ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

បទល្មើស​ទន្ទ្រាន​ដី​ព្រៃ​របស់​រដ្ឋ​នៅ​ឃុំ​ស្រើង​ស្រុក​បារាយណ៏​លោកស​ប៉ា​ហូរ​អនុប្រធានរដ្ឋបា​ល​វិនិយោគ​សាលា​ខេត្តកំពង់ធំ​នៅ​ពីក្រោយ​ខ្នង​

បទល្មើស​ទន្ទ្រាន​ដី​ព្រៃ​របស់​រដ្ឋ​នៅ​ឃុំ​ស្រើង​ស្រុក​បារាយណ៏​លោកស​ប៉ា​ហូរ​អនុប្រធានរដ្ឋបា​ល​វិនិយោគ​សាលា​ខេត្តកំពង់ធំ​នៅ​ពីក្រោយ​ខ្នង​

​ខេត្ត​កំពង់ធំ ៖ កន្លងមក សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់ នៅ​ឃុំ​ពពក ស្រុក​ស្ទោង​និង​ភូមិ​សំ​អោង ឃុំ​មាន​រិទ្ធ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ បាន​រាយ ការណ៍ ថា បទល្មើស​ប្រើ​គ្រឿងចក្រ​ឈូសឆាយ ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​របស់​រដ្ឋ ក្នុង​មូលដ្ឋាន​ពួកគាត់ កើតឡើង​យ៉ាង ពេញបន្ទុក ហើយ មន្ត្រី​អាជ្ញាធរ ស្រុក​ស្ទោង និង​ស្រុក​សណ្ដាន់ ក៏ដូចជា មន្ត្រី​អាជ្ញាធរ​ខេត្ត​កំពង់ធំ មិន​ចាត់វិ ធាន​ការបង្ក្រាប​ឡើយ​។

​ឥឡូវនេះ សេចក្ដីរាយការណ៍​ពី​ប្រជា​ព ល​រដ្ឋ​រស់នៅ​ឃុំ​ស្រើង ស្រុក​បារាយណ៏ ខេត្ត​កំពង់ធំ បានឲ្យដឹងថា ដី​ព្រៃ​ក្នុង​មូលដ្ឋាន​ពួកគាត់​កំពុង ត្រូវ​អ្នក​មាន​លុយ មានអំណាច ប្រើ​គ្រឿង ចក្រ​ឈូស ឆាយ ទន្ទ្រាន កាន់កាប់​យ៉ាង​រង្គាល​យក​លក់ ឲ្យ​ខ្លួន​ក្នុង​តម្លៃ​ថោកៗ​នៅត្រង់​ចំណុច​លេខ​៥៥ ។
​ប្រភព​បានឲ្យដឹង ទៀតថា សកម្មភាព​ឈូស ឆាយ​ទន្ទ្រាន កាន់កាប់​ដី​ព្រៃ​របស់​រដ្ឋ​ក្នុង ឃុំ​ស្រើង ស្រុក​បារាយណ៏ គឺ​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​មន្ត្រី​លោក​ស​ប៉ា​ហូរ​អនុប្រធាន​រដ្ឋបាល​វិនិយោគ​សាលា​ខេត្តកំពង់ធំ​ផង​ដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​។​

​តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ ក្នុង​ឃុំ​ស្រើង ស្រុក​បារាយណ៏​បាន​ឲ្យដឹងថា ប្រសិនបើ​គ្មាន​លោក​ស​ប៉ា ហូរ​អនុប្រធាន​រដ្ឋបាល​វិនិយោគ សាលា ខេត្តកំពង់ធំ​នៅ​ពីក្រោយ​ខ្នង​ទេនោះ​គឺ​គ្មាន​នរណា​អាច ធ្វើ​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​របស់​រដ្ឋ យ៉ាង​គឃ្លើន​ដូច្នេះ​សព្វថ្ងៃ​នេះ​បា ន​ឡើយ​។​

​ពាក់ព័ន្ធ​ពត៌ មាន​ខាងលើ​នេះ​អង្គភាព​យើង​បាន​ទាក់ទង​សុំ​ការ​បំភ្លឺលោក ស​ប៉ា​ហូរ​អនុប្រធាន​រដ្ឋបាល​វិនិយោគ​សាលា ខេត្តកំពង់ធំ​នៅ​ព្រឹក​ថៃ្ង ទី​១៨​ខែ​ឧសភា នេះ​ដែរ​លោក​បាន​ឆ្លើយថា​មាន​អ្នក​ប្រាប់​ហើយ ចង់បាន​កុង​ស្សុង​ហើយ​លោក​ក៏ មិន​បាន​ប្រព្រឹត្ត​ដែរ ខណៈ​សារពត៌មាន យើង ធើ្វ​បទសម្ភាស​។​ចំណែក​លោក​អភិបាល ខេត្ត​លោក​សុខ​លូ​មិន​ឆ្លើយតប ។​

