ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

​លោក អូន ព័ន្ធមុនីរ័ត្ន​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​គួរ​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​ក្រុម​គយ​ចល័ត​ប្រចាំ​កុងត្រូល​ផ្លូវជាតិ​លេខ​៥​អោយ​មា​ប្រសិទ្ធិភាព​

​លោក អូន ព័ន្ធមុនីរ័ត្ន​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​គួរ​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​ក្រុម​គយ​ចល័ត​ប្រចាំ​កុងត្រូល​ផ្លូវជាតិ​លេខ​៥​អោយ​មា​ប្រសិទ្ធិភាព​

អំពើពុករលួយ​របស់​ក្រុម​គយ ចល័ត​ប្រចាំ​ប៉ុស្ដិ៍​ជជុះ​លើ​ផ្លូវជាតិ​លេខ​៥ ក្បែរ​ផ្សារ​ត្រាច ក្នុង​ឃុំ​ស្វាយ ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង កំពុង​ធ្វើ​ឲ្យ​ឈ្មួញ និង​អាជីវករ​ប្រឈម​ទៅ​នឹង​ការ​លំ បាក​យ៉ាងខ្លាំង​ព្រោះ ក្រុម​មន្ត្រី​គយ​ទាំង នោះ​គិតតែ​ពី​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​យ៉ាង​គឃ្លើន​។ មន្ត្រី​គយ​ទាំងនោះ​ធ្លាប់​បាន​បង្ហើប​ប្រាប់​ឈ្មួញ​និង​ក្រុមអាជីវករ​នា​ពេលកន្លងមក​ដែរ​ថា ពួកគេ​ត្រូវ​បង់​លុយ​ទៅ​ឲ្យ​លោក ពុធ សុខា មេ​គយ​ចល័ត​ផ្លូវជាតិ​លេខ​៥ តាម​ការកំណត់​ប្រចាំខែ​ដូច្នេះហើយ​ទើប​ពួកគេ​គាប​យកលុយ​ពី​ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​កាន់តែ​ខ្លាំង​ឡើងៗ​។ ឈ្មួញ​ខ្លះ​បានឲ្យដឹងថា ទោះបី​ពួកគេ​នាំចូល​ទំនិញ​ស្រប​ច្បាប់​យ៉ាងណា​ក៏ដោយ គឹ​ក្នុង​មួយខែៗ​សម្រាប់​រថយន្ត​ដឹក​ជញ្ជូន​ទំនិញ​មួយគ្រឿង​ត្រូវ​បង់លុយ​លើ​តុ​ក្រោម​តុឲ្យ​ក្រុម​មន្ត្រី​គយ​ចល័ត​ប្រចាំ​ប៉ុស្ដិ៍​ជជុះ​ក្បែរ​ផ្សារ​ត្រាច មិនតិច​ជាង​១០០០​ដុល្លារ​ឡើយ​។

​ចំណែក​ក្រុម​ឈ្មួញ​ដែល​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​ឬ​ទំនិញ​ខុស​ច្បាប់​ក៏ដូចជា​អ្នក​ដឹកជញ្ជូន​ទំនិញ​ផ្ទុក​លើស​លិខិតអនុញ្ញាត​ត្រូវ​បង់​លុយ​ក្នុង​មួយ​ជើង​១០០​ដុល្លារ ដូច្នេះ​ក្នុង​មួយខែៗ​ក្រុម​គយ​ចល័ត​ផ្លូវជាតិ​លេខ​៥ ប្រចាំ​ប៉ុស្ដិ៍​ជជុះ​ក្បែរ​ផ្សារ​ត្រាច ប្រមូល​លុយ​បាន​យ៉ាងច្រើន​យក​ទៅ​ចែក​គ្នា​ធ្វើ​មាន​ធ្វើ​បាន​ម៉ា​សប្បាយ​។​

​ក្រុម​ឈ្មួញ​និង​អាជីវករ​ដែល​ដឹកជញ្ជូន​ទំនិញ​ពី​ច្រក​ព្រំដែន​ខ្មែរ​-​សៀម ឆ្លងកាត់​ផ្លូវ​ជាតិ​លេខ​៥ ចូល​មក​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់​ក្រុម​គយ​ចល័ត​ប្រចាំ​កុងត្រូលជជុះ ផ្លូវជាតិ​លេខ​៥ ក្បែរ​ផ្សារ​ត្រាច ជាបន្ទាន់​។

