ថ្ងៃសៅរ៍ ទី២៤ ខែឧសភា ឆ្នាំ2025
ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​កើតឡើង​ពេញ​បឹង​ទន្លេសាប​ក្នុង​ស្រុក​ស្ទោង​

តាម​សេចក្ដីរាយការណ៍​ពី ប្រជា​នេសាទ​នៅ​ឃុំ​ពាម​បាង បានឲ្យដឹង​ទៀតថា បទល្មើស​នេសាទ​ប្រើ ឧបករណ៍​ខុស ច្បាប់​រាលដាល​កាន់តែខ្លាំង ធ្វើឲ្យ​ធនធានមច្ឆជាតិ​កំពុ​ង ប្រឈម​នឹង​សេចក្ដី​វិនាស ចៀស​មិន​ផុត​ឡើយ​។ ហេតុនេះហើយ​ទើប​ប្រជា​នេសាទ​អំពាវនាវ​ឲ្យ​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ក៏ដូចជា​លោក អេង ជា​សាន អគ្គនាយក​រដ្ឋបាល​ជ​ល​ផល ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុស​ច្បាប់​ក្នុង​តំបន់​បឹង​ទន្លេសាប នៃ​ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ជាបន្ទាន់​។ ដោយហេតុ​ថា​បច្ចុប្បន្ន​លោក ប៉ែន វណ្ណ​រឹទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ធំ និង​លោក សុខ លូ អភិបាល​ខេត្ត​កំពង់ធំ មិន​ចាត់​វិធានការ​បង្ក្រាប​ប​ទ​ល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ដែល​កំពុង​រាលដាល​យ៉ាង​អនាធិបតេយ្យ​នៅក្នុង​ស្រុក​ស្ទោង នោះទេ​។​

​ប្រភព​ពី​ប្រជា​នេសាទ​រស់នៅ​តំបន់​បឹង​ទន្លេសាប​នៃ​ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ បានឲ្យដឹងថា នៅក្នុង​រដូវ​បិទ​នេសាទ​នេះ​បទល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​ប្រភេទរ​បាំងសាច់​អួន​ក្រឡា​ញឹក និង​របាំង​លូ​ស្បៃ​មុង​កំពុង​កើតឡើង​យ៉ាង​រាលដាល​។ ប្រភព​បានឲ្យដឹង​ទៀតថា ការ​ដែល​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​នេសាទ​កើតឡើង​យ៉ាង​ពេញបន្ទុក គឺ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​រដ្ឋបាល​ជល​ផល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃ​ទៀត​ដែល​គិតតែ​ពី​រឿង​ប្រមូល​លុយ​ចែក​គ្នា​ធ្វើ​មាន​ធ្វើបាន​។​

​ក្នុងនោះ​លោក ហួន ផល នាយ​សង្កាត់​រដ្ឋបាល​ជ​ល​ផល​ពាម​បា​ង និង​បក្ខពួក​កំពុង​សប្បាយ​ប្រមូល​លុយ​ពី​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ក្នុង​រដូវ​បិទ​នេសាទ ហើយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។​
​តាម​ការអះអាង​របស់​ប្រជា​នេសាទ​ក្នុង​ឃុំ​ពាម​បាង បានឲ្យដឹង​ទៀតថា កន្លងមក​មាន​សមត្ថ​កិច្ច​ចម្រុះ​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​នេសាទ​ក្នុង​មូលដ្ឋាន​ពួកគាត់​ជា​បន្តបន្ទាប់ ក៏​ប៉ុន្តែ​សមត្ថកិច្ច ចម្រុះ​បង្ក្រាប​តែ​បទ​ល្មើស​តូចតាច​ប៉ុណ្ណោះ ហើយ​បទល្មើស​ទ្រង់ទ្រាយ​ធំ​នៅ​តែ​កើត​ឡើង​យ៉ាង​ពេញបន្ទុក​។ អាចនិយាយបាន​ថា ការបង្ក្រាប​របស់​សមត្ថកិច្ច​ចម្រុះ​នា​ពេល​កន្លងមក​បាន​ត្រឹមតែ​ធ្វើឲ្យ​ល្អមើល​ប៉ុណ្ណោះ ព្រោះ​ក្រោយ​ពេល​សមត្ថកិច្ច​ចម្រុះ​ចេញផុត​គឺ​ក្រុម​ជនល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​បន្ត​ធ្វើ​សកម្មភាព​ឡើងវិញ​យ៉ាង​គឃ្លើន​ដដែល​។

​ប្រការ​នេះ​ថ្នាក់ដឹកនាំ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ គួរពិនិត្យមើល​ភាព​អសកម្ម​របស់​មន្ត្រី​អាជ្ញាធរ​ខេត្ត​កំពង់ធំ និង​មន្ត្រី​រដ្ឋបាល​ជលផល​ក្នុង​ខេត្ត​កំពង់ធំ ជា​បន្ទាន់​ព្រោះ​ពួកគេ​មិន​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ឲ្យស្រប​ទៅ​តាម​បទបញ្ជា​លេខ​០០១ របស់​រាជរដ្ឋាភិបាល ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888