​ដូច្នេះ​លោក សុខ លូ អភិបាល ខេត្ត​កំពង់ធំ គួរ​ចាត់វិធានការ​ទប់ស្កាត់​ជា​បន្ទាន់​ដើម្បី កុំ​ឲ្យ​បទល្មើស​ទន្ទ្រាន កាន់កាប់​ដី​ព្រៃ​របស់​រដ្ឋ ក្នុង​កើត ឡើង នៅ​ឃុំ ស្រើង ស្រុក​បារាយណ៏ ខេត្ត​កំពង់ធំ យ៉ាង​អនាធិបតេយ្យ​បន្តទៀត​។ ទន្ទឹមនឹងនេះ​លោក សុខ លូ អភិបាល ខេត្ត​កំពង់ធំ គួរ​ចាត់វិធានកា​រទប់ ស្កាត់​បទ ល្មើស​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​របស់​រដ្ឋ​ដែល​កំពុង កើតឡើង​យ៉ាង​រាលដាល​នៅ​ស្រុក​ស្ទោង និង​ភូមិ​សំ​អោង ឃុំ​មាន​រិទ្ធ ស្រុក​សណ្ដា ន់​ខេត្តកំពង់ធំ ផង​ដែរ​ព្រោះ បច្ចុប្បន្ន​បទល្មើស​នៅ​តែ​បន្ត​កើតមាន​ឥត​ឈប់ឈរ​ហើយ​មន្ត្រី​អាជ្ញាធរ​ឃុំ និង​មន្ត្រី​អាជ្ញាធរ​ស្រុក គឺជា​អ្នក​ឃុប ឃិត​ឲ្យមាន​ប ទ​ល្មើស​កើត​ឡើង​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។​ចំណែក​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​នៅ​ឃុំ​ពាម​បា​ង ស្រុក​ស្ទោង និង​នៅ​ឃុំ​ផាត់​សណ្ដា​យ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ ក៏​បាន​រាយការណ៍​ដែរ​ថា បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុស​ច្បាប់​នៅ​តែ​បន្ត​កើត​ឡើង​យ៉ាង​ពេញបន្ទុក​ព្រោះ​លោក សុខ លូ អភិបាល​ខេត្ត​កំពង់ធំ និង​លោក ប៉ែន វណ្ណ​រិទ្ធ មេ​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ធំ មិន​ចាត់​វិធានការ​បង្ក្រាប​ប​ទ ល្មើស​ដែល​កំពុង​កើតឡើង យ៉ាង​ពេញបន្ទុក​នោះទេ​។​

​មន្ត្រីរដ្ឋបាល ជលផល​មួយចំនួន​នៅក្នុង​ស្រុក​កំពង់ស្វាយ និង​ស្រុក​ស្ទោង ខេត្តកំពង់ធំ​គឺជា​អ្នក​ឃុបឃិត​ឲ្យ មាន​បទ ល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុស ច្បាប់​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ផ្ទាល់ខ្លួន ហេតុនេះហើយ​ទើប​បទល្មើស​នៅ​តែ​បន្ត​កើត ឡើង​យ៉ាង​ពេញបន្ទុក​។ ដូច្នេះ​ថ្នាក់ដឹកនាំ ក្រសួង​កសិកម្ម ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ និង​ថ្នាក់ដឹកនាំ ក្រសួង​បរិស្ថាន គួរ​ពិនិត្យ​ឡើងវិញ​ជា​បន្ទាន់​ព្រោះ បច្ចុប្បន្ន​បទល្មើស បំផ្លាញ​ព្រៃឈើ​និង បទល្មើស​នេសាទ​ក្នុង​ខេត្ត​កំពង់ធំ​នៅតែ​បន្ត​កើតឡើង​យ៉ា ង​ពេញបន្ទុក​ព្រោះ​អភិបាល​ខេត្ត​កំពង់ធំ ក៏​ដូចជា​ប្រធាន​មន្ទីរ​បរិស្ថាន​មិន​ចាត់​វិធាន ការបង្ក្រាប​បទល្មើស​ដែល​កើតឡើង​យ៉ាង​គគ្រឹកគគ្រេង​នោះឡើយ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888