ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

ប្រធានការិយាល័យ​គយ​ច្រក​ទំនប់រលក លោក នុប សំអាន​ប្រព្រឹត្ត​អំពើពុករលួយ​លោក គុណ ញឹម​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​បាន​រក្សា​ភាព​ស្ងៀមស្ងាត់​

ប្រធានការិយាល័យ​គយ​ច្រក​ទំនប់រលក លោក នុប សំអាន​ប្រព្រឹត្ត​អំពើពុករលួយ​លោក គុណ ញឹម​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​បាន​រក្សា​ភាព​ស្ងៀមស្ងាត់​

ប្រភព​ពី​ក្រុម​ឈ្មួញ​មួយ ចំនួន​បានឲ្យដឹងថា ការ​ដែល​ពួកគេ​អាច​នាំ​ចូល​ទំនិញ គេចពន្ធ ទំនិញ​បង់ពន្ធ មិន​គ្រប់ និង​ទំនិញ ខុស​ច្បាប់​តាម​ច្រក ទំនប់រលក​យ៉ាង​រលូន គឺ​មាន​ការសម្របសម្រួល ពី​សំណាក់​លោក នុប សំអាន ប្រធាន ការិយា ល័យ​គយ​ច្រក​ទំនប់រលក ដែល​គិតតែ​ពី​រឿង​ប្រមូល លុយ​ដាក់​ហោប៉ៅ​។

​មន្ត្រី​គយ​និង​ភ្នាក់ងារ គយ​នៅ​ខេត្ត​ព្រះ សីហនុ បានបញ្ជាក់​ថា​លោក នុប សំអាន មាន​ខ្នងបង្អែក​រឹង មាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និ ង​រដ្ឋាករ​កម្ពុជា ទើប ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត ជាក់ស្ដែង​លោក គុណ ញឹម ដែល​ជា​មេ​គយ​ធំ​បាន​រក្សា​ភាព ស្ងៀមស្ងាត់​ក្នុង​ខ ណៈ​ដែល លោក នុប សំអាន កំពុង​ប្រព្រឹត្ត​អំពើពុករលួយ​តាមរបៀប​ជិះសេះ​លេង​ដៃ​។ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​លោក នុប សំអាន ប្រធានការិយាល័យ​គយ​ច្រក​ទំនប់រលក ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​រាលដាល​តទៅទៀត​ទេ​ព្រោះ​អំពើពុករលួយ​របស់​លោក នុប សំអាន កំពុង​ធ្វើឲ្យ​វិធានការ​កែទម្រង់​ស៊ីជម្រៅ​នៅក្នុង​ស្ថាប័នគយ​ក្លាយជា​រឿង​ឥតន័យ​ផងដែរ​។​

​ប្រភព​ពី​មន្ត្រី​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្ត​ព្រះសីហនុ មួយចំនួន​បាន​បង្ហើប​ឲ្យដឹងថា ក្រោយ​ពេល​ឡើង​កាន់តំណែង​ជា​ប្រធាន​ការិយាល័យ​គយ​ច្រក​ទំនប់រលក រួច​មក​គឺ​លោក នុប សំអាន កំពុង​ខំប្រឹង​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ រឿងអាស្រូវ​ពុករលួយ​របស់លោក នុប សំអាន ប្រធានការិយាល័យ​គយ​ច្រក​ទំនប់រលក ក្នុង​ការឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់ ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់​។ ក៏​ប៉ុន្តែ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ទុកឲ្យ​លោក នុប សំអាន ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ហេតុនេះហើយ​ទើប​មាន​ការអំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់​លោក នុប សំអាន ខ្លះ​ផង​ដើម្បី​កុំ​ឲ្យ​មន្ត្រី​គយ​រូបនេះ​ប្រើ​អំណាច​និង​តួនាទី​ដើម្បី​តែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។​

​ប្រភព​ពី​មន្ត្រី​គយ​ក្នុង​ខេត្ត​ព្រះសីហនុ ដែល​ស្និទ្ធ​ជាមួយ​លោក នុប សំអាន បានឲ្យដឹង​ថា​លោក នុប សំអាន ចំណាយ​ដើមទុន​យ៉ាងច្រើន​ក្នុង​ការទទួលបាន​តំណែង​ជា​ប្រធានការិយាល័យ​គយ​ច្រក​ទំនប់រលក​(​អតីត​ផែ​សូរ​ជុង​ហួរ​) ហេតុនេះហើយ​ទើប​លោក នុប សំអាន ខំប្រឹង​ស្រង់ដើម​យ៉ាង​តក់ក្រហល់​។ ប្រភព​បានឲ្យដឹង​ទៀតថា ដោយសារតែ​អំពើពុករលួយ​របស់​លោក នុប សំអាន ទើប​ច្រក​ទំនប់រលក ខ្លាច​ទៅ​ជា​ទីកន្លែង​ដែល​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​យ៉ាង​ពេញបន្ទុក​។
​អំពើពុករលួយ​របស់​លោក នុប សំអាន កំពុង​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ ហើយ​ចំណូល​ទាំងនោះ​ត្រូវ​ធ្លាក់​ទៅក្នុង​ហោប៉ៅ​របស់លោក នុប សំអាន និង​បក្ខពួក​យ៉ាង​សុខ​ស្រួល​តែម្តង ៕

 

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888