ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

​ឈ្មួញ​ជា​មន្ត្រី​យោធា​ឈ្មោះ​លឹម កាំ​ង​និង​ឈ្មួញ​ខ្មែរ​យួន​ច្រើន​នាក់​សម្រុក​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញពី​ខេត្ត​ស្ទឹងត្រែង​ដោយ​រលូន​សមត្តកិច្ច​ពាក់ពន្ធ័​ត្រូវ​ថ្នាំ​សណ្តំ​

​ឈ្មួញ​ជា​មន្ត្រី​យោធា​ឈ្មោះ​លឹម កាំ​ង​និង​ឈ្មួញ​ខ្មែរ​យួន​ច្រើន​នាក់​សម្រុក​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញពី​ខេត្ត​ស្ទឹងត្រែង​ដោយ​រលូន​សមត្តកិច្ច​ពាក់ពន្ធ័​ត្រូវ​ថ្នាំ​សណ្តំ​

តាម​ប្រភព​មួយចំនួន​បានឲ្យដឹងថា មួយ​រយៈ​ចុង​ក្រោយ​នេះ​ឈ្មួញ​ឈ្មោះ លឹម កាំ​ង គឺជា​អ្នក​ធ្វើ​សកម្មភាព ដឹក ជញ្ជូ ន ឈើ​ចេញ​ពី​ខេត្ត​ស្ទឹងត្រែង ចូល​ទៅ​ខេត្ត​រតនគិរី និង​ខេត្ត​ក្រចេះ តាម​អំពើ​ចិត្ត​ព្រោះ មាន ការឃុប ឃិត​បើក ដៃ​ពី​សំណាក់ មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ជាច្រើន​ស្ថាប័ន​។ ប្រសិនបើ​គ្មាន​ការឃុបឃិត បើកដៃ​ពី​សំ ណា​ក់លោក មាស សុ​ផុន នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ស្ទឹងត្រែង ព្រមទាំង​បក្ខពួក​ទេ​នោះ​គឺ​ឈ្មួញ​ឈ្មោះ លឹម កាំ​ង ជា​មន្ត្រី​យោធា និង​ឈ្មួញ​យួន​ជា​ដៃគូ​៤​នាក់​ទៀត​មិន​អាច​ដឹកជញ្ជូន​ឈើ​ចេញ​ពី​ទឹកដី​ខេត្ត​ស្ទឹងត្រែង បានឡើយ​។​

​ចំណែក​លោក ម៉ុម សារឿ​ន អភិបាលខេត្ត​ស្ទឹងត្រែង និង​លោក ម៉ៅ តារា ស្នងការ​នគរបាល​ខេត្ត​ស្ទឹងត្រែង ក៏​ទំនង​មាន​ជាប់​ពាក់ព័ន្ធ​ផលប្រយោជន៍​ផង​ដែរ​ទើប​នាំ​គ្នា​រក្សា​ភាព​ស្ងៀមស្ងាត់​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់ ក្នុង​ខណៈ​ដែល​ព្រៃឈើ​ក្នុងស្រុក​សេ​សាន ស្រុក​សៀម​ប៉ាង និង​ស្រុក​ថា​ឡា​បរិ​វ៉ាត់ កំពុងតែ​ប្រឈម​នឹង​សេចក្ដី​វិនាស​។​

​ប្រភព​ពី​សកម្មជន​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្ត​ស្ទឹងត្រែង បានឲ្យដឹងថា ឈ្មួញ​ឈ្មោះ លឹម កាំ​ង ជា​មន្ត្រី​យោធា​ផ្នែក​ស៊ើបអង្កេត​ប្រចាំ​ទិស​ខេត្ត​ស្ទឹងត្រែង និង​ឈ្មួញ​យួន​៤​នាក់​ទៀត​កំពុង​ប្រមូល​ទិញ​ឈើ​និង​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញ​ពី​ខេត្ត​ស្ទឹងត្រែង យ៉ាង​គគ្រឹកគគ្រេង​។ ទន្ទឹម​នឹង​នេះ​ឈ្មួញ​ជា​មន្ត្រី​នគរបាល​ឈ្មោះ ម៉ៅ និង​បក្ខពួក​ឈ្មោះ វីរៈ ក៏​កំពុង​សម្រុក​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ពី​ខេត្ត​ស្ទឹងត្រែង ចូល​ទៅ​ខេត្ត​រតនគិរី ចូល​ទៅ​ខេត្ត​ក្រចេះ តាម​ក្បួន​រថយន្ត​សាំ​យ៉ុង​និង​រថយន្ត​ច្រើន​ប្រភេទ​ទៀត​ទាំង​ខ្សែៗ​ដោយ​គ្មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​បង្ក្រាប​ឡើយ​។​

​ប្រភព​ខ្លះ​បានឲ្យដឹងថា លោក មាស សុ​ផុន នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ស្ទឹងត្រែង និង​លោក លី ហ្គ្រ​ន នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទឹងត្រែង គឺជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។​

​តាម​សេចក្ដីរាយការណ៍​ពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ក្រុង​ស្ទឹងត្រែង បានឲ្យដឹងថា កាលពី​យប់​ថ្ងៃ​ទី​០១​ឈានចូល​ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០១៨ ឈ្មួញ​ឈ្មោះ លឹម កាំ​ង និង​ឈ្មួញ​មួយចំនួន​ទៀត​បាន​ដឹក​ឈើ​តាម​រថយន្ត​សាំ​យ៉ុង​និង​រថយន្ត​ផ្សេង​ទៀត​រាប់​សិប​គ្រឿង​ចេញពី​ខេត្ត​ស្ទឹងត្រែង ចូល​ទៅ​ខេត្ត​រតនគិរី យ៉ាង​រលូន​។
​ក្រុម​ឈ្មួញ​ទាំងនោះ​បាន​បង្ហើប​ឲ្យ​អ្នកសារព័ត៌មាន​ដឹងថា ពួក​គេ​បង់​លុយ​ប្រចាំ​ជើង​និង​ប្រចាំ​ខែ​ឲ្យ​មន្ត្រីរដ្ឋបាល​ព្រៃឈើ ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​តាម​ការកំណត់​ទើប​អាច​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ខេត្ត​ស្ទឹងត្រែង ចូល​ទៅ​ខេត្ត​រតនគិរី និង​ខេត្ត​ក្រចេះ ដោយ​គ្មាន​ការរំខាន​។​

​ក្នុង​នោះ​សម្រាប់​ឈ្មួញ​ឈ្មោះ លឹម កាំ​ង ត្រូវបាន​គេ​ដឹងថា​មាន​លោក មាស សុ​ផុន នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ស្ទឹងត្រែង ជា​ខ្នងបង្អែក​ដ៏​រឹងមាំ​ទើប​ហ៊ាន​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្ត​ស្ទឹងត្រែង ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

​សូម្បី​តែ​មន្ត្រី​គណៈកម្មការ​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ដែល​កំពុង​បំពេញ​បេសកកម្ម​ក្នុង​ខេត្ត​ស្ទឹងត្រែង ក៏​មិន​ហ៊ាន​ប៉ះពាល់​ឈ្មួញ​ឈ្មោះ លឹម កាំ​ង ដែល​ជា​ឈ្មួញ​បំផ្លាញ​ព្រៃឈើ​យ៉ាង​មហន្តរាយ​នោះទេ ដោយសារ​ដឹងថា​ឈ្មួញ​ម្នាក់​នេះ​មាន​ខ្នងបង្អែក​រឹងមាំ​ចាំ​ជួយ​ការពារ ៕

 

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888