ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

​មិន​ដឹង​មូលហេតុ​អ្វី​បាន​លោក ម៉ៅ ភិរុណ អភិបាលខេត្ត​កណ្ដាល​រក្សា​ភាពស្ងៀមស្ងាត់​ទុកឲ្យ​មេ​ឈ្មួញ​ឈាង ប៉ាក់​សួរ​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​លិច​ទឹក​តាម​អំពើ​ចិត្ត​

​មិន​ដឹង​មូលហេតុ​អ្វី​បាន​លោក ម៉ៅ ភិរុណ អភិបាលខេត្ត​កណ្ដាល​រក្សា​ភាពស្ងៀមស្ងាត់​ទុកឲ្យ​មេ​ឈ្មួញ​ឈាង ប៉ាក់​សួរ​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​លិច​ទឹក​តាម​អំពើ​ចិត្ត​

​ថ្មីៗ​នេះ​ពលរដ្ឋ​រស់នៅ​ឃុំ​ស្វាយ​ប្រទាល និង​ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្ត​កណ្ដាល បានឲ្យដឹងថា រហូតមកដល់​ពេលនេះ ឧកញ៉ា ឈាង ប៉ាក់​សួរ នៅតែ​ប្រើ​អំណាច​ទន្ទ្រាន​កាន់កាប់​ដី ព្រៃ​លិច​ទឹក​និង​បឹង​ធម្មជាតិ នៅក្នុង​តំបន់​អតីត​ដែន​ឡូត៍​នេសាទ លេខ​៣ យក​ធ្វើជា កម្មសិទ្ធិ​ដោយ គ្មាន​ញញើត​អ្វី​ទាំងអស់​។ អភិបាល​ស្រុក​ស្អាង ក៏ដូចជា​លោក ម៉ៅ ភិរុណ អភិបាលខេត្ត​កណ្ដាល បាន​រក្សា ភាព​ស្ងៀមស្ងាត់​ក្នុង ខណៈ ដែល​ឧកញ៉ា ឈាង ប៉ាក់​សួរ កំពុង​ធ្វើ​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​លិច​ទឹក​និង​បឹង​ធម្មជាតិ​ក្នុង​ឃុំ​ត្រើយ​ស្លា ក៏​ដូចជា​ឃុំ​ស្វាយ​ប្រទាល ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​មិន​ហ៊ាន​ចេញ​មុខ​តវ៉ា​ជា​ជំហរ​នោះទេ ព្រោះ​ធ្លាប់​ត្រូវ​មេការ​ក្រុមហ៊ុន​របស់​ឧកញ៉ា ឈាង ប៉ាក់​សួរ គំរាម​ប្ដឹង​ដាក់គុក​យ៉ាង​កំរោល​ទៀតផង ហើយ​នរណា​ក៏​ដឹង​ដែរ​ថា​ឧកញ៉ា ឈាង ប៉ាក់​សួរ ជា​មេ​ឈ្មួញ​មាន​អំណាច​ខ្លាំង​ក្នុង​ស្រុក​ស្អាង ខេត្ត​កណ្ដាល​។​

​ករណី​មេ​ឈ្មួញ ឈាង ប៉ាក់​សួរ ធ្វើ​សកម្មភាព​ឈូសឆាយ​បំផ្លាញ​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​ហាមឃាត់​ដើម្បី​ទន្ទ្រាន​កាន់កាប់​យក​ដី​ធ្វើជា​កម្មសិទ្ធិ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ​ឃុំ​ស្វាយ​ប្រទាល និង​ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្ត​កណ្ដាល បើក​កកាយ​ជា​បន្តបន្ទាប់​។ ក៏​ប៉ុន្តែ​រហូតមកដល់​ពេល​នេះ​ទាំង​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​កណ្ដាល ក៏ដូចជា​លោក ម៉ៅ ភិរុណ អភិបាលខេត្ត​កណ្ដាល បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យ​មេ​ឈ្មួញ ឈាង ប៉ាក់​សួរ ធ្វើ​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​លិច​ទឹក​ក្នុង​អតីត​ឡូត៍​នេសាទ​លេខ​៣ ស្រេច​តែ​អំពើ​ចិត្ត​របស់​ខ្លួន​។ ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ស្វាយ​ប្រទាល និង​ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្ត​កណ្ដាល បាន​អំពាវនាវ​ជា​ថ្មី​ទៀត​ឲ្យ​លោក ម៉ៅ ភិរុណ អភិបាលខេត្ត​កណ្ដាល ចាត់វិធានការ​ទប់ស្កាត់​សកម្មភាព​របស់​មេ​ឈ្មួញ ឈាង ប៉ាក់​សួរ ជា​បន្ទាន់​ដើម្បី​កុំឲ្យ​ឈ្មួញ​ម្នាក់​នេះ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់​ខ្លួន​។​

