ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

លោក សំ កុសល មេ​គយ​ខេត្តកោះកុង​ប្រព្រឹត្ត​អំពើ​ពុករលួយ​មិន​ញញើត​អង្អភាព​ប្រឆាំង​ពុករលួយ​

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក សំ កុសល ប្រធាន​សាខាគយ​ខេត្ត​កោះកុង បានឲ្យដឹងថា មន្ត្រី​និង​ភ្នាក់ងារ គយ​តូចតាច​មិន ហ៊ាន​តវ៉ា​ប្រឆាំង​ទៅនឹង អំពើពុករលួយ​របស់​លោក សំ កុសល នោះទេ​ព្រោះ​លោក សំ កុសល តែង​ប្រើប្រាស់​ឈ្មោះ​មេ គយ​ធំៗ​នៅ​ខាងលើ​ដើម្បី​បិទបាំ ង​ទង្វើ​របស់​ខ្លួន​។ ក្នុងចំណោម​ឈ្មួញ​នាំចូ ល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​គឺ​ឈ្មួញ​ឈ្មោះ ចែ​ហួង កំពុង​ធ្វើ​សកម្មភាព​ខ្លាំងក្លា​ជាង​គេ​ដោយសារ​អាង​មាន​លោក សំ កុសល ប្រធាន​សាខាគយ​ខេត្ត​កោះកុង ធ្វើ​ជា​បង្អែក​យ៉ាងរឹងមាំ​។ ប្រការ​នេះ​គឺជា​រឿង​ដែល​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិន​គួរ​មើលរំលង​តទៅទៀត​ទេ​ព្រោះ​លោក គុណ ញឹម ដែល​ជា​អគ្គនាយគ​យ មិន​ហ៊ាន​ប៉ះពាល់​លោក សំ កុសល ទាល់តែសោះ​។

​ជាង​នេះ​ទៅ​ទៀត​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​បើក​ការស៊ើបអង្កេត​ឲ្យបាន​ស៊ីជម្រៅ​ទៅលើ​រឿងអាស្រូវ​ពុករលួ​យ​របស់លោក សំ កុសល ប្រធាន​សាខាគយ​ខេត្ត​កោះកុង ជា​បន្ទាន់​ព្រោះ​ករណី​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​តាម​ច្រក​អន្តរជាតិ​ចាំ​យាម និង​ច្រក​កំពង់ផែ​ជាច្រើន​កន្លែង​ទៀត​កំពុង​ធ្វើឲ្យ​បាត់បង់​ចំណូល​ពន្ធរ​ដ្ឋ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។​

​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្ត​កោះកុង មួយចំនួន​បានឲ្យដឹងថា បច្ចុប្បន្ន​នេះ​លោក សំ កុសល ប្រធាន​សាខាគយ​ខេត្ត​កោះកុង កំពុង​ប្រើ​វិធី​ប្រមូល​ពន្ធ​ផ្ទុយ​ពី​សេចក្ដីណែនាំ​របស់​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ក៏ដូចជា​អនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​តម្រូវ​ឲ្យ​រឹតបន្តឹង​ប្រមូល​ប្រាក់​ពន្ធ​ឲ្យបាន​១០០​ភាគរយ​។
​ជាក់ស្ដែង​លោក សំ កុសល ប្រធាន​សាខាគយ​ខេត្ត​កោះកុង កំពុង​ប្រើ​វិធី​ប្រមូល​ពន្ធ​តាមរបៀប​ម៉ៅការ​ដោយ​មិន​ចាំបាច់​ពិនិត្យ​បរិមាណ​ទំនិញ​ដែល​ឈ្មួញ​នាំ​ចូល​យ៉ាងច្រើន​សន្ធឹកសន្ធាប់​នោះទេ​។ ប្រការ​នេះ​ហើយ​ទើប​ឈ្មួញ​ធំៗ​ច្រើន​នាក់​អាច​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុស​ច្បាប់​តាម​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម ច្រក​កំពង់ផែ​ស្រែអំបិល និង​ច្រក​កំពង់ផែ​ប៉ាក់​ខ្លង យ៉ាង​ពេញបន្ទុក​។​

​មួយ​រយៈពេល​ចុងក្រោយ​នេះ​លោក សំ កុសល ប្រធាន​សាខាគយ​ខេត្ត​កោះកុង ល្បីល្បាញ​កាន់តែខ្លាំង​ខាង​ប្រព្រឹត្ត​អំពើ​ពុករលួយ​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​ខុសច្បាប់​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​កាន់តែ​ច្រើនឡើងៗ​។

