ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

​លោក ឱម យ៉ិនទៀង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​គួរបើ​កការស៊ើបអង្កេត​រឿងអាស្រូវ​ពុករលួយ​លោក ទី ប៊ុន​ឡង់​ឲ្យបាន​ស៊ីជម្រៅ​

​លោក ឱម យ៉ិនទៀង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​គួរបើ​កការស៊ើបអង្កេត​រឿងអាស្រូវ​ពុករលួយ​លោក ទី ប៊ុន​ឡង់​ឲ្យបាន​ស៊ីជម្រៅ​

ប្រភព​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ និង​មន្ត្រី​គយ​ក្នុង​ខេត្ត​ប៉ៃលិន មួយចំនួន​បានឲ្យដឹងថា បច្ចុប្បន្ន​ទំនិញ ដែល​ឈ្មួញ​ធំៗ​នាំ ចូល តាម​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន គឺ​បង់ពន្ធ​ត្រឹម​២៥ ទៅ​៣០​ភាគរយ​ប៉ុណ្ណោះ ក្រៅពីនេះ​គឺ​ឈ្មួញ​ប ង់​លុយ​លើ​តុ ក្រោម​តុឲ្យ​លោក ទី ប៊ុន​ឡង់ យ៉ាង​ស្ងៀមស្ងាត់​។ ហេតុនេះហើយ​ទើប​មានកា រ​អំពាវនាវ​ឲ្យ​លោក អូន ព័ន្ធ​មុ នី​រ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ពិនិត្យឡើងវិញ ជាបន្ទាន់​ចំពោះ​អំពើ ពុករលួយ​របស់ លោក ទី ប៊ុន ឡ​ង់ ប្រធានការិយាល័យ​គយ ច្រកទ្វារ​អន្តរជាតិ​ព្រំ ក៏ដូចជា​អំពើពុករលួយ​រប ស់​លោក សំ សុវណ្ណារិទ្ធ ប្រធាន​សាខាគយ​ខេត្ត​ប៉ៃលិន ផងដែរ​។ ជាងនេះទៅទៀត​មាន​ការអំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក ទី ប៊ុន​ឡង់ ឲ្យបាន​ស៊ីជម្រៅ​ហើយ​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់​មន្ត្រី​គយ​រូប​នេះ​ប្រកបដោយ​ប្រសិទ្ធភាព​។ ក្រុម​មន្ត្រី​គយ​ក្នុង​ខេត្ត​ប៉ៃលិន បាន​លើកឡើង​ទៀត​ថា អំពើពុករលួយ​តាម​គ្រប់​រូបភាព​របស់​លោក ទី ប៊ុន​ឡង់ កំពុង​ធ្វើឲ្យប៉ះពាល់​ដល់​គោល​នយោបាយ​កែទម្រង់​ស៊ីជម្រៅ​នៅក្នុង​ស្ថាប័នគយ​ផងដែរ​។​

​មន្ត្រី​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្ត​ប៉ៃលិន មួយចំនួន​បាន​អំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​ច្រើនបែប​ច្រើន​យ៉ាង​របស់​លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន ជាបន្ទាន់​។ ដោយហេតុ​ថា​រយៈពេល​៣​ខែ​ចុងក្រោយ​នេះ​លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ប្រព្រឹត្ត​អំពើ​ពុករលួយ​កាន់តែ​ខ្លាំង​ឡើងៗ ហើយ​មិន​ទាន់​ឃើញ​លោក គុណ ញឹម អគ្គនាយក​គយ​ចាត់វិធានការ​នៅឡើយ​ទេ​។ ការដែល​លោក ទី ប៊ុន​ឡង់ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់​ខ្លួន​គឺ​មាន​ការឃុបឃិត​បើកដៃ​ពី លោក សំ សុវណ្ណារិទ្ធ ប្រធាន​សាខាគយ​ខេត្ត​ប៉ៃលិន ផងដែរ​ដោយ​មាន​ការបែងចែក​ផលប្រយោជន៍​យ៉ាង​សុខ​ស្រួល​តែម្តង​។​

​ប្រភព​ពី​មន្ត្រី​គយ​ក្នុង​ខេត្ត​ប៉ៃលិន ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក ទី ប៊ុន​ឡង់ បានឲ្យដឹងថា ចាប់តាំងពី​ទទួល​បាន​តំណែង​ជា​មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន រួច​មក​គឺ​លោក ទី ប៊ុន​ឡង់ ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​កាន់តែ​ច្រើនឡើងៗ​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។ ផ្ទុយ​ទៅ​វិញ​លោក ទី ប៊ុន​ឡង់ និង​បក្ខពួក​បាន​ធ្វើការ​គាប​យក​លុយ​តាម​របៀប​ពុករលួយ​ពី​ពលរដ្ឋ​និង​អាជីវករ​ដែល​នាំចូល​ទំនិញ​បន្តិចបន្តួច​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រំ ដោយ​គ្មាន​ការយោគយល់​ឡើយ​។ ដូច្នេះហើយ​ទើប​ពលរដ្ឋ​និង​អាជីវករ​តូចតាច​ប្រមូលផ្ដុំ​គ្នា​តវ៉ា​ជា​បន្តបន្ទាប់​ដើម្បីឲ្យ​អាជ្ញាធរ​ខេត្ត​ប៉ៃលិន និង​ក្រសួង​ពាក់ព័ន្ធ​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់​លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ជាបន្ទាន់​។​

​ប្រជាពលរដ្ឋ​និង​អាជីវករ​តូចតាច​ដែល​រង​ការឈឺចាប់​ដោយសារ​អំពើពុករលួយ​របស់​លោក ទី ប៊ុន​ឡង់ បាន​បើក​កកាយ​រឿងអាស្រូវ​ពុករលួយ​របស់លោក ទី ប៊ុន​ឡង់ ជា​សាធារណៈ​តែម្តង ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888