​សកម្មភាព​របស់​មេ​ឈ្មួញ ឈាង ប៉ាក់​សួរ កំពុង​ធ្វើឲ្យ​ប្រជាពលរដ្ឋ​រស់​នៅក្នុង​ឃុំ​ស្វាយ​ប្រទាល និង​ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្ត​កណ្ដាល សម្ដែង​នូវ​សេចក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​សេចក្ដី​វិនាស​ព្រៃ​លិច​ទឹក ក៏ដូចជា​បាត់បង់​ផ្ទៃ​បឹង​ធម្មជាតិ​អតីត​ឡូត៍​នេសាទ​លេខ​៣ ដែល​ពួកគាត់​ធ្លាប់​ប្រកប​របរ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ច្រើន​ឆ្នាំ​មកហើយ​។ ជាក់ស្ដែង​មួយរយៈ​កន្លងទៅនេះ​ឧកញ៉ា ឈាង ប៉ាក់​សួរ បាន​ប្រើប្រាស់​គ្រឿងចក្រ​កាយ​លើក​ទំនប់​យ៉ាង​ធំ​និង​ខ្ពស់​ដើម្បី​កំណត់​ព្រំប្រទល់​ដី​របស់​ខ្លួន ហើយ​មិន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ឆ្លងកាត់​តំបន់​នោះ​ដើម្បី​ទៅ​ប្រកប​របរ​នេសាទ​ក្នុង​អតីត​តំបន់​ដែន​ឡូត៍​នេសាទ​លេខ​៣​បានទេ​។ ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក ម៉ៅ ភិរុណ អភិបាលខេត្ត​កណ្ដាល ចាត់វិធានការ​ទប់ស្កាត់​សកម្មភាព​របស់​ឧកញ៉ា ឈាង ប៉ាក់​សួរ មុន​ពេល​មេ​ឈ្មួញ​ម្នាក់​នេះ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​និង​ដី​បឹង​ធម្មជាតិ​ក្នុង​អតីត​ដែន​ឡូត៍​នេសាទ​លេខ​៣​ទាំងស្រុង​។​

​បើ​តាម​មន្ត្រី​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​កណ្ដាល មួយចំនួន​បានឲ្យដឹងថា មេ​រដ្ឋបាល​ជលផល​ខេត្ត​កណ្ដាល លោក វ៉ិត ធា​រិទ្ធ គឺជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​ឧកញ៉ា ឈាង ប៉ាក់​សួរ ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​និង​បឹង​ធម្មជាតិ​ក្នុង​អតីត​ដែន​ឡូត៍​នេសាទ​លេខ​៣ នៅ​ឃុំ​ត្រើយ​ស្លា និង​ឃុំ​ស្វាយ​ប្រទាល ទើប​មេ​ឈ្មួញ​រូបនេះ​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​។ ជុំវិញ​បញ្ហា​ខាងលើនេះ​លោក ញឹម វណ្ណ​ឌិន អភិបាល​ស្រុក​ស្អាង ក៏​ទំនងជា​ទទួលបាន​ផលប្រយោជន៍​ពី​ឧកញ៉ា ឈាង ប៉ាក់​សួរ ទើប​បណ្ដោយ​ឲ្យ​ឈ្មួញ​រូបនេះ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​បើ​ទោះបី​ដឹងថា ការ​ដែល​ឈ្មួញ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​និង​ដី​បឹង​ធម្មជាតិ គឺជា​អំពើ​ខុស​ច្បាប់​យ៉ាងណា​ក៏ដោយ​។ ដូច្នេះ​លោក ម៉ៅ ភិរុណ អភិបាលខេត្ត​កណ្ដាល មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ក្នុង​ខណៈ​ដែល​ឧកញ៉ា ឈាង ប៉ាក់​សួរ កំពុង​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​និង​ដី​បឹង​ធម្មជាតិ​ក្នុងស្រុក​ស្អាង យ៉ាង​កំរោល​ហើយ​នាយ​សង្កាត់​រដ្ឋបាល​ជល​ផល​ស្អាង លោក ឆន ចិន កំពុង​ជួយ​បិទបាំង​សកម្មភាព​របស់​ឧកញ៉ា ឈាង ប៉ាក់​សួរ ៕

 

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888