ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

លោក យូ ហេង​ប្រធាន​សាខាគយ​ខេត្ត​ឧត្ដរមានជ័យ​មាន​ជំនាញ​ខាង​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​មិន​ញញើត​អង្គភាព​ប្រឆាំង​អំពើពុករលួយ​

លោក យូ ហេង​ប្រធាន​សាខាគយ​ខេត្ត​ឧត្ដរមានជ័យ​មាន​ជំនាញ​ខាង​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​មិន​ញញើត​អង្គភាព​ប្រឆាំង​អំពើពុករលួយ​

​ប្រភព​ពី​មន្ត្រី​នៅ​ច្រក​ជប់​គគីរ និង​ច្រក​អូរ​ស្មាច់ ក៏​ដូចជា​ច្រក​ជាំ​ស្រ​ងាំ បានឲ្យដឹងថា ទំនិញ​ដែល​ឈ្មួញ​ធំៗ នាំ​ចូល​តាម​ច្រក​ទាំង​៣ នេះ​បង់ ពន្ធ​ជូន​រដ្ឋ​ត្រឹម​៣៥​ទៅ​៤០ ភាគរយ​ប៉ុណ្ណោះ ក្រៅពីនេះ​គឺ​មាន​ការ ឃុបឃិត​បែងចែក​ផល​ប្រយោជន៍​ជា មួយ​មន្ត្រី​គយ​ពុករលួយ ក្រោម​ការ​គ្រប់ គ្រង​របស់លោក យូ ហេង យ៉ាង​សុខ​ស្រួល​។​

​ទន្ទឹមនឹងនេះ មន្ត្រី​គយ​នៅ​ច្រក​អូរ​ស្មាច់ ច្រក​ជប់​គ គីរ និង​ច្រក​ជាំ​ស្រ​ងាំ បែរ​ជា​គាបសង្កត់​ទៅលើ​ឈ្មួញ​និង​អាជីវករ​តូចតាច​ដែល​នាំចូល​ទំនិញ​ស្របច្បាប់​យ៉ាង​គឃ្លើន​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ឡើយ​។​

​ជាងនេះទៅទៀត​ក្រុម​គយ​ចល័ត​ក្នុង​ខេត្ត​ឧត្ដរមានជ័យ មិន​ហ៊ាន​ប៉ះពាល់​ឈ្មួញ​ធំៗ​ដែល​នាំចូល​ទំនិញ​គេច​ពន្ធ ទំនិញ​ខុសច្បាប់​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​នោះ​ទេ គឺ​ពួកគេ​គាបសង្កត់​បាន​តែ​ឈ្មួញ​និង​អាជីវករ​តូចតាច​ដែល​នាំចូល​ទំនិញ​បង់ពន្ធ​ជូន​រដ្ឋ​ត្រឹមត្រូវ​និង​ច្រកព្រំដែន​។​

​បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​បច្ចុប្បន្ន​លោក យូ ហេង និង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​កាន់តែច្រើន ហើយ​យកឈ្មោះ​លោក គុណ ញឹម ដែល​ជា​អគ្គនាយក​គយ​ទៅ​បិទបាំង​សកម្មភាព​នៃ​អំពើពុករលួយ​របស់​ពួកគេ​។​

​កន្លង​មក​រឿងអាស្រូវ​ពុករលួយ​របស់លោក យូ ហេង ប្រធាន​សាខាគយ​ខេត្ត​បន្ទាយមានជ័យ ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់ ជា​ពិសេស​ទាក់ទង​ទៅនឹង​ការឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ​តាម​ច្រក​អូរ​ស្មាច់ ច្រក​ជាំ​ស្រងាំ និង​ច្រក​ជប់​គគីរ​។
​តាម​ប្រភព​ពី​មន្ត្រី​និង​ភ្នាក់ងារ​គយ​មួយចំនួន​ក្នុង​ខេត្ត​ឧត្ដរមានជ័យ បានឲ្យដឹងថា ការដែល​លោក គួន សុភាព មេ​គយ​ច្រក​អូរ​ស្មាច់ ហ៊ាន​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​យ៉ាង​រាលដាល គឺ​មាន​ការឃុបឃិប​បើកដៃ​ពី​សំណាក់​លោក យូ ហេង ប្រធាន​សាខាគយ​ខេត្ត​ឧត្ដរមានជ័យ ផងដែរ​។ ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក យូ ហេង ទេ​នោះ​គឺ​លោក គួន សុភាព មេ​គយ​ច្រក​អូរ​ស្មាច់ មិន​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់​ខ្លួន​ឡើយ​។​

​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក យូ ហេង បានឲ្យដឹងថា ប្រធានការិយាល័យ​គយ​នៅ​ច្រក​ជប់​គគីរ និង​ច្រក​ជាំ​ស្រ​ងាំ ក៏​ត្រូវ​លោក យូ ហេង បើកដៃ​ឲ្យធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ផងដែរ ហើយ​មាន​ការបែងចែក​ផលប្រយោជន៍​យ៉ាង​រលូន​តែម្តង​។​

​ប្រភព​បានឲ្យដឹង​ទៀតថា ប្រេងសាំង​គេចពន្ធ​និង​ទំនិញគេចពន្ធ​ជាច្រើន​ប្រភេទ​ត្រូវ​ឈ្មួញ​នាំចូល​យ៉ាង​ពេញបន្ទុក​តាម​ច្រក​អូរ​ស្មាច់ ច្រក​ជប់​គគីរ និង​ច្រក​ជាំ​ស្រ​ងាំ ហើយ​ក្រុម​គយ​ចល័ត​ក្នុង​ខេត្ត​ឧត្ដរមានជ័យ ប្រើ​អំណាច​គាប​យក​លុយ​ពី​ក្រុម​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​តាម​អំពើ​ចិត្ត​របស់​ពួកគេ​។ រហូតមកដល់​ពេលនេះ​ទាំង​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​គយ កំពុង​បណ្ដោយ​ឲ្យ​លោក យូ ហេង ប្រធាន​សាខាគយ​ខេត្ត​ឧត្ដរមានជ័យ និង​បក្ខពួក​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត ៕

 

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888