ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

​ឈ្មួញ​ឈ្មោះ ឆាយ និង​ឈ្មោះ​រិទ្ធ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចិញ្ចឹមសម​ត្ថ​កិច្ច​ពុករលួយ​ក្នុង​ខេត្ត​ឧត្ដរមានជ័យ​

​ឈ្មួញ​ឈ្មោះ ឆាយ និង​ឈ្មោះ​រិទ្ធ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចិញ្ចឹមសម​ត្ថ​កិច្ច​ពុករលួយ​ក្នុង​ខេត្ត​ឧត្ដរមានជ័យ​

ខេត្ត​ឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋ​រស់ នៅ​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្ដរមានជ័យ បាន​រាយ​ការណ៏​ថា មកដល់​ពេល នេះ​ឈ្មួ ញ ឈ្មោះ ឆាយ និង​ឈ្មោះ រិទ្ធ នៅតែ​អាច​បន្ត​សកម្មភាព​ដឹក ជញ្ជូន​ឈើ​ចេញពី​ស្រុក​ត្រពាំង​ប្រាសាទ យក​ទៅ​ចែក ចាយ​តាម​ដេប៉ូ​ក្នុង​ខេត្ត បន្ទាយមានជ័យ និង​ខេត្ត​សៀមរាប យ៉ាង​គគ្រឹកគគ្រេង​។

​ប្រភព​បានឲ្យដឹង​ទៀតថា មន្ត្រីរដ្ឋបាល ព្រៃឈើ​ក្នុង ស្រុក​ត្រពាំង​ប្រាសាទ ក៏​ដូចជា​អភិបាលខេត្ត​ឧត្ដរ​មាន ជ័យ​និង​លោក អ៊ឹម សា​វ​រិទ្ធ នាយ​ខណ្ឌ​រដ្ឋបាល ព្រៃឈើ​ខេត្ត ឧត្ដរ មានជ័យ ជា​អ្នក​ឃុបឃិត​ឲ្យ ឈ្មួញ​ឈ្មោះ ឆាយ និង​ឈ្មោះ រិទ្ធ បន្តសកម្មភាព ដឹកជញ្ជូន​ឈើ​យ៉ាង​ពេញបន្ទុក តែម្តង​ដើម្បី​ជា​ថ្នូរ​នឹង ផលប្រយោជន៍​។

​តាម​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន ក្នុង​ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង ប្រាសាទ ខេត្ត​ឧត្ដរ​មាន ជ័យ បានឲ្យដឹងថា ឈ្មួញ​ឈ្មោះ ឆាយ និង​ឈ្មោះ រិទ្ធ បាន​ដឹក​ឈើ​ចេញពី​ចំណុច​ទល់​មុខផ្ទះ​គំរូ​ក្នុង​ភូមិ​ត្រាំ​ប៉ោង ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ យកទៅ​លក់​ចែកចាយ​តាម​ដេប៉ូ​ក្នុង​ខេត្ត​ឧត្ដរមានជ័យ និង​នៅក្នុង​សៀមរាប​។

​ប្រភព​បានឲ្យដឹង​ទៀតថា ឈ្មួញ​ទាំង​២​នាក់​នេះ​មិន​ត្រឹមតែ​ជា​អ្នក​ប្រមូល​ទិញ​ឈើ​ប្រភេទ​លេខ​១​និង​ប្រភេទ​លេខ​២ យកទៅ​លក់​ចែកចាយ​តាម​ដេប៉ូ​ក្នុង​ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​សៀមរាប ប៉ុណ្ណោះ​ទេ​គឺ​ពួកគេ​ថែម​ទាំង​ប្រមូល​ទិញ​ឈើ​គ្រញូង​ដឹកជញ្ជូន​ចេញពី​ខេត្ត​ឧត្ដរមានជ័យ យ៉ាង​រលូន​ទៀតផង​។

​ការ​ដែល​ឈ្មួញ​ទាំង​២​នាក់​ដឹក​បានរ​លូន​គឺ​មាន​ការ​ឃុបឃិត​ជា​ប្រព័ន្ធ​តាម​រយៈ​ការ​បង់លុយ​ឲ្យ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ជាច្រើន​ស្ថាប័ន​ទៀត ដើម្បីឲ្យ​មុខរប​ររបស់​ពួកគេ​គ្មាន​ឧបសគ្គ​។​ប្រភព​ពី​សមត្ថកិច្ច​តូចតាច​នៅក្នុង​ខេត្ត​ឧត្ដរមានជ័យ បានឲ្យដឹងថា ឈ្មួញ​ឈ្មោះ ឆាយ និង​ឈ្មោះ រិទ្ធ បាន​ចំណាយ​លុយ​រត់ការ​បើក​ផ្លូវ​ជា​ប្រចាំ​ហេតុនេះហើយ​ទើប​ពួកគេ​អាច​ដឹកជញ្ជូន​ឈើ​ទៅដល់​គោលដៅ​យ៉ាង​សុខ​ស្រួល​គ្មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ប៉ះពាល់​ពួកគេ​នោះទេ​។​

​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ឧត្ដរមានជ័យ លោក អ៊ឹម សា​វ​រិទ្ធ និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ក្នុង​ស្រុក​ត្រពាំង​ប្រាសាទ ត្រូវបាន​គេ​ដឹង​ថា​កំពុង​សម្ងំ​ទទួល​ផលប្រយោជន៍​ពី​ឈ្មួញ​ឈ្មោះ ឆាយ និង​ឈ្មោះ រិទ្ធ យ៉ាង​គាប់ចិត្ត​ហេតុនេះហើយ​ទើប​ពួកគេ​បណ្ដោយ​ឲ្យ​ឈ្មួញ​ទាំង​២​នាក់​នេះ​ដឹកជញ្ជូន​ឈើ​គ្រញូង​ក៏ដូចជា​ដឹកជញ្ជូន​ឈើ​ប្រភេទ​លេខ​១ ប្រភេទ​លេខ​២ ចេញពី​ខេត្ត​សៀមរាប យ៉ាង​ពេញបន្ទុក​តែម្តង​។​

​ជាងនេះទៅទៀត​ឈ្មួញ​ឈ្មោះ ឆាយ និង​ឈ្មោះ រិទ្ធ បាន​អួត​អាត​ប្រាប់​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ស្រុក​ត្រពាំង​ប្រាសាទ ថា ពួក​គេ​បង់​លុយ​ឲ្យ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់​ស្ថាប័ន​អស់ហើយ ទើប​ពួកគេ​អាច​ដឹក​ជញ្ជូន​ឈើ​ទៅ​ដល់​គោលដៅ​យ៉ាង​រលូន​ហើយ​គ្មាន​នរណា​បង្ក្រាប​ឡើយ​។​

​ពាក់ព័ន្ធ​ពត៌មាន​ខាងលើ​នេះ​ដែរ​សារពត៌មាន​យើង​បាន​ទាក់ទង​ទៅ​អភិបាលខេត្ត​ឧត្ដរមានជ័យ​និង​លោក អ៊ឹម សា​វ​រិទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តឧត្ដរមានជ័យ​ដែរ​តែ​មិន​ឆ្លើយតប​៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888