​ដោយហេតុ​ថា​ក្រុម​គយ​ចល័ត​ទាំងនេះ​កំពុង​គាប​យកលុយ​លើ​តុ​ក្រោម​តុ​ពី​ឈ្មួញ​និង​ក្រុម​អាជីវករ​តាម​អំពើ​ចិត្ត​ព្រោះ​មាន​ការ​បើកដៃ​ពី​សំណាក់​លោក ពុធ សុខា ដែល​ជា​មេ​គយ​ចល័ត​ប្រចាំ​ផ្លូវជាតិ​លេខ​៥​។ ប្រភព​ខ្លះ​បានឲ្យដឹងថា នៅ​ពេល​ជិត​ដល់​អាយុ​ត្រូវ​ចូលនិវត្តន៍ គឺ​លោក ពុធ សុខា មេ​គយ​ចល័ត​ផ្លូវជាតិ​លេខ​៥ ឃុបឃិត​ឲ្យ​មន្ត្រីក្រោមឱវាទ​ប្រព្រឹត្ត​អំពើពុករលួយ​គាប​យក​លុយ​ពី​ឈ្មួញ​និង​អាជីវករ​កាន់តែខ្លាំង​ថែម​ទៀត​។​

​ដោយសារ​រង​ការគាបសង្កត់​ខ្លាំងពេក​ទើប​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ ចូល​មក​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចាត់វិធានការ​បង្ក្រាប​អំពើពុករលួយ​របស់​ក្រុម​គយ​ចល័ត​ប្រចាំ​ប៉ុស្ដិ៍​ជជុះ​លើ​ផ្លូវជាតិ​លេខ​៥ ជាប់​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ឃុំ​ស្វាយ ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង ជាបន្ទាន់​។

​ប្រភព​ពី​ឈ្មួញ​និង​ក្រុម​អាជីវករ​បានឲ្យដឹងថា ក្រុម​គយ​ចល័ត​ប្រចាំ​ប៉ុស្ដិ៍​ជជុះ​ជិត​ផ្សារ​ត្រាច ក្នុង​ឃុំ​ស្វាយ ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង បាន​ប្រព្រឹត្ត​អំពើពុករលួយ​យូរ​ឆ្នាំ​មកហើយ​ព្រោះ​ពួកគេ​ធ្វើ​អ្វីៗ​តាម​បញ្ជា​របស់​លោក ពុធ សុខា ដែល​ជា​មេ​គយ​ចល័ត​ប្រចាំ​ផ្លូវជាតិ​លេខ​៥​។ ហេតុនេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​ធ្លាប់​ប្ដេជ្ញា​លុបបំបាត់​អំពើពុករលួយ​តាម​ដងផ្លូវ​នោះ មិន​គួរ​ទុក​ឲ្យ​ក្រុម​គយ​ចល័ត​នៅ​ប៉ុស្ដិ៍​ជជុះ​ក្បែរ​ផ្សារ​ត្រាច ផ្លូវជាតិ​លេខ​៥ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​តទៅទៀត​ទេ​។​

​ប្រភព​ពី​ក្រុម​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ពី​ច្រក​ព្រំដែន​ក្នុង​ខេត្ត​បន្ទាយមានជ័យ ខេត្ត​បាត់ដំបង និង​ខេត្ត​ប៉ៃលិន ឆ្លងកាត់​ផ្លូវ​ជាតិ​លេខ​៥ ចូល​មក​រាជធានី​ភ្នំពេញ បានឲ្យដឹងថា ទោះបី​ពួកគេ​ដឹកជញ្ជូន​ទំនិញ​បង់ពន្ធ​គយ​ត្រឹមត្រូវ​នៅ​ច្រក​ព្រំដែន​រួចហើយ​ក៏​ដោយ ក៏​ចៀស​មិន​ផុត​ពី​បង់លុយ​លើ​តុ​ក្រោម​តុឲ្យមន្ត្រី​គយ​ចល័ត​នៅ​ប៉ុស្ដិ៍​ជជុះ​ក្បែរ​ផ្សារ​ត្រាច​នោះទេ​។

​ប្រភព​បានឲ្យដឹងថា អ្នក​ដឹកជញ្ជូន​ទំនិញ​ស្របច្បាប់​បង់ពន្ធ​ជូន​រដ្ឋ​ត្រឹមត្រូវ​គឺ​យ៉ាងហោចណាស់​ត្រូវ​បង់លុយ​ឲ្យ​មន្ត្រី​គយ​ចល័ត​នៅ​ប៉ុស្ដិ៍​ជជុះ​ក្បែរ​ផ្សារ​ត្រាច ក្នុង​មួយ​រថយន្ត​២០​ដុល្លារ​ឬ​ច្រើន​ជាង​នេះ​។
​ចំណែក​ឈ្មួញ​ខ្លះ​ដែល​ដឹកជញ្ជូន​ទំនិញ​គេច​ពន្ធ​ឬ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ត្រូវ​មន្ត្រី​គយ​ចល័ត​ប្រចាំ​ប៉ុស្ដិ៍​ជជុះ​ក្បែរ​ផ្សារ​ត្រាច តាម​ការកំណត់​របស់​ក្រុម​មន្ត្រី​គយ​ទាំងនោះ​ដោយ​គ្មាន​ឈ្មួញ​ឬ​អាជីវករ​ណា​គេចវេះ​បានទេ ៕

 

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888