ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

លោក ធី​វ វណ្ណ​ធី​គួរ​ព្រមាន​ទៅលើ​លោក លោក ចាន់ បញ្ញាវ័ន្ត​មេ​ពេទ្យសត្វ​ខេត្ត​កំពង់ធំ​គិតតែ​ពី​រឿង​ប្រមូល​លុយ​អាង​អ្នក​អំណាច​នៅ​ពីក្រោយ​ខ្នង​ចាំ​ជួយ​

លោក ធី​វ វណ្ណ​ធី​គួរ​ព្រមាន​ទៅលើ​លោក លោក ចាន់ បញ្ញាវ័ន្ត​មេ​ពេទ្យសត្វ​ខេត្ត​កំពង់ធំ​គិតតែ​ពី​រឿង​ប្រមូល​លុយ​អាង​អ្នក​អំណាច​នៅ​ពីក្រោយ​ខ្នង​ចាំ​ជួយ​

​ប្រភព​ពី​មន្ត្រី​ពេទ្យសត្វ​ក្នុង​ខេត្ត​កំពង់ធំ មួយចំនួន​បានឲ្យដឹងថា ការដែល​លោក ចាន់ បញ្ញាវ័ន្ត មេ​ពេទ្យសត្វ​ខេត្តកំពង់ធំ​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺ​ដោយសា​រអាង​មាន​ខ្នងបង្អែក​រឹងមាំ​ចាំ​ជួយ​បិទបាំង​និង​ជួយ​ការពារ​គ្រប់ពេលវេលា​។ ដូច្នេះហើយ​ទើប​កន្លង​មក​លោក ចាន់ បញ្ញាវ័ន្ត តែង​ឃុបឃិត​បើកដៃ​ឲ្យ​ក្រុម​ហ៊ុនស៊ី​ភី និង​ឈ្មួញ​មួយចំនួន​ទៀត​ដឹក​ជ្រូក​គ្មាន​ច្បាប់​អនុញ្ញាត​មក​ចែកចាយ​តាម​ទីសត្តឃាត​ក្នុង​ខេត្ត​កំពង់ធំ ហើយ​កាប់​សាច់​លក់​ចែកចាយ​ពេញ​ទីផ្សារ​តែម្តង​។
​ឥឡូវនេះ រឿងអាស្រូវ​ពុករលួយ​តាម​ច្រើន​រូបភាព​របស់​លោក ចាន់ បញ្ញាវ័ន្ត ត្រូវបាន​បើក​កកាយ​ជា​សាធារណៈ ហើយ​លោក ធី​វ វណ្ណ​ធី ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ធំ ក៏​បាន​បញ្ជា​ឲ្យ​មន្ត្រីក្រោមឱវាទ​ចាត់វិធានកា​រ​បង្ក្រាបរ​ថយ​ន្ត​ក្រុមហ៊ុន​ស៊ីភី ដឹក​ជញ្ជូន​ជ្រូក​១៤០​ក្បាល​ចូលមក​ស្រុក​ប្រាសាទ​សំបូរ ខេត្ត​កំពង់ធំ យក​មក​ផាកពិន័យ​តាមច្បាប់​ផង​ដែរ​។ ជាងនេះទៅទៀត​មន្ត្រីរាជកា​រ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពង់ធំ បាន​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួង​កសិកម្ម ពិនិត្យមើល​បញ្ហា​ខាងលើ​នេះ​ផង​ព្រោះ​លោក ចាន់ បញ្ញាវ័ន្ត មេ​ពេទ្យសត្វ​ខេត្ត​កំពង់ធំ ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញបន្ទុក​ច្រើន​ឆ្នាំ​មកហើយ​។​

