ថ្ងៃសៅរ៍ ទី១៧ ខែឧសភា ឆ្នាំ2025
ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

នាយឧត្ត​មសេនីយ៍​ នេត សាវឿនអគ្គស្នងកា​រនគរបាល​ជាតិមិនគួរប​ណ្ដែតបណ្ដោយ​ឲ្យលោក មីន​ រស្មី ធ្វើអ្វីៗតា​មអំពើ​ចិត្តធ្វើឲ្យប៉ះពាល់ដល់​កេរ្តិ៍ឈ្មោះ​ស្ថាប័នន​គរបាល​ជាតិទាំង​មូល

នាយឧត្ត​មសេនីយ៍​ នេត សាវឿនអគ្គស្នងកា​រនគរបាល​ជាតិមិនគួរប​ណ្ដែតបណ្ដោយ​ឲ្យលោក មីន​ រស្មី ធ្វើអ្វីៗតា​មអំពើ​ចិត្តធ្វើឲ្យប៉ះពាល់ដល់​កេរ្តិ៍ឈ្មោះ​ស្ថាប័នន​គរបាល​ជាតិទាំង​មូល

ក្រុម​ឈ្មួញ​នាំចូល​ទំនិញ​ចាប់ហួយ ​និង​ទំនិញ​ច្រើន​ប្រភេទ​ទៀត  ក៏ដូចជា​បន្លែ​ផ្លែឈើ​ពី​ខេត្តកោះកុង  ឆ្លងកាត់​ផ្លូវជាតិ​លេខ​ ៤៨ ចូលមក​រាជធានី​ ភ្នំពេញ បាន​ឲ្យ​ដឹងថា  ក្រុមមន្ត្រី​នគរបាល​ប្រឆាំង​បទ ល្មើស​សេដ្ឋកិច្ច​ខេ ត្តកោះកុង ឈរ ជើង ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤៨ នៅតែ​ប្រើប្រាស់​រថយន្ត​ឡង់​គ្រឺ​ស័​រ ពណ៌​ស​១​គ្រឿង ដើម្បី​ប្រដេញ​ជំរិត​យកលុយ​ពី​ឈ្មួញ​ដែល​មិន​ឈប់​បង់លុយ​តាម​ការកំណត់​។ បើទោះបី​ឈ្មួញ​នាំចូល​ទំនិញ​បង់ពន្ធ​គយ​នៅ​ច្រកព្រំដែន​និង​ច្រក​កំពង់ផែ​ក្នុង​ខេត្តកោះកុង តាមច្បាប់​កំណត់​រួចហើយ​ក៏ដោយ ក៏​ត្រូវតែ​បង់លុយ​ក្បាល​រថយន្ត​ឲ្យ​លោក មីន រស្មី និង​មន្ត្រីក្រោមឱវាទ​មិនអាច​ខកខាន​នោះឡើយ​។ ដូច្នេះហើយ​ទើប​ឈ្មួញ​អត់ធ្មត់​តទៅទៀត​លែង​បាន​ក៏​លាតត្រដាង​រឿងអាស្រូវ​ពុករលួយ​ប្រើ​អំណាច​ហួស​ព្រំដែន​របស់លោក មីន រស្មី ស្នងការរង​នគរបាល​ខេត្តកោះកុង ជា​បន្តបន្ទាប់​ដើម្បី​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​អគ្គស្នងការ​នគរបាល​ជាតិ បានដឹង​បានឮ​ហើយ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​។ ជាពិសេស​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​លោក មីន រស្មី ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​ទេ​ព្រោះ​នាំ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ស្ថាប័ន​នគរបាលជាតិ​ទាំងមូល​។

ប្រភពពី​មន្ត្រីនគរបាល​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង មួយចំនួន​បាន​ឲ្យ​ដឹងថា​ថ្មីៗ​នេះ​រឿងអាស្រូវ​ពុករលួយ​និង​ទង្វើ​មិន​ប្រក្រតី​របស់លោក មីន រស្មី ស្នងការរង​នគរបាល​ខេត្តកោះកុង ទទួល​ផែន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ ក៏​លោក មីន រស្មី នៅតែ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន​។ ប្រភព​បាន​ឲ្យ​ដឹងថា​លោក មីន រស្មី និង​បក្ខពួក​នៅតែ​គាប​យកលុយ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​ក្នុង​ខេត្តកោះកុង ដោយ​ឥទ្ធិពល​ឪពុក​របស់ខ្លួន​ឈ្មោះ យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ដែល​ចាំ​កាង​ចាំ​ការពារ​គ្រប់ពេលវេលា​។ សូម្បីតែ​លោក សំ​ឃិត វៀន ស្នងការ​នគរបាល​ខេត្តកោះកុង ក៏​បណ្ដែតបណ្ដោយ​ឲ្យ​លោក មីន រស្មី ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដែរ​ព្រោះ​រហូតមក​ដល់ពេលនេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់?​។

ក្រុម​ឈ្មួញ​ដែល​នាំចូល​ទំនិញ​ពី​ប្រទេស​សៀម​តាម​ច្រកព្រំដែន​និង​ច្រក​កំពង់ផែ​ក្នុង​ខេត្តកោះកុង ហើយ​ដឹកជញ្ជូន​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤៨ ចូល​ផ្លូវជាតិ​លេខ​៤ មក​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា​មកដល់ពេលនេះ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តកោះកុង ក្រោម​ការគ្រប់គ្រង​រប​ស់លោក មីន រស្មី នៅតែ​ធ្វើ​សកម្មភាព​គាប​ជំរិត​យកលុយ​ពី​ពួកគាត់​ដូច​មុន​ដដែល​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​លោក មីន រស្មី និង​បក្ខពួក​នៅតែ​ដាក់​កុងត្រូលជជុះ​ត្រង់ចំណុច​ស្ថានីយ៍​ប្រេងឥន្ធនៈ​យីហោ រស្មី រតនៈ លើ​កំណាត់​ផ្លូវជាតិ​លេខ​៤៨ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ដើម្បី​តម្រូវ​ឲ្យ​ឈ្មួញ​បង់លុយ​តាម​ការកំណត់​របស់​ពួកគេ​។ ក្រុម​ឈ្មួញ​ដែល​នាំចូល​ទំនិញ​ពី​ប្រទេស​សៀម ហើយ​ដឹកជញ្ជូន​ពី​ខេត្តកោះកុង ចូលមក​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ទៀតថា ពួកគាត់​ប្រឈម​នឹង​ការលំបាក​កាន់តែខ្លាំង​ព្រោះ​ត្រូវ​លោក មីន រស្មី និង​បក្ខពួក​គាប​យកលុយ​តាមរបៀប​ពុករលួយ។

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888