ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

មេ​គយ​ក្រាក់ៗ​ជា​អ្នក​បើក​ភ្លើង​ខៀវឲ លោក សំ កុសល ប្រធាន​សាខាគយ​ខេត្តកោះកុង​ប្រព្រឹត្ត​អំពើ​ពុករ​លួ​យេ​ជិះសេះ​លែងដៃ​លោក ឱម យ៉ិនទៀង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​រក្សា​ភាព​ស្ងៀមស្ងាត់​

មេ​គយ​ក្រាក់ៗ​ជា​អ្នក​បើក​ភ្លើង​ខៀវឲ លោក សំ កុសល ប្រធាន​សាខាគយ​ខេត្តកោះកុង​ប្រព្រឹត្ត​អំពើ​ពុករ​លួ​យេ​ជិះសេះ​លែងដៃ​លោក ឱម យ៉ិនទៀង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​រក្សា​ភាព​ស្ងៀមស្ងាត់​

​ថ្មីៗ​កន្លងទៅ​នេះ​រឿងអាស្រូវ ពុករលួយ​របស់លោក សំ កុសល ប្រធាន​សាខាគយ​ខេត្ត​កោះ កុង ត្រូវបាន​បើក​ក កាយ ជា​បន្តបន្ទាប់​ក៏​ប៉ុន្តែ លោក គុណ ញឹម អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ក៏ដូចជា លោក អូន ព័ន្ធ មុនី​រ័ត្ន រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បែរ​ជា​សម្ងំស្ងៀម​ធ្វើ​មិនដឹង​មិន ឮ​អ្វី​ទាំងអស់​។ ហេតុនេះហើ យ​ទើប លោក សំ កុសល កាន់តែ​បានដៃ​ក្នុង​ការឃុបឃិត ឲ្យ​ឈ្មួញ​នាំចូល​ទំនិញ គេចពន្ធ ទំនិញ​បង់ពន្ធ មិន​គ្រប់ និង​ទំនិញ ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។ សូម្បីតែ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ដែរ​ក្នុង​ខណៈ​ដែល​លោក សំ កុសល ប្រធាន​សាខាគយ​ខេត្ត​កោះកុង ប្រើ​តួនាទី​និង​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​។​

​ប្រភព​ពី​មន្ត្រី​គយ​មួយចំនួន​នៅក្នុង​អគ្គនាយកដ្ឋាន​និង​រដ្ឋាករ​កម្ពុជា បានឲ្យដឹងថា ការដែល​លោក សំ កុសល ប្រធាន​សាខាគយ​ខេត្ត​កោះកុង ហ៊ាន​ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ ច្រើន​បែប​ច្រើន​សណ្ឋាន គឺ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មេ​គយ​ធំៗ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ផងដែរ​។
​ជាក់ស្ដែង​ក្នុង​ខណៈ​ដែល​អំពើពុករលួយ​របស់​លោក សំ កុសល ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់​គឺ​លោក គុណ ញឹម ដែល​ជា​អគ្គនាយគ​យ បែរ​ជា​រក្សា​ភាព​ស្ងៀមស្ងាត់​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់ ហើយ​សូម្បី​តែ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏​មិន​ទាន់​បើក​ការស៊ើបអង្កេត​ឲ្យបាន​ស៊ីជម្រៅ​ទៅលើ​រឿងអាស្រូវ​ពុករលួ​យ​របស់លោក សំ កុសល ដែល​ជា​មេ​គយ​ខេត្ត​កោះកុង នោះដែរ​។ ហេតុនេះហើយ​ទើប​លោក សំ កុសល នៅតែ​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុស​ច្បាប់​យ៉ាង​ពេញបន្ទុក​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​

​ប្រភព​ពី​មន្ត្រី​និង​ភ្នាក់ងារ​គយ​មួយចំនួន​ក្នុង​ខេត្ត​កោះកុង បានឲ្យដឹងថា គ្រប់​ច្រក​ព្រំដែន​ក្នុង​ខេត្ត​កោះកុង ទាំង​ផ្លូវទឹក​និង​ផ្លូវគោក គឺ​មាន​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​យ៉ាង​ពេញបន្ទុក​តែម្តង ព្រោះ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក សំ កុសល ដែល​កំពុង​សប្បាយ​ប្រព្រឹត្ត​អំពើពុករលួយ​។

​ឈ្មួញ​មួយចំនួន​អាច​នាំ​ចូល​ម៉ូតូ​ទំនើបៗ​គេច​ពន្ធ​និង​រថយន្ត​ទំនើបៗ​យ៉ាង​រលូន​ព្រោះ​ពួកគេ​មាន​លោក សំ កុសល ជា​ខ្នងបង្អែក​យ៉ាងរឹងមាំ​ចាំ​ជួយ​ការពារ​និង​ជួយ​ដោះស្រាយ​គ្រប់ពេលវេលា​។ សូម្បី​តែ​ទំនិញ​ជា​ប្រភេទ​ចំណីអាហារ​ខូចគុណភាព​មាន​លាយ​សារធាតុ​គីមី​និង​ទំនិញ​ផុត​កាលកំណត់​ប្រើប្រាស់​ក៏​ត្រូវ​លោក សំ កុសល ប្រធាន​សាខាគយ​ខេត្ត​កោះកុង ឃុបឃិត​ជាមួយ​មន្ត្រី​កាំកុងត្រូល​បណ្ដោយ​ឲ្យ​ឈ្មួញ​នាំ​ចូល​យ៉ាង​អនាធិបតេយ្យ​ដែរ​។​

​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក សំ កុសល ប្រធាន​សាខាគយ​ខេត្ត​កោះកុង បាន​បង្ហើប​ឲ្យដឹងថា​លោក សំ កុសល មាន​ខ្នងបង្អែក​ធំ​ជាង​លោក គុណ ញឹម ដែល​ជា​អគ្គនាយក​គយ​ទៅទៀត ហេតុនេះហើយ​ទើប​លោក សំ កុសល ហ៊ាន​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។

​ប្រភព​បានឲ្យដឹង​ទៀតថា បច្ចុប្បន្ន​ទំនិញ​ដែល​ឈ្មួញ​នាំ​ចូល​តាម​ច្រកព្រំដែន​ផ្លូវទឹក ផ្លូវគោក ក្នុង​ខេត្ត​កោះកុង គឺ​ឈ្មួញ​បង់ពន្ធ​ត្រឹមតែ​២៥​ទៅ​៣០​ភាគរយ​ប៉ុណ្ណោះ ក្រៅពីនេះ​គឺ​មាន​ការបែងចែក​ផលប្រយោជន៍​ជា​មួយ​លោក សំ កុសល ប្រធាន​សាខាគយ​ខេត្ត​កោះកុង យ៉ាង​សុខ​ស្រួល​។ លើស​នេះ​ទៅ​ទៀត​លោក សំ កុសល បាន​ឃុបឃិត​ឲ្យ​ឈ្មួញ​មួយចំនួន​បង់ពន្ធ​តាម​របៀង​ម៉ៅ​ការដែល​ផ្ទុយ​ទៅ​បទបញ្ញត្តិ​របស់​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ទៀត​ផង ដែល​ជា​ការបំផ្លាញ​ចំណូល​ពន្ធ​រដ្ឋ​តាម​អំពើ​ចិត្ត​។ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិន​គួរ​មើលរំលង​តទៅទៀត​ទេ ព្រោះ​បច្ចុប្បន្ន​លោក សំ កុសល និង​បក្ខពួក​កំពុង​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​តាម​អំពើ​ចិត្ត ៕

 

 

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888