ថ្ងៃសុក្រ ទី១៣ ខែមិថុនា ឆ្នាំ2025
ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

អភិបាលខេត្ត​មណ្ឌលគិរី​លោក ស្វាយ សំ​អ៊ាង​ជា​អ្នក​បើក​ភ្លើង​ខៀវឲ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញ​ទៅ​លក់​ស្រុក​យួន​ដោយ​រលូន​

អភិបាលខេត្ត​មណ្ឌលគិរី​លោក ស្វាយ សំ​អ៊ាង​ជា​អ្នក​បើក​ភ្លើង​ខៀវឲ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញ​ទៅ​លក់​ស្រុក​យួន​ដោយ​រលូន​

មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​សកម្មជន​ព្រៃឈើ​ក្នុង ខេត្ត​មណ្ឌលគិរី បានឲ្យដឹងថា ក្នុងចំណោម​ឈ្មួញ ដែល​សម្រុក ដឹកជញ្ជូន​ឈើ​ចេញ ទៅ​ស្រុក​យួន​តាម​ច្រក​ដាក់​ដាំ គឺ​ឈ្មួញ​ឈ្មោះ គួ​យ សុ​ឃុន ដែល​ជា​ប្អូន ប្រុស​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី កំពុង​ធ្វើ​សកម្មភាព​ខ្លាំងក្លា​ជាង​គេ​។ សូម្បីតែ​លោក ឡោ សុខា ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី ក៏​មិន​ហ៊ាន​ប៉ះពាល់​ឈ្មួញ​ឈ្មោះ គួ​យ សុ​ឃុន ដែល​ជា​មន្ត្រី​នគរបាល​និង​ជា​ប្អូនប្រុស​លោក ស្វាយ សំ​អ៊ាង នោះ​ដែរ​ព្រោះ​មានការ​យោគយល់​ដល់​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី​។ ដូច្នេះហើយ​ទើប​មាន​ការអំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ និង​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ពិនិត្យ​មើល​ទង្វើ​មិន​ប្រក្រតី​របស់​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ជា​បន្ទាន់​ព្រោះ​លោក ស្វាយ សំ​អ៊ាង គឺជា​បង្អែក​របស់​ឈ្មួញ​ដែល​ល្បី​ខាង​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​។

​ជាងនេះទៅទៀត​ករណី​មន្ត្រីនគរបាល​ឈ្មោះ គួ​យ សុ​ឃុន ក្លាយ​ជា​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន តាម​ច្រក​ដាក់​ដាំ យ៉ាង​គឃ្លើន​គឺ​កំពុង​ធ្វើឲ្យប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ស្ថាប័ន​នគរបាលជាតិ​ទាំងមូល​ផង​ដែរ​។​

​ប្រភព​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​មណ្ឌលគិរី បានឲ្យដឹងថា បច្ចុប្បន្ន​លោក គួ​យ សុ​ឃុន ជា​មន្ត្រី​នគរបាល​និង​ជា​ប្អូនប្រុស​របស់​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី នៅតែ​បន្ត​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​ដដែល ។

​ប្រភព​បានឲ្យដឹង​ទៀតថា ការ​ដែល​ឈ្មួញ​ឈ្មោះ គួ​យ សុ​ឃុន ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសា​រអាង​មាន​លោក ស្វាយ សំ​អ៊ាង ជា​ខ្នងបង្អែក​ដ៏​រឹងមាំ​ចាំ​ជួយ​ការពារ​គ្រប់ពេលវេលា ហើយ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក យូ សុធា មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វេភាគី​ដាក់​ដាំ ផងដែរ​។ បើ​តាម​ប្រភព​ពី​មន្ត្រី​នៅ​ច្រក​ដាក់​ដាំ មួយចំនួន​បានឲ្យដឹងថា មួយរយៈ​កន្លងទៅ​នេះ​ឈ្មួញ​ឈ្មោះ គួ​យ សុ​ឃុន ដែលជា​ប្អូនប្រុស​របស់​លោក ស្វាយ សំ​អ៊ាង បាន​ប្រើប្រាស់​រថយន្ត​ប្រភេទ​សាំ​យ៉ុង ចំនួន​៥​គ្រឿង​សម្រាប់​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​យ៉ាង​រលូន​។​

​ប្រភព​ពី​មន្ត្រី​នគរបាល​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី មួយចំនួន​បានឲ្យដឹងថា ចាប់​តាំងពី​យប់​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៨ ឈ្មួញ​ឈ្មោះ គួ​យ សុ​ឃុន បាន​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រក​ដាក់​ដាំ ជា​បន្តបន្ទាប់​ព្រោះ​គ្មាន​មន្ត្រី​រដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ប៉ះពាល់​ឡើយ​។

​ប្រភព​បានឲ្យដឹង​ទៀតថា លោក យូ សុធា មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​ដាក់​ដាំ និង​លោក សៀក មុន្នី ប្រធានសា្ន​ក់​ការច្រកដាក់​ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី គឺជា​អ្នកសម្របសម្រួល​ឲ្យ​ឈ្មួញ​ឈ្មោះ គួ​យ សុ​ឃុន ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​យ៉ាង​រលូន​។ ប្រការ​នេះ​ហើយ​ដែល​កំពុង​ធ្វើឲ្យ​ព្រៃឈើ​នៅក្នុង​ស្រុក​កោះ​ញែក ស្រុក​កែវ​សីមា ស្រុក​អូររាំង និង​ស្រុក​ពេជ្រា​ដា កំពុង​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​មហន្តរាយ ៕

 

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888