ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​មិន​គួរ​មើលរំលង​ភាព​អសកម្ម​និង​អំពើពុករលួយ​របស់​លោក ប៊ុន សុធី​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ធំ​

លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​មិន​គួរ​មើលរំលង​ភាព​អសកម្ម​និង​អំពើពុករលួយ​របស់​លោក ប៊ុន សុធី​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ធំ​

​ថ្មីៗ​នេះ​ឈ្មួញ​ជាច្រើន​នាក់ សម្រុក​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញ ពី​តំបន់​ព្រៃ​ឡង់ ស្រុក​សណ្ដាន់ យ៉ាង​គគ្រឹក គ​គ្រេ ង​ហើយ​មិន​ឃើញ​លោក ប៊ុន សុធី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ធំ ចាត់វិធានការ​បង្ក្រាប តាម​តួនាទី​របស់​ខ្លួន​នោះទេ ។ ទន្ទឹមនឹងនេះ​មាន​ក្រុម​ជនល្មើស​កាប់​ឈើ និង​ដឹកជញ្ជូន​ឈើ​ចេញ​ពី​តំបន់​ព្រៃ​អង់​តែ​ន ក្នុង​ស្រុក​សន្ទុក ខេត្ត​កំពង់ធំ យ៉ាង​រាលដាល ហើយ​លោក ប៊ុន សុធី និង​មន្ត្រី​រដ្ឋបាល​ព្រៃ ឈើ​ប្រចាំ​ស្រុក​សន្ទុក នាំគ្នា​សម្ងំ ស្ងៀម ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ប្រជាពលរដ្ឋ​បាន​រិះគន់​ចំៗ​ថា ក្រោយ​ពេល​លោក ប៊ុន សុធី ចូលកាន់​តំណែង​ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ធំ គឺ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​នៅក្នុង​ស្រុក​សណ្ដាន់ ស្រុក​សន្ទុក ស្រុក​បារាយណ៍ និង​ស្រុក​ប្រាសាទ​សំបូរ ពុំ​មាន​ការថយចុះ​ឡើយ ផ្ទុយទៅវិញ​បទល្មើស​រាលដាល​កាន់តែ​ខ្លាំង​លើស​មុន​ទៅ​ទៀត​។​

​ប្រភព​ពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ធំ បានឲ្យដឹងថា បច្ចុប្បន្ន​លោក ប៊ុន សុធី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ធំ ជំនួស​លោក តឹប ញាតា ដែល​ត្រូវ​ដកចេញ​នោះ​កំពុង​ប្រើ​តួនាទី​និង​អំណាច​ប្រមូល​លុយ​ពី​បទល្មើស​ព្រៃឈើ​យ៉ាង​ក្រអឺតក្រទម ហើយ​មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​តាម​តួនាទី​របស់​ខ្លួន​នោះ​ទេ​។ ប្រភព​បានឲ្យដឹង​ទៀត​ថា​ទំនង​ជា​លោក ប៊ុន សុធី ចំណាយ​ដើមទុន​យ៉ាងច្រើន​ក្នុង​ការទទួលបាន​តំណែង​ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ធំ ខំប្រឹង​ប្រមូល​លុយ​ស្រង់ដើម​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។
​ប្រការ​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ក្នុង​ខេត្ត​កំពង់ធំ ក៏​ដូច​ជា​បទល្មើស​ដឹក​ជញ្ជូន​ឈើ​ពី​ខេត្ត​ឧត្ដរមានជ័យ ខេត្តសៀមរាប ខេត្ត​ព្រះវិហារ ឆ្លងកាត់​ខេត្ត​កំពង់ធំ នៅ​តែ​កើត​ឡើង​យ៉ាង​ពេញបន្ទុក​។​

​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅក្នុង​ខេត្ត​កំពង់ធំ បានឲ្យដឹងថា បទល្មើស​ដឹកជញ្ជូន​ឈើ​ពី​ខេត្ត​ឧត្ដរមានជ័យ ខេត្ត​ព្រះវិហារ ខេត្តសៀមរាប ឆ្លងកាត់​ខេត្ត​កំពង់ធំ ដែល​នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​លោក ប៊ុន សុធី ព្រមទាំង​បក្ខពួក​មួយចំនួន​។ ហេតុនេះហើយ​ទើប​លោក ប៊ុន សុធី នៅតែ​ឃុបឃិត​ឲ្យមាន​បទល្មើស​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ខេត្ត​កំពង់ធំ យ៉ាង​គឃ្លើន​ជាពិសេស​នៅពេល​យប់​ហើយ​ថ្មីៗ​កន្លងទៅ​នេះ​រឿងអាស្រូវ​ពុករលួយ​របស់លោក ប៊ុន សុធី ក៏​ត្រូវ​បាន​លាតត្រដាង​ជា​បន្តបន្ទាប់​ផង​ដែរ​។ ដូច្នេះ​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម និង​លោក អ៊ុង សំអាត ប្រធាន​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួង​កសិកម្ម មិន​គួរ​មើលរំលង​ភាព​អសកម្ម​និង​អំពើពុករលួយ​របស់​លោក ប៊ុន សុធី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ធំ នោះឡើយ​។ ដោយហេតុ​ថា​ចាប់តាំងពី​លោក ប៊ុន សុធី ចូលកាន់​តំណែង​ជា​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ធំ គឺ​បទល្មើស​ព្រៃឈើ​នៅ​ខេត្ត​នេះ​បន្ត​កើតឡើង​យ៉ាង​ពេញបន្ទុក​ដដែល​៕

 

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888