ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

​មេ​ឈ្មួញ សឹង សំអុល​មានឈ្មោះ​ក្នុង​បញ្ជីខ្មៅ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​អាច​ប្រើប្រាស់​រថយន្ត​ធុន​ធំ​រាប់​សិប​គ្រឿង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញទៅ​លក់​ស្រុក​យួន​ខ្លាំង​ជាង​មុន​បោះឆ្នោត​

​មេ​ឈ្មួញ សឹង សំអុល​មានឈ្មោះ​ក្នុង​បញ្ជីខ្មៅ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​អាច​ប្រើប្រាស់​រថយន្ត​ធុន​ធំ​រាប់​សិប​គ្រឿង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញទៅ​លក់​ស្រុក​យួន​ខ្លាំង​ជាង​មុន​បោះឆ្នោត​

​ប្រភព​ពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ នៅក្នុង​ឃុំ​សុខសាន្ត ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី បានឲ្យដឹង ថា បើ ទោះ បី​ក្នុង​ទីតាំង​ដី​សម្បទាន​សេដ្ឋកិច្ច ក្រុមហ៊ុន​ម៉ា​ស្ទ័រ​ខេ​សាន់ របស់​មេ​ឈ្មួញ សឹង សំអុល គ្មាន​នៅសល់ ឈើ​ស ម្រាប់ កាប់​ធ្វើ​អាជីវកម្ម​យ៉ាងណាក៏ដោយ ក៏​ជាក់ស្ដែង​ឈ្មួញ​ម្នាក់​នេះ នៅតែ​មាន​ឈើ​សម្រាប់​ដឹក ចេញទៅ ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង​ដដែល​។

​កាលពី​ព្រឹក​ថ្ងៃទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៨ អ្នកសារព័ត៌មាន និង​មន្ត្រី​អង្គការ ក្រៅ រដ្ឋាភិបាល បាន​ឃើញ​រថយន្ត​ធុន​ធំ​ប្រភេទ​វ៉េ​អេង​ចំនួន​២០​គ្រឿង​របស់​មេ​ឈ្មួញ សឹង សំអុល បម្រុង​ដឹកឈើ​ចេញពី​ឃុំ​សុខសាន្ត ស្រុក​កោះ​ញែក ដោយ​គ្មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​បង្ក្រាប​ឡើយ​។ ផ្ទុយទៅវិញ​មេ​ឈ្មួញ សឹង សំអុល មាន​អំណាច​យ៉ាង​ធំធេង​ក្នុង​ការប្រើប្រាស់​កម្លាំង​សន្តិសុខ​រាប់សិប​នាក់​ដើម្បី​ការពារ​សកម្មភាព​ដឹកជញ្ជូន​ឈើ​របស់​ខ្លួន​ព្រោះ​អាង​ខ្លួន​ជា​មន្ត្រី​អាវុធហត្ថ​និង​ជា​ឧកញ៉ា​មាន​ខ្នងបង្អែក​យ៉ាងរឹងមាំ​។​

​តាម​ប្រភព​ខ្លះ​បានឲ្យដឹងថា ការ​ដែល​មេ​ឈ្មួញ សឹង សំអុល ហ៊ាន​បន្ត​សកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី ចេញ​ទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុងស្រុក​ស្នួល ខេត្ត​ក្រចេះ និង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ គឺ​ដោយសារ​មាន​មន្ត្រីជាន់ខ្ពស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ម្នាក់​ជា​បង្អែក​រឹងមាំ​។ លើស​នេះ​ទៅទៀត​មេ​ឈ្មួញ សឹង សំអុល មាន​ការជួយ​សម្របសម្រួល​ពី​សំណាក់​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី និង​លោក សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​មណ្ឌលគិរី ព្រមទាំង​លោក អ៊ុំ វណ្ណ​សុភគ៌ មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី ផង​ដែរ​ទើប​អាច​បន្ត​សកម្មភាព​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​យ៉ាង​រលូន​។

