ថ្ងៃព្រហស្បតិ៍័ ទី២៩ ខែឧសភា ឆ្នាំ2025
ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

គក្រើក​ទៀត​ហើយឧ​កញ៉ា ជ័យ​ល្បីឈ្មោះ​ខាង​កាប់​បំផ្លាញ​ព្រៃឈើ​ក្រៅ​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​ដឹកជញ្ជូន​ទៅ​ស្រុក​យួន​

​កាលពី​ថ្ងៃ​ទី​០៦ ខែ​កញ្ញា ឆ្នាំ​២០១៨ ប្រជា​សហគមន៍​ជនជាតិដើម​ភាគតិច រស់​នៅក្នុង​ឃុំ​ស្ដៅ បានឲ្យដឹងថា ពួកគាត់​បាន​ឃើញ រថយន្ត​ធុន​ធំ​ជា​ច្រើន គ្រឿង​ដឹក​ឈើ​ពី​ខាងក្រៅ​ចូល​ទៅ​ឃ្លាំង​ក្នុង​តំបន់​បាត​អា ង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ដោយ​មាន​ក ម្លាំង​អាវុធហត្ថ​ការពារ យ៉ាងរឹងមាំ​។​

​ប្រភព​បានឲ្យដឹង​ទៀតថា នៅពេល​យប់​តែងតែ​មាន​រថយន្ត​ធំៗ​ដឹកឈើ​ដែល​អារច្រៀក​រួច​ពី​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ចេញ​ទៅ​ក្រោយ​វិញ​យ៉ាង​រលូន​ហើយ​ឈើ​ទាំង​នោះ​ត្រូវបាន​ឧកញ៉ា ជ័យ ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្ត​ក្រចេះ ។ ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​ក្នុងស្រុក​សេ​សាន​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​សេចក្ដី​វិនាស​ព្រៃឈើ​ក្នុង​មូលដ្ឋាន​ពួកគាត់ ព្រោះ​ឈ្មួញ​ឈ្មោះ ឧកញ៉ា ជ័យ នៅតែ​បន្ត​សកម្មភាព​កាប់​ឈើ​អារច្រៀក​ឈើ​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​ធំៗ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

​ជាក់ស្ដែង​ទោះបី​នៅក្នុង​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ គ្មាន​នៅសល់​ឈើ​សម្រាប់​កាប់​ធ្វើ​អាជីវកម្ម​យ៉ាងណាក៏ដោយ ក៏​ឧកញ៉ា ជ័យ នៅ​តែ​បំពាន​កាប់​ឈើ​ពី​តំបន់​ខាងក្រៅ ហើយ​ដឹកជញ្ជូន​ទៅ​ស្រុក​យួន​យ៉ាង​រលូន​ដដែល​។​

​ប្រភព​ពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុង​ឃុំ​ស្ដៅ ស្រុក​សេ​សាន ខេត្ត​ស្ទឹងត្រែង បានឲ្យដឹងថា បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញ​ពី​តំបន់​ព្រៃ​ការពារ ព្រៃ​អភិរក្ស ហើយ​ដឹកជញ្ជូន​ចូលទៅ​ក្នុង​ទីតាំង​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ នៅតែ​បន្ត​កើតមាន​យ៉ាង​ពេញបន្ទុក​។​

​ប្រភព​បានឲ្យដឹង​ទៀតថា ក្រុមហ៊ុន​សំអាត​ផ្ទៃ​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ បន្ត​សកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​តំបន់​ខាងក្រៅ​ដើម្បី​យក​ចូល​ទៅ​អារច្រៀក ហើយ​ដឹកឈើ​ដែល​អារច្រៀក​រួច​ចេញ​មក​វិញ​ដោយ​ប្រើប្រាស់​រថយន្ត​យី​ឌុប​ធុន​ធំ​ចំណុះ​រាប់សិប​តោន​។

​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​មន្ត្រី​បរិស្ថាន​ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ហ៊ាន​ប៉ះពាល់​សកម្មភាព​កាប់​ឈើ​អារច្រៀក​ឈើ​និង​ដឹកជញ្ជូន​ឈើ​យ៉ាង​ពេញ​បន្ទុក​របស់​ឈ្មួញ​ឈ្មោះ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ នោះទេ​ព្រោះ​ឈ្មួញ​ម្នាក់​នេះ​មាន​ខ្នងបង្អែក​រឹងមាំ​។​

​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្ត​ស្ទឹងត្រែង បានឲ្យដឹងថា បើ​ទោះបី​នៅ​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ គ្មាន​នៅ​សេសសល់​ឈើ​សម្រាប់​ធ្វើ​អាជីវកម្ម​បន្ត​ទៀត​យ៉ាងណាក៏ដោយ ក៏​បច្ចុប្បន្ន​មាន​ឃ្លាំង​ស្តុក​ឈើ​រាប់ពាន់​ម៉ែត្រគូប​នៅក្នុង​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ នៅឡើយ​។​

​ប្រភព​បានឲ្យដឹង​ទៀតថា ឈើ​ទាំង​នោះ​ភាគច្រើន​ជា​ឈើ​ដែល​កាប់​នៅ​ក្នុង​ព្រៃ​ការពារ ព្រៃ​អភិរក្ស និង​ព្រៃ​សហគមន៍​ក្នុង​ស្រុក​សេ​សាន ហើយ​មួយ​ផ្នែក​ដឹកជញ្ជូន​មក​ពី​ស្រុក​សៀម​ប៉ាង ផងដែរ​។ បញ្ហា​នេះ​កំពុង​ធ្វើឲ្យ​ព្រៃឈើ​ដែល​នៅ​សេសសល់​ក្នុង​ស្រុក​សេ​សាន និង​ស្រុក​សៀម​ប៉ាង កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​ព្រោះ​អភិបាលខេត្ត​ស្ទឹងត្រែង លោក ម៉ុម សារឿ​ន ក៏​ដូច​ជា​មេ​រដ្ឋបាល​ព្រៃឈើ និង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង មិន​ចាត់​វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​ដែល​កំពុង​កើតឡើង​យ៉ាង​រាលដាល​នោះទេ ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888