ថ្ងៃសៅរ៍ ទី២៤ ខែឧសភា ឆ្នាំ2025
ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

លោក អូន ព័ន្ធមុនីរ័ត្ន​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​មិនគួរ​មើលរំលង​រឿងអាស្រូវ​ពុករលួយ​លោក ហ៊ាល ទូច ប្រធាន​សាខាគយ​ខេត្ត​កំពង់ឆ្នាំង​

លោក អូន ព័ន្ធមុនីរ័ត្ន​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​មិនគួរ​មើលរំលង​រឿងអាស្រូវ​ពុករលួយ​លោក ហ៊ាល ទូច ប្រធាន​សាខាគយ​ខេត្ត​កំពង់ឆ្នាំង​

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ហ៊ាល ទូច បានឲ្យដឹងថា មួយរយៈ​កន្លងទៅ នេះ​លោក ហ៊ាល ទូច និង​បក្ខពួក កំពុង​ស ប្បាយ ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ដឹក​ជ ញ្ជូ​ន​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន គ្រប់ និង​ទំនិញ ខុស​ច្បាប់​ដោយ សេរី ហើយ​មិន​ខ្វល់​ពី​ការ​រិះ គន់​អ្វី​ទាំងអស់​។ ឈ្មួញ​មួយចំនួន ដែល​បង្កប់​ទំនិញគេចពន្ធ​តាមរ ថយ​ន្តក្រុង​ដឹក ជញ្ជូន​អ្នក ដំណើរ​របស់​ក្រុមហ៊ុន​មួយចំនួន​ត្រូវ​បង់លុយ​តាម​ការកំណត់​របស់​លោក ហ៊ាល ទូច ទើប​អាច​ចៀសផុត​ពី​ការបង្ក្រាប ហើយ​បើ​ឈ្មួញ​ណា​ហ៊ាន​គេចវេះ​ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​យក​ស្នាដៃ​ជា​មិនខានឡើយ​។ ប្រភព​បានឲ្យដឹង​ទៀតថា ការដែល​លោក ហ៊ាល ទូច ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់​ខ្លួន គឺ​ដោយសា​រអាង​មាន​ខ្នងបង្អែក​រឹង​មាំ​នៅក្នុង​អគ្គនាយកដ្ឋាន​និង​រដ្ឋាករ​កម្ពុជា ដែល​ចាំ​ជួយ​ការពារ​គ្រប់ពេលវេលា​។​

​ក្រុម​ឈ្មួញ​ដែល​រកស៊ី​ដឹក​ជញ្ជូន​ផ្លែឈើ​និង​ទំនិញ​ផ្សេងៗ​តាម​រថយន្ត​សាំ​យ៉ុង រថយន្ត​កូរ៉េ បានឲ្យដឹងថា សម្រាប់​ផ្លែឈើ​និង​ទំនិញ​ក្នុង​មួយ​រថយន្ត​ត្រូវ​លោក ហ៊ាល ទូច គាប​យក​លុយ​ពី​៨​ម៉ឺន​រៀល​ទៅ​១០​ម៉ឺន​រៀល​ដោយ​គ្មាន​បង្កាន់ដៃ​ឬ​វិក្កយបត្រ​ត្រឹមត្រូវ​ឡើយ​។ ក្នុង​មួយ​ថ្ងៃៗ​មាន​រថយន្ត​សាំ​យ៉ុង រថយន្ត​កូរ៉េ ដឹកជញ្ជូន​ផ្លែឈើ​និង​ទំនិញ​ផ្សេងៗ​ឆ្លងកាត់​ផ្លូវ​ជាតិ​លេខ​៥ ខេត្ត​កំពង់ឆ្នាំង រាប់រយ​គ្រឿង​ដូច្នេះ​លោក ហ៊ាល ទូច ប្រធាន​សាខាគយ​ខេត្ត​កំពង់ឆ្នាំង ប្រមូល​លុយ​បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។

