ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

លោក ស៊ុន ចាន់ថុល​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​មិនគួរ​មើលរំលង​ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ថ្នល់កែង​លោក ហេង ផល្លា​គិតតែ​ប្រមូល​លុយ​ដាក់​ហោប៉ៅ​

ប្រភព​ពី​មន្ត្រី​មន្ទីរ​ប្រភព​ដែល​ស្និទ្ធ នឹង​លោក ហេង ផល្លា បានឲ្យដឹងថា ម្ចាស់​រថយន្ត​ធំៗ​ផ្ទុក​លើស ទម្ងន់​មិនបាច់​ចូល ថ្លឹង​នៅ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត ថ្នល់កែង​នោះទេ គឺ​គ្រាន់តែ​ចូល​បង់ លុយ​ឲ្យ​ក្រុម​មន្ត្រី​របស់​លោក ហេង ផល្លា ក្នុង មួយ​រថយន្ត​ពី​១០​ម៉ឺន​រៀល ទៅ​២០​ម៉ឺន​រៀល​គឺជា​ការ​ស្រេច ។

​ប្រភព​បានឲ្យដឹង​ទៀតថា ចាប់ពី​ម៉ោង​១០ យប់​ទៅ​ម៉ោង​៥​ទៀប​ភ្លឺ មាន​រថយន្ត​ធំៗ​ផ្ទុក​លើស​ទម្ងន់​ឆ្លងកាត់​មុខ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ថ្នល់កែង​រាប់រយ​គ្រឿង ហើយ​ក្នុង​មួយ​រថយន្ត​ត្រូវ​បង់លុយ​ពី​១០​ទៅ​២០​ម៉ឺន​រៀល ដូច្នេះ​ក្នុង​មួយ​យប់ៗ​លោក ហេង ផល្លា និង​បក្ខពួក​ប្រមូល​លុយ​បាន​មិន​តិច​លាន​រៀល​ឡើយ​។

​ប្រភព​ខ្លះ​បានឲ្យដឹងថា បើ​គ្មាន​ការបើក​ដៃ​ពី​សំណាក់​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កំពង់ចាម ទេ​នោះ​គឺ​លោក ហេង ផល្លា និង​អនុប្រធាន​ឈ្មោះ ខុង សា​រួន មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ឡើយ​។ ដូច្នេះ​លោក ស៊ុន ចាន់ថុល ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ​ព្រោះ​អី​លោក ហេង ផល្លា ឡើងកាន់តំណែង​ជា​ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ថ្នល់កែង​មួយ​រយៈពេល​ខ្លី​សោះ ក៏​ចាប់ផ្ដើម​ប្រើ​តួនាទី​និង​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​យ៉ាង​គឃ្លើន​។​

​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កំពង់ចាម មួយចំនួន​បាន​បង្ហើប​ឲ្យដឹងថា​លោក ហេង ផល្លា ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ថ្នល់កែង​និង​អនុប្រធាន​ឈ្មោះ ខុង សារុន គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន ហើយ​បណ្ដោយ​ឲ្យ​រថយន្ត​ផ្ទុក​លើស​ទម្ងន់​បើកបរ​ឆ្លងកាត់​មុខ​ស្នាក់​ការ​របស់​ខ្លួន​យ៉ាង​អនាធិបតេយ្យ​។
​ប្រភព​បានឲ្យដឹង​ទៀតថា ក្នុង​មួយ​ថ្ងៃៗ​មាន​រថយន្ត​ដឹក​ជញ្ជូន​ទំនិញ​លើស​ទម្ងន់​មិនតិច​ជាង​១០០​គ្រឿង​នោះ​ទេ ហើយ​លោក ហេង ផល្លា និង​លោក ខុង សារុន មិន​ចាត់វិធានការ​ត្រួតពិនិត្យ​ឬ​ពិន័យ​តាម​ច្បាប់​ទាល់តែសោះ​។
​ផ្ទុយ​ទៅ​វិញ​លោក ហេង ផល្លា ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ថ្នល់កែង​លើ​ផ្លូវជាតិ​លេខ​៦ ក្នុងស្រុក​បាធាយ ខេត្ត​កំពង់ចាម គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​តាមរបៀប​ពុក​រលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​

​មន្ត្រី​នៅ​ក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កំពង់ចាម បានឲ្យដឹង​ទៀតថា ក្នុង​មួយ​ថ្ងៃៗ​មាន​រថយន្ត​យី​ឌុប រថយន្ត​ប្រភេទ​វ៉េ​អង ដឹកជញ្ជូន​ទំនិញ ក៏ដូចជា​ដឹកជញ្ជូន​អុស​ឬ​ដឹកជញ្ជូន​ឈើ​លើស​ទម្ងន់​បាន​បើកបរ​ឆ្លងកាត់​មុខ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ថ្នល់កែង​យ៉ាង​រលូន​តែម្តង​។ ម្ចាស់​រថយន្ត​ទាំងនោះ​គ្រាន់តែ​ឈប់​រថយន្ត​ហើយ​យក​លុយ​ទៅ​បង់​ឲ្យ​លោក ហេង ផល្លា និង​បក្ខពួក​តាម​ការកំណត់ គឺ​អាច​បន្ត​ដំណើរ​ទៅមុខ​ដោយ​រលូន​បើ​ទោះបី​រថយន្ត​ទាំងនោះ​ត​ទ្រុង​ខុស​លក្ខណៈ​បច្ចេកទេស​និង​ផ្ទុក​លើស​ទម្ងន់​ច្រើន​តោន​យ៉ាងណាក៏ដោយ​។ ប្រការ​នេះ​គឺជា​រឿង​ដែល​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន មិន​គួរ​មើលរំលង​តទៅទៀត​ទេ​ព្រោះ​ការ​ដែល​លោក ហេង ផល្លា ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដូច​សព្វថ្ងៃនេះ​គឺ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កំពង់ចាម ផងដែរ ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888