ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

លោក សាំ ពិសិដ្ឋ​ប្រធាន​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​

លោក សាំ ពិសិដ្ឋ​ប្រធាន​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​

តាម​ប្រភព​ពី​មន្ត្រីរាជការ​នៅក្នុង មន្ទីរ​សាធារណការ និង ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​បង្ហើប​ឲ្យដឹងថា ការដែល​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ រាជធានី​ភ្នំពេញ ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច តែ​អំពើ​ចិត្ត​គឺ​មាន​ការឃុបឃិត បើកដៃ​ពី​សំណាក់ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ផងដែរ​។​

​ជាក់ស្ដែង​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ ជា​ច្រើន​ខ្សែ​ធ្វើ មិនទាន់ រួចរាល់​ផង​ក៏​ខូច​ទៅវិញ​អស់ ដោយសារ​តែ​ផ្លូវ​ទាំង​នោះគ្មា ន​គុណភាព​និង​ធ្វើ​មិន​ត្រឹម ត្រូវ​តាម​បទដ្ឋាន បច្ចេកទេស​។ ប្រភព​ខ្លះ​បានឲ្យដឹងថា ដោយសារតែ​អំពើពុករលួយ​ចាក់ ស្ដើង​ស៊ី​ក្រាស់​ឬ​ធ្វើ​ផ្លូវ​មិន​ជាប់ រហូត​ទើប​ផ្លូវ​ជា​ច្រើន ខ្សែ​ក្នុង​រាជធានី​ភ្នំពេញ កំពុង​ខូច​វិញ​ជា​បន្តបន្ទាប់​ដូចជា​ស្ថិតនៅ ទល់មុខ​ក្លិប​កំសាន្ត កា​ហ្សា តាម​បណ្តោយ ផ្លូវ​លេខ​៤៧​រហូត ដល់​ក្រសួង កិច្ចការនារី​ស្ថិតក្នុង​សង្កាត់ ស្រះចក ខណ្ឌដូនពេញ​និង​ផ្លូវជាតិ​លេខ​៥ ទល់មុខ​ឃ្លាំង​សាំង​Sokimex ។​

​ថ្មីៗ នេះ​បណ្ដាញ​ព័ត៌មាន​មួយ​ចំនួន​បាន​ផ្សព្វផ្សាយ​ពី​ភាព​អសកម្ម​និង​អំពើពុករលួយ​របស់​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ដែល​ល្បីល្បាញ​ខាង​ពុករលួយ​ហើយ​ធ្វើ​ផ្លូវ ជួសជុល​ផ្លូវ​គ្មាន​គុណភាព​។ មាន​ការអំពាវនាវ​ឲ្យ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ពិនិត្យមើល​ឡើងវិញ​អំពី​ភាព​អសកម្ម​និង​អំពើពុករលួយ​របស់​លោក សាំ ពិសិដ្ឋ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។ អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែល​មាន​លោក ឱម យ៉ិនទៀង ជា​ប្រធាន គួរ​បើក​ការស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក សាំ ពិសិដ្ឋ ជាបន្ទាន់ ។​

​សូម​រំលឹក​អំឡុង​ដើម ខែ​មេសា ឆ្នាំ​២០១៦ កន្លងទៅ​សម្តេច​នាយក រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ព្រមាន​ខ្លាំងៗ ទៅលើ​លោក សាំ​ពិសិដ្ឋ ប្រធាន មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជ​ធា នី​ភ្នំពេញ ដែល​ធ្វើ​ផ្លូវ​គ្មាន គុណភាព​ហើយ​សូម្បី តែ​ជួសជុល​ផ្លូវឡើ ង​វិញ​ក៏​មិន បានល្អ ដែរ​។ ប៉ុន្តែ​រហូត​មកដល់ពេលនេះ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន មិនទាន់​ចាត់វិធានការ​ទៅលើ​ភាព​អសកម្ម​និង​ខ្វះ​ការទទួលខុសត្រូវ​របស់លោក សាំ ពិសិដ្ឋ នៅឡើយ​ទេ​ហើយ​លោក សាំ ពិសិដ្ឋ នៅតែ​កាន់កាប់​តំណែង​ជា​ប្រធាន​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ​យ៉ាង​សុខ​ស្រួល​។ ហេតុនេះហើយ​ទើប​មាន​ការសង្ស័យថា លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ ទទួលបាន​ផលប្រយោជន៍​ពី​លោក សាំ ពិសិដ្ឋ ទើប​បណ្ដោយ​ឲ្យ​លោក សាំ ពិសិដ្ឋ ធ្វើ​អ្វីៗ តាម​អំពើ​ចិត្ត​ជិះសេះ​លែងដៃ​ទៅវិញ ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888