ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

ឈ្មួញ​នាំ​ចូល​ជ្រូក​រស់​តាម​ច្រកទ្វារ​អន្តរជាតិ​គី​ឡូ​១៣​ឬ​ច្រក​ភ្នំ​ដី​មន្ត្រីនគរបាល​អន្តោប្រវេសន៍​និង​មន្ត្រី​កាំកុងត្រូល​អង្គុយ​រាប់​ក្បាល​រថយន្ត​ដឹក​ជ្រូក​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​យកលុយ​តាមរបៀប​ពុករលួយ​

ឈ្មួញ​នាំ​ចូល​ជ្រូក​រស់​តាម​ច្រកទ្វារ​អន្តរជាតិ​គី​ឡូ​១៣​ឬ​ច្រក​ភ្នំ​ដី​មន្ត្រីនគរបាល​អន្តោប្រវេសន៍​និង​មន្ត្រី​កាំកុងត្រូល​អង្គុយ​រាប់​ក្បាល​រថយន្ត​ដឹក​ជ្រូក​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​យកលុយ​តាមរបៀប​ពុករលួយ​

មន្ត្រី​អាជ្ញាធរ​និង សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ឃុំ​តា​ស្ដា ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង បានឲ្យដឹងថា ពិតជា​មាន ករណី ឈ្មួញ នាំ ចូល​ជ្រូករ​ស់​ដោយ​ប្រើ រថយន្ត​ធុន​ធំ​រាប់​សិប​គ្រឿង ក្នុង​មួយ​ថ្ងៃៗ​ដោយសារ​មាន ការឃុបឃិត​បើកដៃ ពីស ម​ត្ថ កិច្ច ច្រើន​ស្ថាប័ន​ប្រចាំ​ច្រក ព្រំដែន ដែល​ជា​ហេតុ​ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់ អាជីវកម្ម​ចិញ្ចឹម ជ្រូក​នៅ​ក្នុងស្រុក ។​

​ជាងនេះទៅទៀត ទំនិញ​គេច​ពន្ធ ទំនិញ​បង់ ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​ព្រមទាំង​ចំណី អាហារ​ខូច​គុណ ភាព ឬ​ហួស កាលកំណត់​ប្រើប្រាស់ ត្រូវបាន​ឈ្មួញ​ធំៗ​នាំ ចូល​តាម​ច្រក ភ្នំ​ដី យ៉ាង​ពេញបន្ទុក​ហើយ សមត្ថកិច្ច​ប្រចាំ​ច្រក នេះ​គាបសង្កត់ យ៉ាងខ្លាំង​ទៅលើ​អាជីវករ​តូច តាច​និង​ពលរដ្ឋ​ទន់ខ្សោយ​ដែល នាំចូល​ទំនិញ​បន្តិចបន្តួច ដើម្បី​បាន ប្រាក់ចំណូល ចិញ្ចឹមជីវិត ។
​ដូច្នេះហើយ​ទើប មាន​ការអំពាវនាវ​ឲ្យ​ក្រសួង​និង​ស្ថាប័ន​ពាក់ ព័ន្ធ​ពិនិត្យ​មើ ល​ភាពមិន ប្រក្រតី​ដែល​កើត ឡើង​នៅ​ច្រកទ្វារ​អន្តរជាតិ​គី​ឡូ​១៣​ឬ ច្រក​ភ្នំ​ដី​ជា​បន្ទាន់ ព្រោះ​ក្នុង​មួយថ្ងៃៗ ឈ្មួញ​នាំ​ចូល​ជ្រូក រស់​តាម រថយន្ត​ធុន​ធំ​រាប់សិប គ្រឿង ហើយ​សមត្ថកិច្ច​ប្រចាំ​ច្រក នេះ​គិតតែ​ពី​រឿង​ប្រមូល​លុយ ចែក​គ្នា​ធ្វើ​មាន ធ្វើបាន ។​

​ប្រភព​ពី​មន្ត្រី​បម្រើ​ការងារ​នៅ ច្រកទ្វារ​អន្តរជាតិ​គី​ឡូ​១៣​ឬ​ច្រក​ភ្នំ​ដី ក្នុងភូមិ​វាលវង់ ឃុំ​តា​ស្ដា ស្រុក​សំ ពៅ​លូន ខេត្ត​បាត់ ដំបង បានឲ្យដឹងថា បច្ចុប្បន្ន​ឈ្មួញ​ដឹក ជញ្ជូន​ជ្រូក​រស់​ពី​ទឹកដី សៀម​ចូល​ទឹកដី​ខ្មែរ ក្នុង​មួយ​ថ្ងៃៗ​រាប់ សិប​រថយន្ត ធុន​ធំ​ដោយសារ តែ​មាន​ការឃុបឃិត បើកដៃ​ពី​សំណាក់ ក្រុម​មន្ត្រី​ពុករលួយ ដែល​គិតគូរ​តែ​រឿង ផលប្រយោជន៍ ផ្ទាល់ខ្លួន​។

