ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​គួរពិនិត្យមើល លោក ជុ​យ សុឃាង នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កែវ​សីមា​មាន​ជំនាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​មិន​ញញើត​អង្គភាព​ប្រឆាំង​អំពើពុករលួយ

​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​គួរពិនិត្យមើល លោក ជុ​យ សុឃាង នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កែវ​សីមា​មាន​ជំនាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​មិន​ញញើត​អង្គភាព​ប្រឆាំង​អំពើពុករលួយ

សកម្មជន​ព្រៃឈើ​និង មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​ជំរុញ ឲ្យ​លោក វេង សាខុន រដ្ឋមន្ត្រី ក្រសួង​កសិកម្ម ក៏ដូចជា​លោក អ៊ុង សំអាត ប្រធាន​រដ្ឋបាល​ព្រៃឈើ នៃ​ក្រសួង​កសិកម្ម​ចាត់វិធានកា​រ​ទប់ស្កាត់ អំពើពុករលួយ​និង ទង្វើ​មិន​ប្រក្រតី របស់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​គ្រប់​លំដាប់​ថ្នាក់​នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី ជាបន្ទាន់​។ ដោយហេតុ​ថា​បច្ចុប្បន្ន​ឈ្មួញ​មួយចំនួន​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី ចូល​ទៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ ហើយ​ដឹកជញ្ជូន​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​និង​ច្រករបៀង​ជាច្រើន​កន្លែង​នៅក្នុង​ស្រុក​ស្នួល ខេត្ត​ក្រចេះ ព្រោះ​អី​លោក ជុ​យ សុឃាង គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​

​នៅ​ច្រក​ដាក់​ដាំ ស្រុក​អូររាំង និង​ច្រក​ណាំ​លៀ ស្រុក​ពេជ្រា​ដា ក៏​ឈ្មួញ​ជាច្រើន​នាក់​នៅ​តែ​អាច​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​ដែរ​ព្រោះ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​។ ប្រការ​នេះ​កំពុងតែ​ធ្វើឲ្យ​ឈើ​ដែល​នៅ​សេសសល់​ក្នុងស្រុក​កោះ​ញែក ស្រុក​កែវ​សីមា ស្រុក​ពេជ្រា​ដា និង​ស្រុក​អូររាំង ត្រូវ​ប្រឈម​នឹង សេចក្ដី​វិនាស​ព្រោះ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​គ្រប់​លំដាប់ថ្នាក់​ក្នុង​ខេត្ត​មណ្ឌលគិរី មិន​ចាត់​វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​ដែល​កំពុង​កើតឡើង​ពេញបន្ទុក​។​

​ប្រភព​ពី​សកម្មជន​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្ត​មណ្ឌលគិរី បានឲ្យដឹងថា សកម្មភាព​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ពី​ខេត្ត​រតនគិរី ចេញ​ទៅ​ស្រុក​យួន​តាម​ច្រក​ដាក់​ដាំ ច្រក​ណាំ​លៀ និង​ច្រក​ឡា​ប៉ា​ខេ នៅតែ​បន្ត​កើតឡើង​យ៉ាង​ពេញបន្ទុក​ដោយសារ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន​ទៀត​ដែល​គិតតែ​ពី​រឿង​ប្រមូល​លុយ​ចែក​គ្នា​ធ្វើ​មាន​ធ្វើ​បាន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​

​ទន្ទឹម​នឹង​នេះ​ឈ្មួញ​មួយចំនួន​បាន​ដឹកឈើ​ពី​ស្រុក​កែវ​សីមា ចូល​មក​រាជធានី​ភ្នំពេញ​យ៉ាង​អនាធិបតេយ្យ​ដោយសារ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ជុ​យ សុឃាង នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កែវ​សីមា ដែល​តែង​ចាត់ទុក​បទល្មើស​ព្រៃឈើ​គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​ខ្លួន ហើយ​បណ្ដោយ​ឲ្យ​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​យ៉ាង​ពេញបន្ទុក​។​

​ទោះជា​យ៉ាងណា រឿងអាស្រូវ​ពុករលួយ​និង​ទង្វើ​មិន​ប្រក្រតី​របស់​លោក ជុ​យ សុឃាង នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កែវ​សីមា គឺជា​រឿង​ដែល​មិន​អាច​បិទបាំង​បានទេ​ព្រោះ​កាលពី​ថ្ងៃ​ទី​០៩ ខែ​ឧសភា ឆ្នាំ​២០១៨ ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ស្រុក​កែវ​សីមា បាន​ប្រមូលផ្ដុំ​គ្នា​តវ៉ា​នៅមុខ​ស្នាក់ការ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រែ​ព្រះ​ចុង​ផ្លាស់ ហើយ​លាតត្រដាង​ទង្វើ​មិន​ប្រក្រតី​របស់ លោក ជុ​យ សុឃាង យ៉ាង​ច្បាស់ក្រឡែត​តែម្ដង​ដើម្បី​ឲ្យ​មន្ត្រីអាជ្ញាធរ​និង​សម​ត្ថ​កិច្ច​ពាក់ព័ន្ធ​ជួយ​ដោះស្រាយ​បញ្ហា​នេះ​។​

​ជុំវិញ​បញ្ហា​ខាងលើ​នេះ​កាលពី​ព្រឹក​ថ្ងៃ​ទី​០៩ ខែ​ឧសភា ឆ្នាំ​២០១៨ ក្រុម​អ្នកបើកបរ​រថយន្ត​សាំ​យ៉ុង ដឹក​ឈើ​ប្រមាណ​២០​គ្រឿង​បាន​មក​ប្រមូលផ្ដុំ​គ្នា​តវ៉ា​នៅ​មុខ​ស្នាក់ការ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រែ​ព្រះ​ចុង​ផ្លាស់ សួន​អាពាហ៍ពិពាហ៍​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កែវ​សីមា​ដើម្បី​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​រឿង​លោក ជុ​យ សុឃាង គាប​យក​លុយ​ពី​ពួកគេ​ស្រេច​តែ​អំពើ​ចិត្ត​។​

