ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

​លោក លឹម គានហោ​រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក​មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​លោក ចាន់ ប៊ុន​ធៀន​ប្រព្រឹត្ត​អំពើ​ពុករលួយ​តាម​អំពើ​ចិត្ត​

​លោក លឹម គានហោ​រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក​មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​លោក ចាន់ ប៊ុន​ធៀន​ប្រព្រឹត្ត​អំពើ​ពុករលួយ​តាម​អំពើ​ចិត្ត​

ថ្មីៗ​នេះ​មន្ត្រី​រាជការ​នៅ ក្នុង​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត​រតនគិរី បាន​អំពាវនាវ​ឲ្យ​លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង ធនធានទឹក និង ឧតុនិយម ចាត់វិធានការ​ទប់ស្កាត់​អំពើ​ពុក រលួយ​របស់លោក ចាន់ ប៊ុន​ធៀន ប្រធាន​មន្ទីរ​ធនធានទឹក ខេត្ត​រតនគិរី ជាបន្ទាន់​។ ដោយហេតុ​ថា ក្នុង​មួយ​ឆ្នាំៗ​លោក ចាន់ ប៊ុន​ធៀន ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្តរ តន​គិរី និង​បក្ខពួក​មួយចំនួន តូច​បាន​ឃុបឃិត​គ្នា​កេងប្រវ័ញ្ច​ថវិកាជាតិ​រាប់​រយ​លាន​រៀល​យកទៅ​ចែក​គ្នា​ធ្វើ​មាន​ធ្វើបាន​តាម​អំពើ​ចិត្ត​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

​ជាមួយគ្នានេះ​ក៏​មាន​ការអំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​ឲ្យបាន​ស៊ីជម្រៅ​ទៅលើ​រឿងអាស្រូវ​ពុករលួ​យ​របស់លោក ចាន់ ប៊ុន​ធៀន ព្រមទាំង​បក្ខពួក​ផងដែរ​ដើម្បី​កុំឲ្យ​ពួក​គេ​ឃុបឃិត​គ្នា​កេងប្រវ័ញ្ច​ថវិកាជាតិ​យកទៅ​ចែក​គ្នា​ធ្វើ​មាន​ធ្វើ​បាន​ផ្ទាល់ខ្លួន​បន្តទៀត​។​
​លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ក្នុងខណៈដែល​អំពើពុករលួយ​របស់​លោក ចាន់ ប៊ុន​ធៀន ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត​រតនគិរី ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់​។

​ហេតុនេះហើយ​ទើប​មន្ត្រី​រាជការ​ក្នុង​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តរតនគិរី អំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​ឲ្យបាន​ស៊ីជម្រៅ​ទៅលើ​រឿងអាស្រូវ​ពុករលួ​យ​របស់លោក ចាន់ ប៊ុន​ធៀន និង​បក្ខពួក​ជាបន្ទាន់​។ បើ​មិន​ដូច្នេះ​ទេ​លោក ចាន់ ប៊ុន​ធៀន ដែល​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​ក្រសួង​ធនធានទឹក​និង​ឧតុនិយម ប្រាកដ​ជា​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែ​ខ្លាំង​ជាង​មុន​ជាមិនខាន​។​

​មន្ត្រីរាជការ​ក្នុង​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តរតនគិរី បានឲ្យដឹង​ទៀតថា រយៈពេល​ជិត​២​ឆ្នាំ​ដែល​លោក ចាន់ ប៊ុន​ធៀន ទទួលបាន​តំណែង​ជា​ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្ត​រតនគិរី គឺ​លោក ចាន់ ប៊ុន​ធៀន ប្រើ​អំណាច​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​គឃ្លើន​គ្មាន​ខ្លាចក្រែង​អ្វី​ឡើយ​។​

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ចាន់ ប៊ុន​ធៀន បានឲ្យដឹង​ទៀតថា គ្រាន់តែ​នៅក្នុង​ឆ្នាំ​២០១៧ គឺ​លោក ចាន់ ប៊ុន​ធៀន និង​បក្ខពួក​អាច​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ផ្ទាល់ខ្លួន​ប្រមាណ​ជាង​៤០០​លាន​រៀល​ឬ​ប្រមាណ​១០​ម៉ឺន​ដុល្លារ​អាមេរិក​។

​អំពើ​ពុករលួយ​យ៉ាង​គឃ្លើន​បែប​នេះ​កើតឡើង​តាមរយៈ​ការកឹបកេង​ថវិកា​ចំ​ណា​យ​នៅក្នុង​មន្ទីរ​ដែល​មាន​ដូចជា ការចំណាយ​ផ្នែក​រដ្ឋបាល ការចំណាយ​លើ​ប្រេងឥន្ធនៈ​សម្រាប់​ចាក់​រថយន្ត​ចុះ​បំពេញការងារ ការចំណាយ​ជួសជុល​អគារ​មន្ទីរ និង​ការចំណាយ​ទៅលើ​ជំពូក​ជាច្រើន​ទៀត​។​

​តាម​ប្រភព​ពី​មន្ត្រី​នៅក្នុង​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត​រតនគិរី បានឲ្យដឹងថា គ្រាន់តែ​ក្នុង​ជំពូក​៦០​គឺ​លោក ចាន់ ប៊ុន​ធៀន កឹ​បកេង​បានថ​វិកា​មិនតិចជាង​៣០​លាន​រៀល​នោះទេ ហើយ​ការចំណាយ​លើ​ផ្នែល​ថែទាំ​និង​ជួសជុល​អគារ ការថែទាំ​និង​ជួសជុល​ប្រព័ន្ធធារាសាស្ត្រ និង​ការចំណាយ​លើ​ជំពូក​៦១​គឺ​លោក ចាន់ ប៊ុន​ធៀន កឹ​បកេង​អស់​មិន​តិច​ជាង​១០០​លាន​រៀល​ឡើយ​?​។

​ប្រភព​ខ្លះ​បានឲ្យដឹង​ថា​នៅ​ដើមឆ្នាំ​២០១៨​នេះ លោក ចាន់ ប៊ុន​ធៀន និង​បក្ខពួក​កំពុង​បង្កើន​ខ្ទង់ចំណាយ​ច្រើនជាង​មុន​សម្រាប់​មន្ទីរ​ធនធាន​ទឹក​ខេត្ត​រតនគិរី ដើម្បី​ងាយស្រួល​កេងប្រវ័ញ្ច​យក​ទៅ​ធ្វើ​មាន​ធ្វើ​បាន​ផ្ទាល់ខ្លួន​។ រឿងអាស្រូវ​ពុករលួយ​របស់លោក ចាន់ ប៊ុន​ធៀន មាន​ច្រើន​បែប​ច្រើនយ៉ាង​ធ្វើ​ឲ្យ​រដ្ឋ​បាត់បង់​ថវិកា​រាប់រយ​លាន​រៀល​ក្នុង​មួយឆ្នាំៗ ដូច្នេះ​លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​លោក ចាន់ ប៊ុន​ធៀន ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀតឡើយ ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888