​ប្រភព​ពី​មន្ត្រី​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្ត​កំពង់ឆ្នាំង មួយចំនួន​បានឲ្យដឹងថា សម្រាប់​ឈ្មួញ​ធំៗ​ដែល​ដឹក​ជញ្ជូន​ទំនិញគេចពន្ធ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ ខេត្ត​កំពង់ឆ្នាំង សុទ្ធតែ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក ហ៊ាល ទូច ទើប​អាច​ដឹកជញ្ជូន​ទំនិញ​ទៅដល់​គោលដៅ​ប្រកបដោយ​សុវត្ថិភាព​។ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏​ដូច​ជា​មេ​គយ​ធំៗ​ក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​មិនគួរ​មើលរំលង​រឿងអាស្រូវ​ពុករលួយ​ច្រើនបែប​ច្រើន​យ៉ាង​របស់​លោក ហ៊ាល ទូច ប្រធាន​សាខាគយ​ខេត្ត​កំពង់ឆ្នាំង តទៅ​ទៀត​ឡើយ​ព្រោះ​ធ្វើឲ្យប៉ះពាល់​ដល់​វិធាន​ការកែទម្រ​ង់​ស៊ីជម្រៅ​នៅក្នុង​ស្ថាប័នគយ​យ៉ាង​គឃ្លើន​៕

​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្ត​កំពង់ឆ្នាំង មួយចំនួន​បាន​អះអាង​ថា​បច្ចុប្បន្ន​លោក ហ៊ាល ទូច ប្រធាន​សាខាគយ​ខេត្ត​កំពង់ឆ្នាំង កំពុង​ប្រើប្រាស់​តួនាទី​និង​អំណាច​ប្រមូល​លុយ​តាម​របៀប​ពុក​រលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

​ប្រភព​បានឲ្យដឹង​ទៀតថា ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ ខេត្ត​កំពង់ឆ្នាំង គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​លោក ហ៊ាល ទូច និង​បក្ខពួក​មួយចំនួន​ដែល​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​រលូន​។ ចាប់តាំងពី​ទទួល​បាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្ត​កំពង់ឆ្នាំង រួច​មក​គឺ​លោក ហ៊ាល ទូច មិនដែល​ចាត់វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​នោះ​ទេ គឺ​លោក ហ៊ាល ទូច គិតតែ​ពី​រឿង​ប្រមូល​លុយ​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។​

​មួយរយៈ​កន្លងទៅនេះ​រឿងអាស្រូវ​ពុករលួយ​របស់លោក ហ៊ាល ទូច ប្រធាន​សាខាគយ​ខេត្ត​កំពង់ឆ្នាំង ត្រូវបាន​មន្ត្រី​និង​ភ្នាក់ងារ​គយ​ខេត្ត​កំពង់ឆ្នាំង លាតត្រដាង​ជា​បន្តបន្ទាប់ ជា​ពិសេស​ទាក់ទង​ករណី​គា​បយកលុយ​ពីក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវ​ជាតិ​លេខ​៥​។ ប្រភព​ពី​មន្ត្រី​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្ត​កំពង់ឆ្នាំង មួយចំនួន​បាន​បង្ហើប​ឲ្យដឹងថា ឈ្មួញ​មួយចំនួន​ដែល​ដឹក​ជញ្ជូន​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​ពី​ច្រក​ព្រំដែន​ក្នុង​ខេត្ត​បាត់ដំបង ខេត្ត​ប៉ៃលិន ខេត្ត​បន្ទាយមានជ័យ ឆ្លងកាត់​ផ្លូវ​ជាតិ​លេខ​៥ ខេត្ត​កំពង់ឆ្នាំង គឺ​ត្រូវ​លោក ហ៊ាល ទូច ប្រើ​អំណាច​គាប​យក​លុយ​តាម​អំពើ​ចិត្ត​។ សូម្បី​តែ​ឈ្មួញ​ដែល​ដឹក​ជញ្ជូន​ទំនិញ​បង់​ពន្ធគយ​ត្រឹមត្រូវ​នៅ​ច្រក​ព្រំដែន​ក៏​ត្រូវ​លោក ហ៊ាល ទូច មេ​គយ​ខេត្តកំពង់ឆ្នាំង ព្រមទាំង​បក្ខពួក​រាប់​ក្បាល​រថយន្ត​គាប​យកលុយ​លើ​តុ​ក្រោម​តុ​តាម​អំពើ​ចិត្ត​ផងដែរ​។

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888