ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

​ប្រជាពលរដ្ឋ​ស្នើ​ដល់ ACU ចុះ​អង្កេត​បទល្មើស លោក ផែន ភឿន ប្រធាន​គយ​ចល័ត​ផ្លូវជាតិ​លេខ​១

​ប្រជាពលរដ្ឋ​ស្នើ​ដល់ ACU ចុះ​អង្កេត​បទល្មើស លោក ផែន ភឿន ប្រធាន​គយ​ចល័ត​ផ្លូវជាតិ​លេខ​១

ខេត្ត​ព្រៃវែង​៖ មន្ត្រីរាជការ​ថ្នាក់ទាប អាជីវករ​រកស៊ី​ដឹក​ទំនិញ​តូចតាច ពិសេស​ប្រជាពលរដ្ឋ រស់នៅ​ខេត្ត​ព្រៃវែង បាន​ស្នើ​ដល់ ឯកឧត្តម ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ថ្នាក់ជាតិ ស្នើរ​ជួយ​បញ្ជូន​មន្ត្រី​ជំនាញ​ស្អាតស្អំ ចុះ​ស៊ើបអង្កេត​ស្រាវជ្រាវ​ជុំវិញ​ភាព​មិន​ប្រក្រតី​ឬ​អំពើពុករលួយ របស់ លោក ផែន ភឿន ប្រធាន​គយ​ចល័ត​ផ្លូវជាតិ​លេខ​១ និង​គូកន ទាក់ទង​បទល្មើស​ឃុបឃិត​ជាមួយ​ឈ្មួញរ​ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំចូល​ទំនិញគេចពន្ធ​បង្កប់​តាម​រថយន្តក្រុង​ដឹក​អ្នកដំណើរ និង​រថយន្ត​ដឹកទំនិញ​ធុន​ធំ​មួយចំនួនទៀត ដឹក​ចេញពី​ប្រទេស​វៀតណាម ចូលមក​ក្នុង​ប្រទេស​កម្ពុជា ជាពិសេស​ដឹក​ទៅកាន់​រាជធានី​ភ្នំពេញ​។​

​លោក ផែន ភឿន ត្រូវបាន​មន្ត្រី​រាជការ អាជីវករ​ឬ​អ្នករកស៊ី​ដឹក​ទំនិញ និង​ពលរដ្ឋ​រស់នៅ​ខេត្ត​ព្រៃវែង អះអាងថា កំពុង​ត្រូវប៉ាន់​ជាមួយ​ការប្រមូល​លុយ​ដាក់​ខែ​ពី​រថយន្តក្រុង​លួច​បង្កប់​ទំនិញគេចពន្ធ ដោយ​ក្នុង​រថយន្ត​១​គ្រឿង ត្រូវ​បង់លុយ​រាប់ពាន់​ដុល្លារ​អាមេរិក​ក្នុង​១​ខែៗ ជា​ថ្នូរ​បើកភ្លើង​ខៀវ​មិន​ឲ្យ​មន្ត្រី​គយ​ខ្លួន​ត្រូវ​ពិនិត្យ និង​មិន​ផាកពិន័យ​បង់ពន្ធ​ចូល​រដ្ឋ​ជា​ដើម​។​

​ជាងនេះទៀត ប្រភព​ឲ្យដឹងថា សូម្បី​អាជីវករ​លក់​ម៉ូតូ​អត់​ពន្ធ នៅ​តាម​ទីតាំង​មួយចំនួន​នៅ​ទីប្រជុំជន​ផ្សារ​អ្នក​លឿង ស្រុក​ពាមរ៍ ក៏​តម្រូវ​ឲ្យ​ពួក​គេ​បង់​លុយ​ដាក់​ខែ ជូន​មន្ត្រី​គយ​ចល័ត ដឹកនាំ​ដោយ លោក ផែន ភឿន​ខាងលើ​ដែរ ដោយ​ក្នុង​១​ខែៗ ត្រូវ​បង់លុយ​ចាប់ពី ៤០០​ដុល្លារ ទៅ​៦០០​ដុល្លារ​សម្រាប់​ហាង ឬ​ទីតាំង​លក់​ម៉ូតូ​អត់​ពន្ធ​១​កន្លែង​។​

​ប្រជាពលរដ្ឋ​ខេត្ត​ព្រៃវែង ឲ្យដឹងថា ទីស្នាក់ការ​គយ​ចល័ត​ផ្លូវជាតិ​លេខ​១ ដែល​ដឹកនាំ​ដោយ លោក ផែន ភឿន គឺ​មាន​ទីតាំង​នៅ​ជាប់​ផ្លូវជាតិ​លេខ​១ ត្រង់ចំណុច ភូមិ​ទួល​ល្ពាក់ ឃុំ​រំចេក ស្រុក​ព្រះស្ដេច​។​

