ថ្ងៃច័ន្ទ ទី១៩ ខែឧសភា ឆ្នាំ2025
ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

​លោក ម៉ុម សារឿ​ន​អភិបាលខេត្ត​ស្ទឹងត្រែង​គ្មាន​វិធានការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​បណ្តោយ​ឲ​មេ​ឈ្មួញ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ​បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​ខ្លាំងក្លា​លើស​មុន​

​លោក ម៉ុម សារឿ​ន​អភិបាលខេត្ត​ស្ទឹងត្រែង​គ្មាន​វិធានការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​បណ្តោយ​ឲ​មេ​ឈ្មួញ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ​បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​ខ្លាំងក្លា​លើស​មុន​

​ប្រភព​ពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ ក្នុង​ឃុំ​ស្រែគរ ស្រុក​សេ​សាន ខេត្ត​ស្ទឹងត្រែង បានឲ្យដឹងថា មួយរយៈ ពេល​ចុង​ក្រោយ នេះ​មេ​ឈ្មួញ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ កំពុង​បន្ត​សកម្មភាព កាប់​ឈើ អារច្រៀក ឈើ ដឹក ជញ្ជូន ចេញពី​ស្រុក​សេ​សាន ខេត្ត​ស្ទឹងត្រែង យ៉ាង​គគ្រឹកគគ្រេង ព្រោះ​គ្មាន​មន្ត្រី​បរិស្ថាន មន្ត្រី រដ្ឋបាល​ព្រៃឈើ ឬ​សមត្ថកិច្ច ពាក់ព័ន្ធ​ណា​ចាត់វិធានការ​បង្ក្រាប​ឡើយ​។

​ប្រភព​ពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្ត​ស្ទឹងត្រែង បានឲ្យដឹងថា បើ​ទោះបី​នៅក្នុង​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិ​ស​និ​សេ​សានក្រោម​២ គ្មាន​នៅសល់​ឈើ​សម្រាប់​កាប់​ធ្វើ​អាជីវកម្ម​បន្តទៀត​ក៏ដោយ ក៏​ឧកញ៉ា ជ័យ បន្ត​បំពាន​កាប់​ឈើ​ក្នុងព្រៃ​ការពារ ព្រៃ​អភិរក្ស និង​ព្រៃ​សហគមន៍​ក្បែរៗ​នោះ​យ៉ាង​មហន្តរាយ​។ ប្រការ​នេះ​កំពុង​ធ្វើឲ្យ​ព្រៃឈើ​ដែល​នៅ​សេសសល់​ក្នុងស្រុក​សេ​សាន ខេត្ត​ស្ទឹងត្រែង ត្រូវ​ប្រឈម​នឹង​សេចក្ដី​វិនាស​ចៀស​មិន​ផុត​ឡើយ ព្រោះ​លោក ម៉ុម សារឿ​ន អភិបាលខេត្ត​ស្ទឹងត្រែង និង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ដែល​កើតឡើង​យ៉ាង​រាលដាល​នោះទេ​។​

​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្ត​ស្ទឹងត្រែង បានឲ្យដឹងថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅនេះ​មេ​ឈ្មួញ ម៉ឹក សុភ​ផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ កំពុង​បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ កាន់តែ​ខ្លាំងក្លា​លើស​មុន​ទៅ​ទៀត​។

​ប្រភព​បានឲ្យដឹងថា ឈើ​ដែល​គេ​ដឹក​ជញ្ជូន​ចេញពី​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ នៅពេលនេះ​គឺជា​ឈើ​ដែល​កាប់​នៅ​ក្នុង​ព្រៃ​ការពារ ព្រៃ​សហគមន៍ និង​ព្រៃ​អភិរក្ស​ក្នុងស្រុក​សេ​សាន ក៏​ដូចជា​ស្រុក​សៀម​ប៉ាង ហើយ​នាំ​ចូល​ទៅ​អារច្រៀក​ក្នុង​រោងចក្រ​អារ​ឈើ​របស់​ក្រុមហ៊ុន​។

​ចំណែក​មន្ត្រី​រដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ ឃុបឃិត​ឲ្យ​ឧកញ៉ា ជ័យ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។​

តាម​សេចក្ដីរាយការណ៍​ពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្ត​ស្ទឹងត្រែង បានឲ្យដឹងថា មួយរយៈ​កន្លងទៅនេះ​ឧកញ៉ា ជ័យ បាន​ប្រើប្រាស់​សាឡង់​ធំៗ​អូស​ឈើ​បណ្ដែត​តាម​ទន្លេស្រែពក ចូល​មក​រោងចក្រ​កែច្នៃ​ឈើ​ក្នុង​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ឲ្យក្លាយ​ជា​ឈើ​ស្របច្បាប់​ហើយ​ដឹកចេញទៅ​ស្រុក​យួន​យ៉ាង​រលូន​។ ប្រភព​បានឲ្យដឹង​ទៀតថា បច្ចុប្បន្ន​ព្រៃ​ការពារ ព្រៃ​អភិរក្ស និង​ព្រៃ​សហគមន៍​នៅ​ក្នុងស្រុក​សេ​សាន កំពុង​ប្រឈម​នឹង​មហន្តរាយ​ព្រោះ​ឧកញ៉ា ជ័យ ដែល​មាន​បក្ខពួក​ឈ្មោះ សាន ច​យ កំពុង​បំពាន​កាប់​ឈើ​ក្រៅ​បរិវេណ​ផ្ទៃ​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ តាម​អំពើ​ចិត្ត​។ ឈើ​ដែល​អារច្រៀក​រួច​ត្រូវបាន​ឧកញ៉ា ជ័យ និង​មេ​ឈ្មួញ សាន ច​យ ប្រើប្រាស់​រថយន្ត​យី​ឌុប​ធំៗ​ចំណុះ​៨០​តោន​ទៅ​១០០​តោន​ដឹកចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្ត​ក្រចេះ យ៉ាង​គឃ្លើន​។​

​ប្រជាពលរដ្ឋ​នៅ​ឃុំ​ស្រែគរ ស្រុក​សេ​សាន ខេត្ត​ស្ទឹងត្រែង បាន​អំពាវនាវ​ឲ្យ​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ក៏ដូចជា​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ចាត់វិធានការ​ទប់ស្កាត់​សកម្មភាព​របស់​ឧកញ៉ា ជ័យ និង​មេ​ឈ្មួញ សាន ច​យ ជាបន្ទាន់​មុនពេល​ព្រៃឈើ​ក្នុង​ស្រុក​សេ​សាន ត្រូវ​ប្រឈម​នឹង​សេចក្ដី​វិនាស​ទាំងស្រុង​នា​ពេល​ឆាប់ៗ​ខាងមុខ​។

​បើ​តាម​ប្រភព​ដែល​ស្និទ្ធ​នឹង​ឧកញ៉ា ជ័យ បានឲ្យដឹងថា ការ​ដែល​ឧកញ៉ា ជ័យ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសា​រអាង​មាន​ឧកញ៉ា​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ជា​ខ្នងបង្អែក​រឹងមាំ​ចាំ​ជួយ​ការពារ​គ្រប់ពេលវេលា​។ ជាក់ស្ដែង​កន្លង​មក​ឧកញ៉ា ជ័យ កាប់​ឈើ អារច្រៀក​ឈើ ដឹកជញ្ជូន​ពី​ស្រុក​សេ​សាន ខេត្ត​ស្ទឹងត្រែង ចេញ​ទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្ត​ក្រចេះ យ៉ាង​ពេញបន្ទុក​មិន​ដែល​មាន​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​ទប់ស្កាត់​ទាល់តែសោះ ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888