​ប្រភព​ពី​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម ក៏ដូចជា​នៅ​ច្រក​ប៉ាក់​ខ្លង បាន​បង្ហើប​ឲ្យដឹងថា ភាគច្រើន​នៃ​ទំនិញ​នាំចូល​តាម​ច្រក​ទាំងនេះ​បង់ពន្ធ​ត្រឹមតែ​២៥​ទៅ​៣០​ភាគ​ប៉ុណ្ណោះ ហើយ​ក្រៅពីនេះ​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ហោប៉ៅ​លោក សំ កុសល ប្រធាន​សាខាគយ​ខេត្ត​កោះកុង យ៉ាង​ត្រជាក់ចិត្ត​។ ហេតុនេះហើយ​ទើប​មាន​ការអំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់​លោក សំ កុសល មេ​គយ​ខេត្តកោះកុង ជាបន្ទាន់​។​

​ប្រភព​ពី​មន្ត្រី​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្ត​កោះកុង មួយចំនួន​បានឲ្យដឹងថា មកដល់ពេលនេះ​នៅតែ​មាន​ឈ្មួញ​ធំៗ​ជាច្រើន​នាក់​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ពី​ទឹកដី​សៀម ចូល​ទឹកដី​ខ្មែរ​តាម​ច្រកទ្វា​ភាគី​អន្តរជាតិ​ចាំ​យាម និង​ច្រក​ផ្លូវ​សមុទ្រ​ជាច្រើន​កន្លែង​ទៀត​យ៉ាង​ពេញបន្ទុក​។
​ការ​ដែល​ឈ្មួញ​ទាំងនោះ​អាច​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក សំ កុសល ប្រធាន​សាខាគយ​ខេត្ត​កោះកុង ដែល​កំពុង​ប្រើ​តួនាទី​និង​អំណាច​ដើម្បី​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

​ចំណែក​ប្រភព​ពី​មន្ត្រី​គយ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ មួយចំនួន​ក៏​បាន​បង្ហើប​ឲ្យដឹង​ដែរថា ការដែល​លោក សំ កុសល ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសា​រអាង​មាន​ខ្នងបង្អែក​ធំ​ជាង​លោក គុណ ញឹម ដែល​ជា​អគ្គនាយក​គយ​ទៅទៀត ហើយ​ខ្នងបង្អែក​របស់​លោក សំ កុសល អាច​បញ្ជា​លើ​លោក គុណ ញឹម ទាំង​យប់​ទាំង​ថ្ងៃ​ទៀត​ផង​។​

​តាម​ការអះអាង​របស់​មន្ត្រី​មួយចំនួន​ដែល​បម្រើ​ការងារ​នៅ​ច្រកទ្វា​អន្តរជាតិ​ចាំ​យាម និង​ច្រក​ស្រែអំបិល ក៏​ដូចជា​ច្រក​ប៉ាក់​ខ្លង បានឲ្យដឹងថា ទំនិញ​គេច​ពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ដែល​ឈ្មួញ​សម្រុក​ដឹកជញ្ជូន​ពី​ទឹកដី​សៀម​នោះ មានដូចជា ស្រែ​បៀរ​ច្រើន​ប្រភេទ ភេសជ្ជៈ ទំនិញ​ចាប់ហួយ គ្រឿង​សំណង់ និង​គ្រឿងសំអាង​ជាដើម​។

​ទន្ទឹមនឹងនេះ​មាន​ឈ្មួញ​មួយចំនួន​នាំចូល​ម៉ូតូ​ទំនើបៗ​គេចពន្ធ និង​រថយន្ត​ទំនើបៗ​គេច​ពន្ធ​ផងដែរ​ដោយសារតែ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក សំ កុសល ដែល​គិតតែ​ពី​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។

​ក្នុងនោះ​ទំនិញ​ចាប់ហួយ​ច្រើន​ប្រភេទ​ត្រូវ​ឈ្មួញ​នាំ​ចូល​តាម​ច្រក​ស្រែអំបិល ច្រក​ប៉ាក់​ខ្លង ដោយ​ដឹក​ជញ្ជូន​តាម​ទូក​ធំៗ​ហើយ​សាង​ដាក់​រថយន្ត​យក​ទៅ​ចែកចាយ​ឲ្យ​ម៉ូយ​ក្នុង​ទី​រួម​ខេត្ត​កោះកុង និង​មួយផ្នែកធំ​ដឹកជញ្ជូន​ចូល​ទៅ​ដល់​រាជធានី​ភ្នំពេញ ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888