ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

​លោក ស៊ុន បូ​លីន ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​រតនគិរី​ត្រូវបាន​លាតត្រដាង​

​លោក ស៊ុន បូ​លីន ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​រតនគិរី​ត្រូវបាន​លាតត្រដាង​

មន្ត្រីរាជការ​និង ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​រតនគិរី បាន​លើកឡើង​ថា ផ្លូវ​លេខ​៧៨​អា និង​ផ្លូវ​លេខ​(3RK1 )៧៦ និង ប្រពន្ធ​លូ​តាម​បណ្ដោយ ផ្លូវជាតិ​លេខ​៧៨ ជាច្រើន​ក ន្លែ​ង​រង​ការខូចខាត​យ៉ាងដំណំ ហើយ​មិន​ឃើញ​លោក ស៊ុន បូ​លីន ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​រតនគិរី ចាត់វិធានការ​ជួសជុល​ឡើងវិញ​ឡើយ​។​

​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៧៨​អា ពី​ស្រុក​អូរ​ជុំ ទៅ​ស្រុក​វ៉ើន​សៃ និង​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដា​យ​ផ្លូវ​លេខ​៧៦ ពី​ស្រុក​អូរ​ជុំ ទៅ​ស្រុក​តា​វែង បានឲ្យដឹងថា ឲ្យតែ​ពេល​មាន​ភ្លៀង​ធ្លាក់​ពួកគាត់​ពិបាក​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​២​ខ្សែ​នេះ​ខ្លាំងណាស់​។ ដោយសារ​ថា​ផ្លូវ​រង​ការខូចខាត​មា​ជង្ហុក​ធំៗ​បែក​ភក់​រអិល​ពិបាក​ក្នុង​ការដឹក​កសិផល​ផ្សេងៗ​ទៅ​កាន់​ទីផ្សារ ហើយ​លោក ស៊ុន បូ​លីន ធ្វើ​ជា​មិនដឹងមិនឮ​អ្វី​ទាំងអស់​។

​កន្លង​មក​រឿងអាស្រូវ​ពុករលួយ​បក្ខពួក​និយម​របស់​លោក ស៊ុន បូ​លីន ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កំពង់ធំ ត្រូវបាន​មន្ត្រី​ក្រោម​ឱវាទ​លាតត្រដាង​ជា​បន្តបន្ទាប់​ដូចជា ទាក់ទង​ទៅ​នឹង​គម្រោង​ស្ថាបនា​ផ្លូវ ជួសជុល​ផ្លូវ​មាន​ភាព​មិន​ប​ក្រ​តី​និង​បើ​កដៃ​ឲ្យ​ក្រុមមន្ត្រី​ជញ្ជីង​ថ្លឹង​រថយន្ត​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ក៏​ប៉ុន្តែ​រហូតមកដល់​ពេលនេះ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន នៅ​តែ​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ចំពោះ​អំពើពុករលួយ​និង​ភាព​អសកម្ម​របស់លោក ស៊ុន បូ​លីន ហេតុនេះហើយ​ទើប​លោក ស៊ុន បូ​លីន នៅ​តែ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់​ខ្លួន​។​

​សូម្បី​តែ​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​ក្នុង​ខេត្ត​រតនគិរី ក៏​រិះគន់​ពី​ភាព​សកម្ម​របស់​លោក ស៊ុន បូ​លីន ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​រតនគិរី ផង​ដែរ​ព្រោះ​ផ្លូវជាតិ​និង​ផ្លូវ​គ្រួស​ក្រហម​ជា​ច្រើន​ខ្សែ​ក្នុង​ខេត្ត​រតនគិរី កំពុង​រង​ការខូចខាត​ហើយ​លោក ស៊ុន បូ​លីន មិន​ចាត់​វិធានការ​ជួសជុល​ឬ​ស្ដារឡើងវិញ​នោះឡើយ​។​

​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដា​យ​ផ្លូវជាតិ​លេខ​៧៨ ចំណុច​រង្វង់​មូល​ក្នុង​ក្រុង​បាន​លុង បានឲ្យដឹងថា នៅត្រង់​ចំណុច​រង្វង់​មូល​មាន​ការកក់ស្ទះ​លូ ហើយ​ពេល​ភ្លៀង​ម្ដងៗ​ត្រូវ​ទឹក​ជន់​លិច​មិន​ខុស​ពី​ទន្លេ​នោះទេ ដោយសារ​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​រតនគិរី មិន​យកចិត្តទុកដាក់​បំពេញ​តួនាទី​របស់​ខ្លួន​ឲ្យបាន​ត្រឹមត្រូវ​។​

​បើ​តាម​ការ​បង្ហើប​ពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​សាធារណការ​ខេត្ត​រតនគិរី បានឲ្យដឹងថា មាន​គម្រោង​ថវិកា​សម្រាប់​ជួសជុល​ផ្លូវ​លេខ​៧៨​អា ផ្លូវ​លេខ​៧៦ និង​ផ្លូវ​លេខ​៧៨ ជា​រៀងរាល់ឆ្នាំ​ប៉ុន្តែ​មិនដឹងថា​លោក ស៊ុន បូ​លីន យក​ថវិកា​ទាំងនោះ​ទៅណា​អស់​ទេ​ទើប​មិន​ជួសជុល​ផ្លូវ មិន​ស្ដារលូ ពេល​ដែល​ផ្លូវ​និង​លូ​រង​ការខូចខាត​ជាច្រើន​កន្លែង​។​

​ប្រភព​ពី​មន្ត្រីរាជការ​ក្នុង​មន្ទីរ​សាធារណការ​ខេត្ត​រតនគិរី បាន​បង្ហើប​ឲ្យដឹងថា​លោក ស៊ុន បូ​លីន ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​រតនគិរី និង​បក្ខពួក​មួយ​ក្ដាប់​តូច​កំពុង​ឃុបឃិត​គ្នា​កេងប្រវ័ញ្ច​ថវិកា​គម្រោង​ស្ថាបនា​ផ្លូវ ជួសជុល​ផ្លូវ និង​គម្រោង​ផ្សេងៗ​ទៀត​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ទើប​ពួកគេ​មិន​យកចិត្តទុកដាក់​ក្នុង​ការជួសជុល​ផ្លូវ​ដែល​ជា​ហេតុ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​រង​ការលំបាក​យ៉ាងខ្លាំង​។ ដូច្នេះ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន មិន​គួរ​មើលរំលង​ភាព​អសកម្ម​និង​អំពើពុករលួយ​របស់​លោក ស៊ុន បូ​លីន តទៅទៀត​ទេ​ព្រោះ​រឿង​អាស្រូវ​ពុករលួយ​របស់លោក ស៊ុន បូ​លីន ត្រូវបាន​មន្ត្រី​ក្រោម​ឱវាទ​បើក​កកាយ​ជា​បន្តបន្ទាប់​៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888