ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

លោក​ហួន ផល​នាយ​សង្កាត់​ជលផល​ពាម​បើកដៃ​បង្ក​នូវ​វិនាស​សកម្ម​លើ​ធនធាន​ជលផល​យ៉ាងធ្ងន់ធ្ងរ​ខណៈ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ពី​បទល្មើស​នេសាទ​

លោក​ហួន ផល​នាយ​សង្កាត់​ជលផល​ពាម​បើកដៃ​បង្ក​នូវ​វិនាស​សកម្ម​លើ​ធនធាន​ជលផល​យ៉ាងធ្ងន់ធ្ងរ​ខណៈ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ពី​បទល្មើស​នេសាទ​

​ខេត្ត​កំពង់ធំ ៖ តាម​ប្រភព ប្រជា​នេសាទ​រស់នៅ​តំបន់​ឡូត៍ នេសាទ​លេខ​៦ បឹង​ទន្លេ​ឆ្មា​រ ខេត្ត​កំពង់ធំ គេ​យក​ដែន ឡូត៍​នេសាទ​មួយ ភាគ​ប្រគល់​ឲ្យ​សហគមន៍ នេសាទ​ជួយ​គ្រប់គ្រង និង​មួយ​ផ្នែក ទៀត​បាន​បង្កើត​ជា​កន្លែង អភិរក្ស​ជលផល ដើម្បី​ធ្វើឲ្យ​ផល​ត្រីកើន ឡើង​និង​រីក​សាយភាយ​មក​តំបន់​ផ្សេងៗ ទៀត​នា​រដូវ​ត្រី​ពង​កូន​ពិសេស នៅ​រដូវវស្សា​។​

​ការបែងចែក​បែបនេះ តាម រយៈ ការ​លុប​ឡូត៍​នេសាទ​របស់​រា ជ​រដ្ឋាភិបាល​កន្លងមក​។​តែ​ផ្ទុយ​ពី ការសង្ឃឹម​ទុក​របស់​ប្រជាពលរដ្ឋ ដោយសារតែ មាន​បុគ្គ ល ហួន ផល ។​

​ប្រជាពលរដ្ឋ​ឲ្យដឹងថា​លោក​ហួន​ផល ជា​នាយ​សង្កាត់រដ្ឋបាល​ជលផល​ពាម​បា​ង កំពុងតែ​បង្ក​នូវ​វិនា ស​សកម្ម លើ​ធនធាន​ជលផល​យ៉ាងធ្ងន់ធ្ងរ ដោយ​គាត់​បាន​ឃុបឃិត​ជាមួយ​ជនល្មើស សម្រួល​ឲ្យធ្វើ​នេសាទ​ខុ ស​ច្បាប់​គ្រប់​ប្រភេទ​ក្នុង​ឃុំ​ពាម​បាង​អាណាចក្រ​គាត់​គ្រប់គ្រង​ដូចជា​៖
១/ នេសាទ​ខុសច្បាប់​ដោយ​ឧបករណ៍​ឆ្នុក អាគុយ អំពូល ដោយ​ទទួល​សំណូក​ពុករលួយ​៣០​លាន​រៀល​ក្នុង​រដូវ​នេសាទ​ឆ្នាំ​២០១៦ និង​២២​លាន​ក្នង​រដូវ​នេសាទ​២០១៧​កន្លងមកនេះ​។​
២/ បណ្តែតបណ្តោយ​ឲ្យ​ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក​ខ្ទង់រយ​ហិកតា​ក្នុង​កន្លែង​អភិរក្ស​ជលផល​បឹង​ទន្លេ​ឆ្មា​រ ដើម្បី​សម្រួល​ឲ្យ​ក្រុម​ជនល្មើស​ជលផល​ដាក់រ​បាំងសាច់​អួន​យ៉ាង​អនាធិបតេយ្យ​រាល់​ឆ្នាំ​។​
៣/ បង្ក​ឲ្យ​ជនល្មើស​ធ្វើ​នេសាទ​ក្នុង​កន្លែង​អភិរក្ស​ជលផល​បឹង​ទន្លេ​ឆ្នារ រួមមាន ឆក់​ត្រី អូស​ឬ​កាវ​លៀស អូស​អួន រុញ​ជន យាំង​កាវ​និង​សម្រាស់ កំប្លោក រាប់រយ​ដុំ​នៅតាម​ដងព្រែក​។​
៤/ ទទួល​សំណូក​ក្នុង​គ្រប់​រដូវ​កាល​ពី​ក្រុម​ជន​ប្រព្រឹត្ត​បទល្មើស​នេសាទ ពី​អ្នកភូមិ​បាឡត និង​ភូមិ​ផ្សេង​ទៀត​ជា​ថ្នូរ​និង​ការ​នេសាទ​ខុសច្បាប់ ដាក់រ​បាំងសាច់​អួន រុញ​ជន ឆក់​ត្រី និង​យាំង​កាវ​មកពី​ឃុំ​កំពង់​លួង ស្រុក​ក្រគរ​ខេត្ត​ពោធិសាត់ និង​មក​ពី​ឃុំ​ឆ្នុកទ្រូ​ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង​ជា​ដើម​។​
៥/ មាន​ក្នួយៗ​ជា​សាច់ញាតិ​ឈ្មោះ​តុង និង​ភារម្យ​ធ្វើ​ជា​មន្ត្រី​កិច្ចសន្យា និង​ជា​អ្នកកាង​បទល្មើស​ឲ្យ​ម៉ែ​ក្មេក ឈ្មោះ​(​ធី ចិន​) និង​បងប្អូន​នៅ​ភូមិ​ពៅ​វើយ​ដែល​តែងតែ​ធ្វើ​នេសាទ​ក្នុង​កន្លែង​អភិរក្ស​ជលផល ព្រមទាំង​ជា​អ្នក​ប្រមូល​លុយ​ពី​ជនល្មើស​យក​មក​ឲ្យ​លោក​ហួន​ផល​ទៀតផង​។​