​ក្រុមអ្នកតវ៉ា​បានឲ្យដឹង​ថា​កន្លងម​កលោក ជុ​យ សុឃាង នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កែវ​សីមា បាន​តម្រូវ​ឲ្យ​ពួក​គេ​បង់​លុយ​ក្នុង​រថយន្ត​ដឹក​ឈើ​មួយ​គ្រឿង​៨​ម៉ឺន​រៀល​ឬ​២០​ដុល្លារ ដើម្បី​ជា​ថ្នូរ​នឹង​ការអនុញ្ញាត​ឲ្យ​ដឹក​ឈើ​ទៅ​ភ្នំពេញ​តាម​ធម្មតា​ដោយ​គ្មាន​ការផាកពិន័យ​។

​ក្រុមអ្នកតវ៉ា​បាន​ទាមទារ​ឲ្យ​លោក ជុ​យ សុឃាង បញ្ចុះតម្លៃ​២​ម៉ឺន​រៀល​ព្រោះ​អី​មុខរបរ​រកស៊ី​ដឹក​ជញ្ជូន​ឈើ​របស់​ពួកគេ​មិនសូវ​បាន​ផលចំណេញ​នោះទេ ព្រោះ​ត្រូវ​បង់លុយ​ឲ្យ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​កន្លែង​ទម្រាំ​ដល់​គោលដៅ​ក្នុង​រាជធានី​ភ្នំពេញ​។ ដូច្នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​គួរ​ពិនិត្យមើល​បញ្ហា​ខាងលើ​នេះ​ផង​ព្រោះ​បទល្មើស​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ស្រុក​កែវ​សីមា នៅ​តែ​កើត​ឡើង​យ៉ាង​រាលដាល​ហើយ​លោក ជុ​យ សុឃាង នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កែវ​សីមា គិតតែ​ពី​រឿង​ប្រមូល​ប៉ុណ្ណោះ​។​

​បើ​តាម​ការអះអាង​របស់​ក្រុម​អ្នកស៊ីឈ្នួល​បើកបររ​ថយ​ន្ត​សាំ​យ៉ុង​ដឹកឈើ​ដែល​ប្រមូលផ្ដុំ​គ្នា​តវ៉ា​នៅមុខ​ស្នាក់ការ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រែ​ព្រះ​ចុង​ផ្លាស់ កាលពី​ព្រឹក​ថ្ងៃទី​០៩ ខែ​ឧសភា ឆ្នាំ ២០១៨ បានឲ្យដឹង​ថា​ពួកគេ​ស៊ីឈ្នួល​ដឹក​ឈើ​គ្រោងទ្វារ​បង្អួច​ពី​ខេត្ត​មណ្ឌលគិរី ចូល​មក​រាជធានី​ភ្នំពេញ​គឺ​ទទួលបាន​ប្រាក់កម្រៃ​តិចតួច​ប៉ុណ្ណោះ​។ ហេតុនេះ​នៅពេល​លោក ជុ​យ សុឃាង តម្រូវ​ឲ្យ​ពួក​គេ​បង់​លុយ​ក្នុង​មួយ​ជើង​៨​ម៉ឺន​រៀល​គឺ​ធ្វើឲ្យ​ពួកគេ​គ្មាន​នៅសល់​ប្រាក់​កម្រៃ​ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ​ឡើយ ចំណែក​លោក ជុ​យ សុឃាង អាច​ប្រមូល​លុយ​បាន​យ៉ាងច្រើន​ក្នុង​មួយថ្ងៃៗ​។ ដូច្នេះហើយ​ទើប​ពួកគេ​ប្រមូលផ្ដុំ​គ្នា​តវ៉ា​ដើម្បី​ឲ្យ​មន្ត្រីអាជ្ញាធរ​ខេត្ត​មណ្ឌលគិរី ជួយ​ដោះស្រាយ​ប្រកបដោយ​តម្លាភាព​ដើម្បី​កុំឲ្យ​លោក ជុ​យ សុឃាង នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កែវ​សីមា គាប​យក​លុយ​ពី​ពួកគេ​តាម​អំពើ​ចិត្ត​ទៀត​។

​ក្រុមអ្នកតវ៉ា​បាន​បញ្ជាក់ថា លោក ជុ​យ សុឃាង គាប​យក​លុយ​ពី​ពួក​គេ​ដោយ​គ្មាន​ការយោគយល់​ទាល់តែសោះ​ហេតុនេះហើយ​ទើប​ពួកគេ​តវ៉ា​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​និង​បើក​កកាយ​អំពើពុករលួយ​របស់ លោក ជុ​យ សុឃាង ជា​សាធារណៈ​តែម្ដង​។​

​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី បានឲ្យដឹងថា ក្នុង​តំណែង​ជា​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កែវ​សីមា គឺ​លោក ជុ​យ សុឃាង មិន​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​ព្រៃឈើ​តាម​តួនាទី​របស់​ខ្លួន​ឡើយ ហើយ​បណ្ដោយ​ឲ្យ​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ឆ្លងកាត់​មុខ​ស្នាក់​ការ​របស់​ខ្លួន​យ៉ាង​ពេញបន្ទុក​ទាំងថ្ងៃទាំងយប់​។

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888