ថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ2025
ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

បែកធ្លាយ​ភាពមិនប្រក្រតី​ខ្វៀល​ដី​ទំហំ​២៦​ហិកតា​៤៥០​អា​ខេត្ត​ព្រះសីហនុ​ដើម្បី​ជា​ផលប្រយោជន៍​បក្ខពួក​និង​គ្រួសារ​

បែកធ្លាយ​ភាពមិនប្រក្រតី​ខ្វៀល​ដី​ទំហំ​២៦​ហិកតា​៤៥០​អា​ខេត្ត​ព្រះសីហនុ​ដើម្បី​ជា​ផលប្រយោជន៍​បក្ខពួក​និង​គ្រួសារ​

នៅក្នុង​ឱកាស​ពិធី​អបអរសាទរ ថ្ងៃ​ជ័យជម្នះ ៧ មករា លើក​ទី​៣៨ ( ៧ មករា ១៩៧៩- ៧ មករា ២០១៧) សម្តេច​អគ្គម ហា សេនា ប​តី​តេ​ជោ ហ៊ុន សែន ប្រធាន គណបក្ស​ប្រជាជន កម្ពុជា បាន​ថ្លែង បញ្ជាក់ថា​៖ «​គណបក្ស ប្រជាជន​កម្ពុជា ជំរុញ​កា រ​អនុវត្ត​នូវ យុទ្ធនាការ ដើម្បី​ប្រយុទ្ធ និង​បង្ក្រាប​ចោរកម្ម​, ឃាតកម្ម , ការ​ប្លន់​ប្រដាប់អាវុធ , គ្រឿងញៀន​, ការកាប់ ឈើ​ខុស ច្បាប់​, ការទន្ទ្រាន យក​ដីធ្លី​ខុសច្បាប់​, បទល្មើស​នេសាទ ខុសច្បាប់​, អាជីវកម្ម​រ៉ែ​ខុសច្បាប់ , អាជីវកម្ម​ខ្សាច់​ខុស ច្បាប់ និង​ការ ដាក់​កុង ត្រូល​យក​លុយ​ខុស​ច្បាប់ ជន​ណា​ដែល​ប្រព្រឹត្ត​ខុស​បទល្មើស ត្រូវតែ​ទទួល​ទោស​តាមច្បាប់​» ។​

​ប្រភពពី មន្ត្រី​សា លា ខេត្ត​ព្រះសីហនុ បាន​ទម្លាយ​ឲ្យដឹងថា ដី​គម្រប​ព្រៃ ឈើ​ឆ្នាំ​២០០២ ដែល​លោក យន្ត មីន ស្នើសុំ​តាម​លិខិត ចុះ​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៨ គឺ​ស្ថិតនៅ ក្នុងភូមិ​គគីរ ភូមិ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​ប្រភព​ដដែល​ឲ្យដឹងថា កាលពី​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៨ រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ចេញ​លិខិត​លេខ​២៥/១៨​លស ចុះហត្ថលេខា​ដោយ​លោក យន្ត មីន គោរព​ជូន​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ សុំ​គោលការណ៍​កាត់​ខ្វៀល​ដី​ទំហំ​២៦​ហិកតា​៤៥០​អា ចេញពី​ផែនទី​គម្រប​ដី​ព្រៃឈើ​ឆ្នាំ​២០០២ ដើម្បី​បន្ត​នីតិវិធី​ចេញ​ប័ណ្ណ​ថ្មី​ឲ្យ​ពលរដ្ឋ​៤៨​គ្រួសារ​។

