ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

​លោក ងិន ហ៊ុន​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ឆ្នាំង​បើកភ្លើង​ខៀវឲ​ឈ្មួញ​អ្នកលុយ​មាន​អំណាច​ទន្ទ្រាន​កាន់​កាប់​ដីព្រៃ​លិច​ទឹក​យ៉ាង​អាណាធិបតេយ្យ​

ប្រភព​ពី​មន្ត្រីរាជការ​ក្នុង ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង បានឲ្យដឹងថា ការ​ដែល​អ្នកមាន លុយ អ្នកមានអំណាច ធ្វើ​សកម្មភាព ឈូសឆាយ​ទន្ទ្រាន​កាន់ កាប់​ដីព្រៃ​លិច​ទឹក​ក្នុង​តំ បន់​ហាមឃាត់​យក​ធ្វើជា​កម្មសិទ្ធិ យ៉ាង​ស្រួលៗ គឺ​មាន​ការ ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ចេង ចាន់ដូណា អភិបាលរង​ស្រុក កំពង់លែង ផងដែរ​។

​ទន្ទឹមនឹងនេះ​ប្រ ជា ព ល​រដ្ឋ តែង​ឮឈ្មោះ អ៊ុក អៀង បាន​អួតអាង ប្រាប់​គេឯង​ថា​រូបគេ​មិន​ខ្លាច មន្ត្រី​អាជ្ញាធរ​ឬ​សមត្ថកិច្ច​ពាក់ ព័ន្ធ​ណា​ឡើយ​តាំងពី​ស្រុក​ដល់​ខេត្ត ព្រោះ​រូបគេ​ជា​អយ្យការ​នៃ​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង​។

​ជាងនេះទៅទៀត​បច្ចុប្បន្ន​លោក អ៊ុក អៀង បាន​តាំងខ្លួន​ជា​ថៅកែ​ប្រមូល​ទិញ​ដី​ក្នុង​ភូមិ​ល្វា ដើម្បី​ទុក​លក់​ឲ្យ​ឈ្មួញ​ដទៃ​ទៀត​យ៉ាង​កាក់កប​ព្រោះ​មន្ត្រី​អាជ្ញាធរ​ថ្នាក់ឃុំ ថ្នាក់ស្រុក គិតតែ​ពី​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។

​មន្ត្រីរាជការ​ក្នុងស្រុក​កំពង់លែង បានឲ្យដឹង​ទៀតថា មិនមែន​តែ​នៅក្នុង​ក្នុងស្រុក​រំពារ ទេ​ដែល​បទល្មើស​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ព្រៃ​លិច​ទឹក​កើតឡើង​យ៉ាង​រាលដាល គឺ​នៅក្នុង​ឃុំ​ដារ ឃុំ​ច្រណូក និង​ឃុំ​ពោធិ៍ ក៏​កើតមាន​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​លិច​ទឹក​យ៉ាង​ពេញបន្ទុក​ដែរ ក្នុង​ខណៈ​ដែល​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ឆ្នាំង និង​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង សម្ងំ​ស្ងាត់ឈឹង​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។​

​ប្រជាពលរដ្ឋ​នៅ​ភូមិ​ល្វា ឃុំ​ស្វាយ​រំ​ពារ ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង បានឲ្យដឹងថា ដីព្រៃ​លិច​ទឹក​រាប់​រយ​ហិកតា​នៅក្នុង​តំបន់​អតីត​ដែន​ឡូត៍​នេសាទ​លេខ​(10A) កំពុង​ត្រូវ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន មន្ត្រី​មន្ទីរ​ពាក់ព័ន្ធ និង​ឈ្មួញ​មាន​លុយ មានអំណាច ទន្ទ្រាន​កាន់កាប់​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​យ៉ាង​រាលដាល​។​

​ប្រជាពលរដ្ឋ​បានឲ្យដឹងថា ទីតាំង​ដែល​កំពុង​កើតមាន​បទល្មើស​បំផ្លាញ​ព្រៃ​លិច​ទឹក​អស់​រយ​ហិកតា​នោះ គឺ​នៅក្នុង​ភូមិ​ល្វា ឃុំ​ស្វាយ​រំ​ពារ ជាប់​ព្រំប្រទល់​ភូមិ​ប៉ប្រក ឃុំ​សំរោង​សែន ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង​។
​រហូតមកដល់​ពេលនេះ​អភិបាលស្រុក​កំពង់​លែង និង​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ឆ្នាំង មិនទាន់​ចាត់វិធានការ​ទប់ស្កាត់​នៅឡើយ​ទេ ហើយ​សូម្បី​តែ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ដែរ​។​

​តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​ក្នុងភូមិ​ល្វា ឃុំ​ស្វាយ​រំ​ពារ បានឲ្យដឹង​ទៀតថា ក្រុម​ឈ្មួញ និង​អ្នកមាន​លុយ អ្នកមានអំណាច ដែល​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​នោះ​មានដូចជា ទី​១-​ឈ្មោះ ឡុង គឹមហុង រស់នៅ​ក្នុង​ភូមិ​ប៉ប្រក ឃុំ​សំរោង​សែន​។ ទី​២-​ឈ្មោះ អ៊ុក អៀង រស់នៅ​ក្នុង​ភូមិ​ល្វា ឃុំ​ស្វាយ​រំ​ពារ និង​ទី​៣-​ឈ្មោះ កឹក ហៃ រស់នៅ​ក្នុង​ភូមិ​ល្វា ឃុំ​ស្វាយ​រំ​ពារ ស្រុក​កំពង់លែង ហើយ​ក្រុម​នេះ​អា​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ព្រោះ​មេឃុំ​ស្វាយ​រំពារ ក៏​ដូចជា​អភិបាល​ស្រុក​កំពង់លែង មិន​ចាត់វិធានការ​ទប់ស្កាត់​ទាល់តែសោះ​។

​ប្រភព​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា កាលពី​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០១៨ ពួកគាត់​បាន​ឃើញ​ត្រាក់ទ័រ​២​គ្រឿង​ធ្វើ​សកម្មភាព​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​នៅ​តំបន់​បឹង​ក្រាញ់ តំបន់​ពាម​រះ​ធំ និង​តំបន់​រាំង​ទឹល ដោយ​គ្មាន​មន្ត្រី​អាជ្ញាធរ​ឬ​សមត្ថកិច្ច​ណា​ទប់ស្កាត់​នោះទេ ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888