​ប្រភព​បានឲ្យដឹង ទៀតថា សមត្ថកិច្ច​ពាក់ព័ន្ធ ប្រចាំ​ច្រក​នេះ​ដែល​មាន​ទាំង មន្ត្រី​គយ មន្ត្រីនគរបាល អន្តោប្រវេសន៍ និង​មន្ត្រី​កាំកុងត្រូល​ផង នោះ​គិតតែ​ពី​រឿង​រាប់​ក្បាលរ ថយ​ន្ត​ដឹក​ជ្រូក​យកលុយ​យ៉ាង សុខ​ស្រួល មិន​ខ្វល់​ពី​រឿង​ឈ្មួញ​នាំចូល​ជ្រូក ក្រហម​ឬ​ជ្រូក​ឈឺ​មក បំផ្លាញ​សុខ ភាព​ពលរដ្ឋ​ខ្មែរ ស្រេច​តែ​អំពើ ចិត្ត ឡើយ​។ រថយន្ត​ដឹក​ជ្រូក ធំៗ​ដែល​ត​ទ្រុង​ខុស​លក្ខណៈ បច្ចេកទេស​ក៏​ក្រុម​ឈ្មួញ​អាច​ប្រើប្រាស់​សម្រាប់ ដឹក​ជ្រូក​រស់​ពី​ទឹកដី​សៀម ចូល​ទឹកដី​ខ្មែរ​យ៉ាង​រលូន​ដែរ ព្រោះ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ ន្ធ​ធ្វើ​មើល​មិន​ឃើញ​ដើម្បី​ជា ថ្នូរ​នឹង​ផលប្រយោជន៍​។​

​ប្រជាពលរដ្ឋ​ដែល​រស់ នៅតាម​តំបន់​ព្រំដែន​ក្បែរ​ច្រក ទ្វារ​អន្តរជាតិ​គី​ឡូ​១៣​ឬ​ច្រក​ភ្នំ​ដី បានឲ្យដឹង ថា សូម្បី តែ​រថ យ ន្ត ត​ទ្រុង​ខ្លះ​មាន​ប្រវែង​ជិត ២០​ម៉ែត្រ​ក៏​ប្រធាន​ស្នាក់កា រ​ច្រកទ្វារ​អន្តរជាតិ​គីឡូ​១៣ និង​សមត្ថកិច្ច ពាក់ព័ន្ធ ដទៃទៀត អនុញ្ញាត​ឲ្យ​ដឹក ជញ្ជូន​ជ្រូក​ពី​ទឹកដី​សៀម ឆ្លងដែន​ចូល​ទឹកដី​ខ្មែរ​យ៉ាង​ពេញ បន្ទុក​ដែរ​។

​ផ្ទុយទៅវិញ នៅពេល​ប្រជាពលរដ្ឋ​នាំចូល​ផ្លែឈើ​បន្លែ​បង្ការ​និង​គ្រឿងឧបភោគ​បរិភោគ​បន្តិចបន្តួច​មក​លក់ដូ​រ​តាម​ផ្សារ​ក្នុងស្រុក សំពៅ​លូន​និង ក្នុង​ក្រុង​បាត់ដំបង តែងតែ​ត្រូវ សមត្ថកិច្ច​ច្រើន​ស្ថាប័ន ប្រចាំ​ច្រក​ភ្នំ​ដី ចាត់វិធានការ​បង្ក្រាប ដោយ​គ្មាន​យោគយល់​ឡើ យ​។ ចំណែក​ឈ្មួញ​ប្រើប្រាស់​រថយន្ត​ធុន ធំ​រាប់​សិប​គ្រឿង​ដឹក​ជ្រូក​រាប់ ពាន់​ក្បាល​ពី​ទឹកដី សៀម​ចូល​ទឹកដី​ខ្មែរ ជា​រៀងរាល់ថ្ងៃ គឺ​សមត្ថកិច្ច​ប្រចាំ ច្រក​ភ្នំ​ដី​មិន ចាត់វិធានការ​តាម​ច្បាប់ ឲ្យបាន​ត្រឹមត្រូវ​នោះ​ទេ​។

​មិនតែប៉ុណ្ណោះ សមត្ថកិច្ច​ច្រក​ភ្នំ​ដី​បាន​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​សាច់មាន់ សាច់ជ្រូក ស្លាបមាន់ ជង្គង់​មាន់ គ្រឿង ក្នុង​ជ្រូក គ្រឿង​ក្នុង​មាន់ គ្រឿង​ក្នុង​គោ ព្រមទាំង​ប្រហិត​ខូច​គុណភាព មាន​លាយ​សារធាតុ​គីមី​ពី​ទឹក ដី​សៀម ចូល​ទឹកដី ខ្មែរ​រាប់​សិប​តោន​ក្នុង​មួយថ្ងៃៗ ៕

 

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888