​បើទោះបី​មេ​ឈ្មួញ សឹង សំអុល មានឈ្មោះ​ក្នុង​បញ្ជីខ្មៅ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន យ៉ាងណាក៏ដោយ​ក៏​ឈ្មួញ​ម្នាក់​នេះ​នៅតែ​អាច​ប្រើប្រាស់​រថយន្ត​ធុន​ធំ​រាប់​សិប​គ្រឿង​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន ហើយ​សូម្បី​តែ​លោក ឡោ សុខា ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី និង​សមត្ថកិច្ច​អាវុធហត្ថ​ខេត្ត​មណ្ឌលគិរី ក៏​មិន​ហ៊ាន​ប៉ះពាល់​មេ​ឈ្មួញ សឹង សំអុល នោះដែរ​។​

​ក្រោយពេល​មេ​ឈ្មួញ សឹង សំអុល កំពុង​បង្កើន​សកម្មភាព​បំផ្លាញ​ព្រៃឈើ​ក្នុង​ខេត្ត​មណ្ឌលគិរី យ៉ាង​មហន្តរាយ​គឺ​មាន​ការ​សេចក្ដីអំពាវនាវ​ឲ្យ​លោក កែវ អូ​ម៉ាលី​ស្ស ប្រធាន​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួង​កសិកម្ម ចាត់វិធានការ​ទប់ស្កាត់​សកម្មភាព​របស់​មេ​ឈ្មួញ សឹង សំអុល ខ្លះ​ផង​។ ដោយហេតុ​ថា ចាប់តាំងពី​ក្រោយ​ពេល​បោះ​ឆ្នោតជាតិ​អាណត្តិ​ទី​៦ រួច​មក​គឺ​មេ​ឈ្មួញ សឹង សំអុល បន្ត​សកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ព្រោះ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​ចាំ​ជួយ​ការពារ​គ្រប់ពេលវេលា​។ ដូច្នេះ​លោក កែវ អូ​ម៉ាលី​ស្ស ដែល​ទើប​ឡើងកាន់តំណែង​ជា​ប្រធាន​រដ្ឋបាល​ព្រៃឈើ​ក្រសួង​កសិកម្ម កាលពី​ពេល​ថ្មីៗ​នេះ​គួរ​បញ្ចេញ​សមត្ថភាព​បង្ក្រាប​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្ត​មណ្ឌលគិរី ជា​បន្ទាន់​ហើយ​មិន​គួរ​បណ្ដោយ​ឲ្យ​មេ​ឈ្មួញ សឹង សំអុល និង​បក្ខពួក​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀតឡើយ​។​

​ប្រភព​ពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី បានឲ្យដឹងថា បច្ចុប្បន្ន​នេះ​មេ​ឈ្មួញ សឹង សំអុល និង​បក្ខពួក​បាន​ប្រើប្រាស់​រថយន្ត​ប្រភេទ​វ៉េ​អង​រាប់​សិប​គ្រឿង​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ស្រុក​កោះ​ញែក យ៉ាង​គគ្រឹកគគ្រេង​ព្រោះ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។

​ទន្ទឹមនឹងនេះ ពេល​អ្នកសារព័ត៌មាន​ទៅ​ថត​ផ្ដិត​យក​រូបភាព​រថយន្ដ​ដឹក​ឈើ​របស់​មេ​ឈ្មួញ សឹង សំអុល គឺ​បក្ខពួក​បរិវារ​របស់​មេ​ឈ្មួញ​ម្នាក់នេះ​ធ្វើការ​គំរាមកំហែង​យ៉ាង​កំរោល ព្រោះ​ពួកគេ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​ចាំ​ជួយ​ការពារ​គ្រប់ពេលវេលា​។ ក្នុងនោះ​លោក សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​មណ្ឌលគិរី និង​លោក អ៊ុំ វណ្ណ​សុភគ៌ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី ត្រូវបាន​គេ​ដឹងថា​ជា​អ្នកសម្របសម្រួល​ឲ្យ​មេ​ឈ្មួញ សឹង សំអុល និង​បក្ខពួក​ដឹកជញ្ជូន​ឈើ​ពី​ស្រុក​កោះ​ញែក ចេញ​ទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុងស្រុក​ស្នួល ខេត្ត​ក្រចេះ និង​ច្រកព្រំដែន​ក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ យ៉ាង​រលូន ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888