​បច្ចុប្បន្ននេះ នៅក្នុង​កន្លែង​អភិរក្ស​ជលផល​បឹង​ទន្លេ​ឆ្មារ ឃុំ​ពាម​បា​ង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ មាន​ជនល្មើស​ធ្វើ​សកម្មភាព​នេសាទ​រុញ​ជន​(​រុញ​ស៊ី​ប​)​ដោយ​ប្រើ​សុទ្ធតែ​ម៉ាស៊ីន (​ម៉ាស្ដា​) កម្លាំង​៣៥​សេះ ៦​ម៉ាស៊ីន និង​បួន​ម៉ាស៊ីន​នៅ​ពេលយប់​យ៉ាង​គគ្រឹកគគ្រេង​ដែលមាន​ពី​២០​ទៅ​៣០​គ្រឿង និង​របាំង​ស្បៃ​មុង​សាច់​អួន​ក្រឡា​ញឹក ក្នុង​ពេល​នេះ​មើលទៅ​ដូចជា​មិន​មែន​ជា​កន្លែង​អភិរក្ស​ជលផល​តទៅទៀត​ទេ សកម្មភាព​នេះ​គឺ​កើត​ចេញពី​ការ​អនុញ្ញាត្ត បើកភ្លើង​ខៀវ​ពី​សំណាក់​មន្ត្រី​ជំនាញ​ប្រចាំការ​នៅ​តំបន់​ដែល​ខ្លួន​គ្រប់គ្រង ដែល​ជា​ថ្នូរ​និង​លុយកខ្វក់​ពុករលួយ របស់​លោក​ហួន​ផល​ដែលមាន​តួនាទី​ជា​នាយ​សង្កាត់​។​

​ការ​នេសាទ​ខុសច្បាប់​នេះ​កើតឡើង​យ៉ាងគំហុក​នា​ដំណាក់កាល​ចុង​ក្រោយ​ចាប់ពី​ពាក់កណ្តាល​ខែ​មេសា និង​ខែ ឧសភា ឆ្នាំ​២០១៨​នេះ​។ ចំណែកឯ​លោក ប៉ែន វណ្ណ​រិទ្ធ នាយខ​ណ្ឌ​ជលផល​កំព​ង់​ធំ​នាយ​ផ្នែក​ជលផល​ផាត់​សណ្តា​យ ស្ថិតក្នុង​សភាព​ដេក​លក់​ស្ងាត់ស្ងៀម​ធ្វើ​មិនដឹងមិនឮ​មិន​ចាត់​វិធានការ​អ្វី​ទាំងអស់​បណ្ដែតបណ្ដោយ​អោយ​ជនល្មើស​ធ្វើ​សកម្មភាព​យ៉ាង​អនាធិបតេយ្យ​តាមតែ​អំពើ​ចិត្ត ប្រហែល​បានទទួល​សំណែន​សើម​មាត់​សើម​ចុង​អស់ហើយ​មើលទៅ​។​

​ប្រជាពលរដ្ឋ​សំណូមពរ ដល់​លោក​សុខ លូ អភិបាល​ខេត្ត​កំពង់ធំ និង​ឯកឧត្តម វ៉េង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្មុ​រក្ខាប្រមាញ់​និង​នេសាទ មេត្តា​មាន​វិធានការ​ផ្លាស់ប្តូរ​មន្ត្រី​រូប​នេះ​ជា​បន្ទាន់​ដើម្បី​អោយ​សមស្រប​ទៅតាម​អនុសាសន៍​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេជោ​ហ៊ុន សែន​ដែល​បាន​ចែង​យ៉ាងច្បាស់​នៅក្នុង​អភិក្រម​ទាំង​៥​ចំណុច​គឺ​៖ មុជទឹក ដុស​ក្អែល ឆ្លុះ​កញ្ចក់ ព្យាបាល និង​វះកាត់​ដើម្បី​កាត់​សាច់​ស្អុយ​ចោល​កំទុក​នាំ​រាលដាល​ដល់​គេ​ឯង​។​ពាក់ព័ន្ធ​ពត៌មាន​ខាងលើនេះ​អង្គភាព​យើ ង​បាន​ទាក់ទង​ទៅ លោក ហួន​ផ ល និង​លោក ប៉ែន វណ្ណ​រិទ្ធ នៅ​ព្រឹក​នេះ​តែ​មិន​លើក​ទូរស័ព្ទ ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888