ទំនិញ​គេច​ពន្ធ​ឬ​ទំនិញ​បង់ពន្ធ​មិន​គ្រប់ គឺ​ឈ្មួញ​បង់ពន្ធ​ចូល​រដ្ឋ​ត្រឹម​២៥​ទៅ​៣០​ភាគរយ​ប៉ុណ្ណោះ​។
​ក្រៅពីនេះ​គឺ​មន្ត្រី​គយ​ប្រចាំ​ច្រក​ព្រំដែន​បាន​ឃុបឃិត​បែងចែក​ផលប្រយោជន៍​លើ​តុ​ក្រោម​តុ​ជាមួយ​ឈ្មួញ​ព្រោះ​មាន​ការសម្របសម្រួល​ពី​សំណាក់​លោក វ៉ូ វណ្ណា យ៉ាង​រលូន​តែម្តង​។​

​ប្រភព​ពី​ក្រុម​ឈ្មួញ​និង​អាជីវករ​ដែល​ដឹក​ជញ្ជូន​ទំនិញ​ចូល​រាជធានី​ភ្នំពេញ តាម​ច្រក​ផ្លូវ​ជាតិ​ជា​ច្រើន​ខ្សែ​ដូចជា ផ្លូវជាតិ​លេខ​១ លេខ​២ លេខ​៣ លេខ​៤ លេខ​៥ លេខ​៦ និង​ផ្លូវជាតិ​ផ្សេងៗ​ទៀត​បានឲ្យដឹងថា មន្ត្រី​គយ​ចល័ត​ខេត្តកណ្ដាល ក្រោម​ការគ្រប់គ្រង​របស់លោក វ៉ូ វណ្ណា គាប​យក​លុយ​ពី​ពួកគេ​កាន់តែ​ច្រើនឡើងៗ​។

​ក្រុម​ឈ្មួញ​បានបញ្ជាក់​ថា ទោះបី​ពួកគេ​បង់ពន្ធ​គយ​នៅ​ច្រកព្រំដែន​រួចហើយ​ក៏​ដោយ ក៏​ចៀស​មិន​ផុត​ពី​បង់លុយ​លើ​តុ​ក្រោម​តុ ថ្លៃ​បាយ​ថ្លៃ​ទឹក ឲ្យ​មន្ត្រី​គយ​ចល័ត​ខេត្តកណ្ដាល តាម​ការកំណត់​នោះ​ទេ​។ ឈ្មួញ​មួយចំនួន​បាន​ត្អូញត្អែរថា អាជីវកម្ម​របស់​ពួកគេ​ទទួលបាន​ផលចំណេញ​កាន់តែ​តិច​ទៅៗ ព្រោះ​មន្ត្រី​គយ​ចល័ត​ខេត្តកណ្ដាល គាប​យក​លុយ​តាម​របៀប​ពុករលួយ​កាន់តែ​ច្រើនឡើងៗ​។

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888