ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

លោក សាយ សំ​អាល់ អស​ម​ត្តភាព​ទប់ស្កាត់​បទល្មើស​កាប់​បំផ្លាញ​ព្រៃឈើ​តំបន់​កន្ទុយ​នាគ​ឧទ្យាន​ជាតិ​វីរៈ​ជ័យ​ជិត​រលាយ​អស់​ហើយ​?

លោក សាយ សំ​អាល់ អស​ម​ត្តភាព​ទប់ស្កាត់​បទល្មើស​កាប់​បំផ្លាញ​ព្រៃឈើ​តំបន់​កន្ទុយ​នាគ​ឧទ្យាន​ជាតិ​វីរៈ​ជ័យ​ជិត​រលាយ​អស់​ហើយ​?

ក្រុមហ៊ុន​យួន និង​ជនជាតិ​យួន​ដែល​ឆ្លងដែន ចូល​មក​កាប់​ឈើ​នៅក្នុង​តំបន់ កន្ទុយ​នាគ ឧទ្យាន​ជាតិ​វីរៈ ជ័យ យ៉ាង​មហន្តរាយ គឺ​មាន​ក្រុមហ៊ុន​ក្នុងស្រុក​និង ឈ្មួញ​ជនជាតិ​ខ្មែរ​ដែល​ជា​មន្ត្រី យោធា មន្ត្រី​អាវុធហត្ថ ក៏​កំពុង​សម្រុក​កាប់​ឈើ​ដឹកជញ្ជូន​ចេញ​ទៅ​ស្រុក​យួន​ដែរ​។ ប្រការ​នេះ​កំពុង​ធ្វើឲ្យ​ព្រៃឈើ​នៅក្នុង​តំបន់​កន្ទុយ​នាគ តំបន់​ព្យាង ឧទ្យាន​ជាតិ​វីរៈ​ជ័យ ចៀស​មិន​ផុត​ពី​សេចក្ដី​វិនាស​ក្នុងពេល​ឆាប់ៗ​ខាងមុខ​នេះ​ទេ ព្រោះ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន កំពុង​សម្ងំ​ស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។

​មជ្ឈដ្ឋាន​ខ្លះ​បាន​លើកឡើង​ថា លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ជឿ​តែ​តាមរ​បាយ​ការ​ភូតភរ​របស់​មន្ត្រី​ថ្នាក់ក្រោម​ប៉ុណ្ណោះ ហើយ​បណ្ដោយ​ឲ្យ​បទល្មើស​កាប់​ឈើ​ខុសច្បាប់​ក្នុង​តំបន់​កន្ទុយ​នាគ ឧទ្យាន​ជាតិ​វីរៈ​ជ័យ កើតឡើង​យ៉ាង​ពេញបន្ទុក​តែម្តង​។ ប្រការ​នេះ​កំពុង​ធ្វើឲ្យ​បទបញ្ជា​លេខ​០០២ របស់​រាជរដ្ឋាភិបាល​កំពុង​ក្លាយជា​រឿង​ឥតន័យ​ព្រោះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញពី​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ទៅ​ស្រុក​យួន​កំពុងតែ​កើតឡើង​ខ្លាំងក្លា​លើស​មុន​ទៅទៀត​។​

​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​តាម​តំបន់​ព្រំដែន​ខ្មែរ​-​យួន ក្នុង​ស្រុក​តា​វែង និង​ស្រុក​អណ្ដូង​មាស ខេត្ត​រតនគិរី បានឲ្យដឹងថា រយៈពេល​ប្រមាណ​១​ខែ​កន្លងមកនេះ​មាន​ក្រុមហ៊ុន​យួន​ចំនួន​៦​និង​ជនជាតិ​យួន​រាប់រយ​នាក់​ចូល​មក​កាប់​ឈើ​ក្នុង​តំបន់​កន្ទុយ​នាគ ឧទ្យាន​ជាតិ​វីរៈ​ជ័យ ហើយ​ដឹកជញ្ជូន​ចូល​ទឹកដី​យួន​យ៉ាង​រលូន​។
​ប្រភព​បានឲ្យដឹង​ទៀតថា ការ​ដែល​ក្រុមហ៊ុន​យួន​និង​ជនជាតិ​យួន​ចូល​មក​កាប់​ឈើ​ក្នុង​តំបន់​កន្ទុយ​នាគ ឧទ្យាន​ជាតិ​វីរៈ​ជ័យ យ៉ាង​មហន្តរាយ​គឺ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​បរិស្ថាន ការពារ​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ក៏​ដូចជា​ពី​សំណាក់​មន្ត្រី​យោធា​និង​មន្ត្រីនគរបាល​ការពារ​ព្រំដែន​ខ្មែរ​ផង​ដែរ​។
​រហូតមកដល់​ពេលនេះ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន មិនទាន់​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​កាប់​ឈើ​ក្នុង​តំបន់​កន្ទុយ​នាគ ឧទ្យាន​ជាតិ​វីរៈ​ជ័យ នៅឡើយ​ទេ​បើទោះបី​ក្រុមហ៊ុន​យួន​និង​ជនជាតិ​យួន​កំពុង​សម្រុក​កាប់​ឈើ​យ៉ាង​រាលដាល​ក៏ដោយ​។​

​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្ត​រតនគិរី បាន​លើកឡើង​ថា ទាំង​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី ក៏​ដូចជា​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​រតនគិរី ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ចំពោះ​បទល្មើស​បំផ្លាញ​ព្រៃឈើ​នៅក្នុង​តំបន់​កន្ទុយ​នាគ ឧទ្យាន​ជាតិ​វីរៈ​ជ័យ​។​

​ប្រភព​បានឲ្យដឹង​ទៀតថា ការ​ដែល​មន្ត្រី​បរិស្ថាន​ប្រចាំ​តំបន់​កន្ទុយ​នាគ ឧទ្យាន​ជាតិ​វីរៈ​ជ័យ ហ៊ាន​បើកដៃ​ឲ្យ​ក្រុមហ៊ុ​នយួន​និង​ជនជាតិ​យួន​ចូល​មក​កាប់​ឈើ​ដឹកជញ្ជូន​ចូលទៅ​ទឹកដី​យួន​រាប់សិប​រថយន្ត​ធុន​ធំ​ក្នុង​មួយថ្ងៃៗ គឺ​អាច​មាន​ការ​បើកដៃ​ពី​សំណាក់​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​រតនគិរី ផង​ដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​។​

​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុង​ស្រុក​អណ្ដូង​មាស និង​ស្រុក​តា​វែង ខេត្ត​រតនគិរី បានបញ្ជាក់​ថា​ក្រុមហ៊ុន​យួន​និង​ជនជាតិ​យួន​សម្រុក​កាប់​ឈើ​ដឹកចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ច្រើន​កន្លែង​ក្នុង​ឃុំ​ញ៉ាង ស្រុក​អណ្ដូង​មាស យ៉ាង​ពេញបន្ទុក​ជាពិសេស​នៅពេល​យប់ ៕

 

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888