ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

លោក ទី​ប៊ុន​ឡង់​ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ​ឃុបឃិត​ជាមួយ​ឈ្មួញ​ប្រព្រឹត្ត​អំពើ​ពុករលួយ​មិន​ញញើត​អង្គភាព​ប្រឆាំង​អំពើពុករលួយ​

លោក ទី​ប៊ុន​ឡង់​ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ​ឃុបឃិត​ជាមួយ​ឈ្មួញ​ប្រព្រឹត្ត​អំពើ​ពុករលួយ​មិន​ញញើត​អង្គភាព​ប្រឆាំង​អំពើពុករលួយ​

​ប្រភព​ពី​មន្ត្រី​គយ​ដែល​ស្និទ្ធ​នឹង លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ ច្រកទ្វារ​អន្តរជាតិ​ព្រំ បាន​ប ង្ហើ​ប​ឲ្យ​ដឹង ថា ទំនិញ ដែល​ឈ្មួញ​ធំៗ​នាំចូល តាម​ច្រក​នេះ​គឺ​បង់ពន្ធ​ជូន​រដ្ឋ ត្រឹម​៣០​ទៅ​៤០​ភាគរយ​ប៉ុណ្ណោះ ហើយ​ក្រៅពីនេះ​គឺ​ក្រុម​ឈ្មួញ ឃុបឃិត​បែងចែក​ផល​ប្រយោជន៍​លើ​តុ ក្រោម​តុ​ជាមួយ​លោក ទី ប៊ុន​ឡង់ តែម្តង​។

​ទន្ទឹមនឹងនេះ លោក ទី ប៊ុន​ឡង់ និង​បក្ខពួក​បែរជា​គាបសង្កត់ យ៉ាងខ្លាំង​ទៅលើ​អាជីវករ​តូចតាច​និង​ប្រជាពលរដ្ឋ​ដែល​រកស៊ី​នាំចូល​ទំនិញ​ជា​ប្រភេទ​ចំណីអាហារ​បន្លែ​ផ្លែឈើ​បន្តិចបន្តួច​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​ដើម្បី​បាន​ប្រាក់​កម្រៃ​ចិញ្ចឹមជីវិត​។ ហេតុនេះហើយ​ទើប​កន្លង​មក​អាជីវករ​តូចតាច​និង​ប្រជាពលរដ្ឋ​ប្រមូលផ្ដុំ​គ្នា​តវ៉ា​ជា​បន្តបន្ទាប់​នៅ​មុខ​ការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ហើយ​លាតត្រដាង​ជា​សាធារណៈ​នៅ​អំពើពុករលួយ​របស់​លោក ទី ប៊ុន​ឡង់ និង​បក្ខពួក​។ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ និង​លោក សំ សុវណ្ណារិទ្ធ ប្រធាន​សាខាគយ​ខេត្ត​ប៉ៃលិន ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​។​

​មាន​សេចក្ដីរាយការណ៍​ថា​បច្ចុប្បន្ន​ឈ្មួញ​ធំៗ​ជាច្រើន​នាក់​កំពុង​សម្រុក​នាំចូល​ទំនិញ​គេច​ពន្ធ ទំនិញ​ខុសច្បាប់ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន ដោយសារ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រក​នេះ​ដែល​ល្បីល្បាញ​ខាង​ពុករលួយ​ជា​យូរ​មក​ហើយ​។ ប្រភព​ខ្លះ​បានឲ្យដឹងថា ការដែល​លោក ទី ប៊ុន​ឡង់ មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ហ៊ាន​ប្រព្រឹត្ត​អំពើពុករលួយ​តាមរបៀប​ជិះសេះ​លេង​ដៃ គឺ​ដោយសា​រអាង​មាន​ខ្នងបង្អែក​យ៉ាងរឹងមាំ​ចាំ​ជួយ​ការពារ​គ្រប់ពេលវេលា​។ ខ្នងបង្អែក​របស់លោក ទី ប៊ុន​ឡង់ ត្រូវ​គេ​ដឹងថា​មាន​ឥទ្ធិពល​ខ្លាំង​ជាង​លោក គុណ ញឹម ដែល​ជា​មេ​គយ​ធំ​ទៅទៀត ហេតុនេះហើយ​ទើប​លោក ទី ប៊ុន​ឡង់ បង្កើន​សកម្មភាព​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែ​ខ្លាំង​ជាង​មុន​។​

​ប្រភព​ពី​មន្ត្រី​បម្រើ​ការងារ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន បានឲ្យដឹងថា ក្នុង​រយៈពេល​ប្រមាណ​៣​ខែ​ចុងក្រោយ​នេះ​លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ និង​បក្ខពួក​កំពុង​ប្រព្រឹត្ត​អំពើពុករលួយ​តាម​ច្រើន​រូបភាព​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

​ប្រភព​បានឲ្យដឹង​ទៀតថា លោក ទី ប៊ុន​ឡង់ និង​បក្ខពួក​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍ ហើយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​ព្រោះ​អាង​មាន​ខ្នងបង្អែក​រឹង​មាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​។ ជាងនេះទៅទៀត​ការដែល​លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ ហ៊ាន​ប្រើ​អំណាច​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​គឃ្លើន គឺ​ដោយសារ​មាន​ការសម្របសម្រួល​ជ្រោមជ្រែង​ពី​សំណាក់​លោក សំ សុវណ្ណារិទ្ធ ប្រធាន​សាខាគយ​ខេត្ត​ប៉ៃលិន ផងដែរ​។​

​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​នៅក្នុង​ខេត្ត​ប៉ៃលិន មួយចំនួន​បាន​អំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់​លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ​ខ្លះ​ផង ព្រោះ​បច្ចុប្បន្ន​លោក ទី ប៊ុន​ឡង់ និង​បក្ខពួក​កំពុង​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

​ប្រភព​បានឲ្យដឹង​ទៀតថា ការដែល​លោក ទី ប៊ុន​ឡង់ ហ៊ាន​ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ក្រអឺតក្រទម គឺ​ដោយសា​រអាង​មាន​ខ្នងបង្អែក​ធំ​ជាង​លោក គុណ ញឹម ដែល​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ទៅទៀត​។ ទន្ទឹម​នឹង​នេះ​ក៏​មាន​សេចក្ដីអំពាវនាវ​ពី​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​នៅ​ខេត្ត​ប៉ៃលិន ជំរុញ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក ទី ប៊ុន​ឡង់ មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ឲ្យបាន​ស៊ីជម្រៅ​និង​ចាត់វិធានកា​រទប់​ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​។​

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888