​រឿងអាស្រូវ​ពុករលួយ​របស់លោក ចាន់ បញ្ញាវ័ន្ត មេ​ពេទ្យសត្វ​ខេត្ត​កំពង់ធំ ក្នុង​ការឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​និង​ក្រុមហ៊ុន​មួយចំនួន​ដឹកជញ្ជូន​សត្វ​ជ្រូករ​ស់មក​លក់​ចែកចាយ​ក្នុង​ទឹកដី​ខេត្ត​កំពង់ធំ យ៉ាង​ពេញបន្ទុក​ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់ ក៏​ប៉ុន្តែ​រហូតមកដល់​ពេលនេះ​លោក ធី​វ វណ្ណ​ធី ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ធំ មិនទាន់​ចាត់វិធានការ​តាម​ច្បាប់​ទៅ​លើ​លោក ចាន់ បញ្ញាវ័ន្ត នៅឡើយ​ទេ​។ កាលពី​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៨ ប្រធានការិយាល័យ​កសិកម្ម ស្រុក​ប្រាសាទ​សំបូរ បាន​ចាត់វិធានការ​ត្រួតពិនិត្យ​រថយន្ត​ដឹក​ជ្រូក​ក្រុមហ៊ុន​ស៊ី​ភី​(CP) ពាក់​ស្លាក​លេខ​3A-2211 ពី​ខេត្ត​ស្ទឹងត្រែង ចូល​មក​ស្រុក​ប្រាសាទ​សំបូរ ដោយ​គ្មាន​លិខិត្តអនុញ្ញាត ហើយ​រាយការណ៍​មក​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ធំ ដើម្បី​ផាកពិន័យ​ជា​ទឹកប្រាក់​២​លាន​រៀល​។

​ប្រភព​ពី​មន្ត្រី​ក្នុង​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ធំ បានឲ្យដឹងថា ការ​ដែល​ក្រុមហ៊ុន​ស៊ី​ភី អាច​ដឹក​ជញ្ជូន​ជ្រូក​ពី​ខេត្ត​ស្ទឹងត្រែង ចូល​ស្រុក​ប្រាសាទ​សំបូរ ដោយ​គ្មាន​លិខិតអនុញ្ញាត​គឺ​ដោយសារ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ចាន់ បញ្ញាវ័ន្ត មេ​ពេទ្យសត្វ​ខេត្ត​កំពង់ធំ តែម្តង​។​

ប្រភព​ពី​មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ធំ បានឲ្យដឹង​ទៀត​ថា​លោក ចាន់ បញ្ញាវ័ន្ត ដែល​ជា​មេ​ពេទ្យសត្វ​ខេត្ត​កំពង់ធំ តែងតែ​ធ្វើ​របាយការណ៍​ភូតភ​រលោក ធី​វ វណ្ណ​ធី ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ធំ ហើយ​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​ជ្រូក​រស់​ពី​ស្រុក​យួន និង​ស្រុក​សៀម មក​កាប់​សាច់​លក់​ចែកចាយ​ពេញ​ទីផ្សារ​ក្នុង​ខេត្ត​កំពង់ធំ​។ ប៉ុន្តែ​ទង្វើ​មិន​ប្រក្រតី​របស់​លោក ចាន់ បញ្ញាវ័ន្ត ត្រូវបាន​បើក​កកាយ​ក្រោយពេល​ដែល​លោក ចាន់ បញ្ញាវ័ន្ត ឃុបឃិត​បើកដៃ​ឲ្យ​ក្រុម​ហ៊ុនស៊ី​ភី ដឹក​ជ្រូក​ពី​ខេត្ត​ស្ទឹងត្រែង ចូល​ស្រុក​ប្រាសាទ​សំបូរ ខេត្ត​កំពង់ធំ ចំនួន​១៤០​ក្បាល​ដោយ​គ្មាន​លិខិត​បញ្ជាក់​សុខភាព​សត្វ​និង​លិខិតអនុញ្ញាត​ក្នុង​ការដឹកជញ្ជូន​។ ដូច្នេះ​ល្មម​ដល់ពេល​ដែល​លោក ធី​វ វណ្ណ​ធី ត្រូវ​ចាត់វិធានការ​ព្រមាន​ទៅលើ​លោក ចាន់ បញ្ញាវ័ន្ត មេ​ពេទ្យសត្វ​ខេត្ត​កំពង់ធំ តាម​អ្វី​ដែល​កើតឡើង​ជាក់ស្ដែង​ជា​បន្តបន្ទាប់​កន្លង​ទៅនេះ ៕

 

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888