​ប្រភព​ពី​ឈ្មួញ​ដឹកទំនិញ ពី​វៀតណាម ក៏​បាន​ចោទ​លោក ផែន ភឿន ប្រធាន​គយ​ច​ល័យ​តាម ផ្លូវជាតិ​លេខ​១​ថា កំពុង​ធ្វើឲ្យ ឈ្មួញ​ឬ​ពាណិជ្ជករ ទាំង​អ្នក​រកស៊ី​ស្របច្បាប់ និង​ល្មើសច្បាប់ មិន​ពេញចិត្ត​ជាខ្លាំង ព្រោះ​រាល់​ថ្ងៃនេះ មន្ត្រី​គយ​ច​ល័យ ផ្លូវជាតិ លេខ​១ បានដាក់​កុងត្រូលជជុះ​តាម​ផ្លូវ​ជាតិ​នេះ និង​ប្រើ​រថយន្ត​សម្រាប់​បើក​ដេញតាម ចាប់​រថយន្ត​ដឹក​ផ្លែឈើ និង​រថយន្ត ដឹក ទំនិញ ផ្សេងទៀត ដោយ​បាន​គាប ឲ្យ​ឈ្មួញ ឬ​អាជីវករ​រកស៊ី​នាំ ចូល​ទំនិញ​ដឹក​តាម​ផ្លូវជាតិ លេខ​១​ពី​ប្រទេស​វៀត ណា​ម គាប ឲ្យ បង់លុយ​ច្រើនសន្ធឹក​សន្ទាប​ទៅ ឲ្យ​ក្រុម​ខ្លួន​ជា​ប្រចាំ​ថ្ងៃ និង​ដាក់​ប្រចាំ ខែ​តាម​ការព្រម ព្រៀង ប៉ុន្តែ​មិន មាន​ចេញ លិខិត ស្នាម ឬ​វិក្កយបត្រ​ជូន ទេ​។​

​ទាក់ទិន​បញ្ហា​នេះ ក្រុម​ឈ្មួញ​មួយចំនួន ដែល​ត្រូវ លោក ផែន ភឿន ប្រធាន​គយ​ចល័ត ផ្លូវជាតិ​លេខ​១ បាន​បញ្ជា ឲ្យ​មន្ត្រី​ជំនាញ ក្រោម​ឱវាទ​ខ្លួន ចុះ​គាប​លុយ​ពី​របរ​រកស៊ី​ដឹក ទំនិញ​បន្លែ​ផ្លែឈើ រត់ពន្ធ​ម៉ូតូ និង​ទំនិញ​ផ្សេងៗ នាំ​ចូល​តាម​ច្រកទ្វារ មួយចំនួន នៅ​ខេត្ត​ស្វាយរៀង និង​ខេត្ត​ព្រៃវែង គឺ​ការផាកពិន័យ​ពី​ពួកគេ ដោយ​មន្ត្រី​គយ​ចល័ ត​ទាំងនោះ មិន​បាន​ចេញ វិក្កយបត្រ​ជូន​ពួកគាត់​ទេ​។​

​ងាក​មក​អាជីវករ​តូចតាច​ឲ្យដឹង​ដែរថា សម្រាប់​រ៉ឺម៉ក​ដឹក​ទំនិញ​សំពីងសំពោង ចេញពី​ប្រទេស​វៀតណាម ឆ្លងកាត់​ទីស្នាក់កា​រគ​យ​ច​ល័យ​ផ្លូវជាតិ​លេខ​១ ក៏​ត្រូវ​ក្រុម​លោក ផែន ភឿន តម្រូវ​ឲ្យ​បង់លុយ​ឲ្យ​មន្ត្រី​ខ្លួន​ចំនួន​១៥០,០០០​រៀល ក្នុង​រ៉ឺម៉ក​១​គ្រឿង​ជា​ដាច់ខាត​។
​រីឯ​រ៉ឺម៉ក​ម៉ូតូ​ដឹក​បន្លែ​វិញ គឺ​ត្រូវ​លោក​គយ តម្រូវឲ្យ​បង់​លុយ​ជូន​ចាប់ពី ៣ ទៅ ៥​ម៉ឺន​រៀល ក្នុង​ការដឹក​១​ជើងៗ និង​សម្រាប់​រថយន្ត​សាំ​យ៉ុង​ដឹក​បន្លែ​ផ្លែឈើ​វិញ គឺ​ត្រូវ​បង់​ចាប់ពី ៨​ទៅ​១៥​ម៉ឺន​រៀល ក្នុង​រថយន្ត​១​គ្រឿង ៕

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888