​ទាក់ទង​នឹង​បញ្ហា​នេះ​បើ​តាម​ប្រភព​ខ្លះ​បាន​បង្ហើប​ឲ្យដឹងថា លោក យន្ត មីន បាន​ស្នើសុំ​កាត់​ខ្វៀល​ដី​ទំហំ​២៦​ហិកតា​៤៥០​អា នោះ​ដើម្បី​ជា​ផលប្រយោជន៍​បក្ខពួករ​បស់​គាត់​ទៅ​វិញ​ទេ​។​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បានឲ្យដឹងថា ប្រជាពលរដ្ឋ​ទាំង​៤៨​គ្រួសារ​ដែល​មានឈ្មោះ ស៊ុយ គឹម​ហ៊ា និង​ឈ្មោះ មិញ ឡេង ជា​តំណាង​នោះ សុទ្ធតែ​ជា​បក្ខពួក​បរិ​វារ​ស៊ីឈ្នួល​ឈរ​ឈ្មោះ​ឲ្យ​បុគ្គល​ម្នាក់​ឈ្មោះ ទៀ ដែល​ត្រូវ​គេ​ដឹងថា​ជា​កូនប្រសា​របស់​លោក យន្ត មីន តែម្តង​។

​ប្រភព​បានឲ្យដឹង​ទៀតថា ស្ត្រី​ឈ្មោះ ស៊ុយ គឹម​ហ៊ា គឺ​ជា​ប្រពន្ធ​របស់​លោក​ផ្កាយ​២ កុយ ស៊ុន ដែល​ជា​មន្ត្រី​កង​អង្គរក្ស​ល្បីឈ្មោះ​ខាង​ប្រើ​អំណាច​បំពាន​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​របស់​រដ្ឋ​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​ព្រះសីហនុ ជាមួយ​ឧកញ៉ា ញ៉ក់ គឹម​តុង ដែល​កំពុង​មាន​ដីកា​នាំខ្លួន​ពី​សំណាក់​តុលាការ​។ ដូច្នេះ​រដ្ឋាភិបាល គួរ​ពិនិត្យ​ឡើងវិញ​ឲ្យបាន​ច្បាស់លាស់​ពី​លិខិត​ចុះ​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៨ របស់លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ដែល​ជា​មន្ត្រី​យោធា​ដ៏​មាន​ឥទ្ធិពល​ផង​ដែរ​។​

​តាម​ការអះអាង​របស់​មន្ត្រី​អាជ្ញាធរ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា ដីធ្លី​មាន​ជម្លោះ​នៅក្នុង​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ បច្ចុប្បន្ន​បាន​ក្លាយទៅជា​កម្មសិទ្ធិរ​បស់​អ្នកមាន​លុយ អ្នកមានអំណាច និង​មន្ត្រី​ប្រដាប់អាវុធ​មួយ​ចំនួន​ដែល​មាន​អំណាច​ខ្លាំង​ព្រមទាំង​មាន​ខ្សែបណ្ដាញ​យ៉ាងរឹងមាំ​។

​ជាក់ស្ដែង​ឈ្មោះ ទៀ ជា​មន្ត្រី​យោធា​ពាក់​ផ្កាយ​២ ក្នុង​កង​អង្គរក្ស ត្រូវជា​កូនប្រសា​របស់​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ គឺ​ជា​ម្ចាស់​ដី​មួយផ្នែកធំ​នៅក្នុង​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង នោះដែរ​។

​លិខិត​របស់​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ដែល​ស្នើ​សុំ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ដើម្បី​កាត់​ខ្វៀល​ដី​ទំហំ​២៦​ហិកតា​៤៥០​អា ចេញពី​ផែនទី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ដើម្បី​ទុក​ចេញ​ប័ណ្ណ​ថ្មី​ឲ្យ​ពលរដ្ឋ​៤៨​គ្រួសារ​ក្នុង​ភូមិ​គគីរ គឺ​គ្រាន់តែ​ជា​ល្បិច​ដើម្បី​ផលប្រយោជន៍​បក្ខពួក​ខ្លួន​តែប៉ុណ្ណោះ​។

​បញ្ហា​នេះ​គឺជា​រឿង​ដែល​ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ត្រូវ​ពិនិត្យ​ឲ្យបាន​ច្បាស់លាស់​ឡើងវិញ​លើ​លិខិត​ចុះ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៨ របស់លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ៕

 

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888