ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

លោក សាំ ពិសិដ្ឋ​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជិះសេះ​លែងដៃ​?

លោក សាំ ពិសិដ្ឋ​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជិះសេះ​លែងដៃ​?

ប្រភព​ពី​មន្ត្រី​ក្នុង​មន្ទីរ សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន ឲ្យដឹងថា​ផ្លូវ​ជា​ច្រើន​ខ្សែ នៅក្នុង​រាជធានី​ភ្នំ ពេ ញ ធ្វើ​មិន​បាន​ប៉ុន្មាន​ផ ង​ក៏​ខូច​ឡើងវិញ ជួនកាល​ជួសជុល ខាង​មុខ​ខូច​ខាងក្រោយ​ដោយសារ តែ​ធ្វើ​មិន​ត្រឹមត្រូវ តាម​បទ ដ្ឋា​ន​បច្ចេកទេស​។ មាន​ការរិះគន់​ចំៗ​ថា​លោក សាំ ពិសិដ្ឋ ក្នុងនាម​ជា​ប្រធាន​មន្ទីរ មិនដែល ចុះ​ពិនិត្យ​គុណភាព​ផ្លូវ ជា​ច្រើន​ខ្សែ​ពេល​កំពុង​ស្ថាបនា​ឬ កំពុង​ជួសជុល​នោះទេ ហេតុនេះហើយ ទើប​ក្រុមហ៊ុន​ម៉ៅការ​ធ្វើឲ្យ រួច​តែ​ពី​ដៃ ខាត បង់​ថវិកា​ជាតិ​យ៉ាងច្រើន សន្ធឹកសន្ធាប់​។ ជាក់ស្ដែង​ផ្លូវជាតិ​លេខ​៦ និង​ផ្លូវ​ជា​ច្រើន​ខ្សែ​ទៀត​កំពុង រង​ការ​ខូច​ឡើង វិញ​ជា​បណ្ដើរៗ​ហើយ ដោយសារ តែ​ការស្ថាបនា​និង​ជួសជុល​មិន​ត្រឹម ត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស​។​

​កន្លងមក រឿងអាស្រូវ​ពុករលួយ​និង​ទង្វើ​មិន​ប្រក្រតី​ទាំងឡាយ​របស់​លោក សាំ ពិសិដ្ឋ ត្រូវបាន​មន្ត្រី​រាជការ​ក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ លាតត្រដាង​ជា​សាធារណៈ​ដើម្បី​ឲ្យ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ចាត់វិធានការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​។
​រឿងអាស្រូវ​របស់​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ក៏​រង​ប្រតិកម្ម​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នា​ពេល​កន្លង​មក​ផង​ដែរ​ក៏​ប៉ុន្តែ​មក​ដល់ពេលនេះ​មិនទាន់​ឃើញ​លោក ស៊ុន ចាន់ថុល ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ ចាត់វិធានការ​ទៅលើ​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ នៅឡើយ​។​

​តាម​ការកត់សម្គាល់រ​បស់​ប្រជាពលរដ្ឋ​មួយចំនួន​នៅក្នុង​រាជធានី​ភ្នំពេញ បានឲ្យដឹងថា សូម្បីតែ​នៅ​កន្លែង​ធ្វើ​ស្លាក​លេខ​រថយន្ត​និង​ស្លាក​លេខ​ម៉ូតូ​របស់​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ ក៏​កើត​មាន​អំពើពុករលួយ​និង​ភាព​រញ៉េរញ៉ៃ​យ៉ាង​ពេញបន្ទុក​ដែរ​។

​លើស​នេះ​ទៅទៀត សូម្បី​តែ​ការប្រឡង​យក​ប័ណ្ណ​បើកបរ​រថយន្ត​ក៏​កើតមាន​អំពើ​ពុករលួយ​យ៉ាង​រាលដាល​ព្រោះ​តែ​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បណ្ដោយ​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​។

​ប្រភព​ពី​មន្ត្រីរាជការ​មួយចំនួន​ក្នុង​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ បាន​លើកឡើង​ថា ចាប់តាំងពី​លោក សាំ ពិសិដ្ឋ ចូលកាន់​តំណែង​ជា​ប្រធាន​មន្ទីរ​រួចមក គឺ​អំពើពុករលួយ បក្ខពួកនិយម កើតឡើង​យ៉ាង​ពេញបន្ទុក​តែម្តង​ហើយ​មិន​ទាន់​ឃើញ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​នៅឡើយ​ទេ​។​

​មជ្ឈដ្ឋាន​ខ្លះ​បាន​រិះគន់​ថា​មន្ត្រី​នៅ​ក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ស្ពឹក​ស្រពន់​យ៉ាង​ខ្លាំង​មិន​យកចិត្តទុកដាក់​បំពេញ​ការងារ​របស់​ខ្លួន​តា​ម​តួនាទី​ឲ្យបាន​ត្រឹមត្រូវ​ឡើយ​។

​ជាក់ស្ដែង​នៅ​ផ្លូវ​លេខ​២៧១ ផ្លូវ​លេខ​២០០២ ផ្លូវ​លេខ​២០០៤ ផ្លូវវេង​ស្រេង និង​ផ្លូវ​ជា​ច្រើន​ខ្សែ​ទៀត​មាន​រថយន្ត​ដឹក​ទំនិញ​សណ្ដោង​កន្ទុយ​វែងៗ​បើកបរ​ឆ្លងកាត់​ចន្លោះ​ម៉ោង​៧​ព្រឹក​ដល់​ម៉ោង​១​ឬ​ម៉ោង​២​រសៀល ហើយ​មិន​ឃើញ​មន្ត្រី​មន្ទីរ​សាធារណការ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​ទប់ស្កាត់​ទាល់តែសោះ​។

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888