ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

​លោក ង៉ែត ព្រឿង​មេបញ្ជាការ​តំបន់​អភិវឌ្ឍន៍​ភ្នំ​ឆ័ត្រ​ឲ្យ​ពលករ​ខ្មែរ​ឆ្លងដែន​ខុស​ច្បាប់​ចូល​ទឹកដី​សៀម​និង​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​យ៉ាង​ពេញបន្ទុក​

​លោក ង៉ែត ព្រឿង​មេបញ្ជាការ​តំបន់​អភិវឌ្ឍន៍​ភ្នំ​ឆ័ត្រ​ឲ្យ​ពលករ​ខ្មែរ​ឆ្លងដែន​ខុស​ច្បាប់​ចូល​ទឹកដី​សៀម​និង​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​យ៉ាង​ពេញបន្ទុក​

មន្ត្រី​យោធា​មួយចំនួន​នៅក្នុង អង្គភាព​តំបន់​អភិវឌ្ឍន៍​យោធា​យោធា ភូមិភាគ​៥ បានឲ្យដឹងថា លោក ង៉ែត ព្រឿង កំ ពុង ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត ដូចជា ការបើក​ច្រករបៀង​ដើម​ចែង ឲ្យ​ដំណើរការ​យ៉ាង​រលូន​ហើយ​អាច ប្រមូល​លុយ​បាន យ៉ាងច្រើន​តាមរយៈ ការឃុបឃិត​ឲ្យ​មេខ្យល់​ដឹកជញ្ជូន ពលករ​ខ្មែរ​ឆ្លងដែន​ចូល​ទឹកដី​សៀម តាម​ច្រក​នេះ​។ លើស នេះ​ទៅទៀត​ឈ្មួញ​មួយ ចំនួន​កំពុង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន ទំនិញ​គេច​ពន្ធ និង​ទំនិញ​ខុស ច្បាប់​ពី​ទឹកដី សៀម ចូល​តាម​ច្រករបៀង​ដើម ចែង​ឬ​ច្រករបៀង​ក្រោម​ភ្នំ យ៉ាង ពេញបន្ទុក​ព្រោះ​គ្មាន​មន្ត្រី ជំនាញ​ឬ​សម​ត្ថ កិច្ច​ពាក់ព័ន្ធ ណា​ចាត់វិធានការ​បង្ក្រាប​ឡើយ​។​

​ប្រភព​បានឲ្យដឹង​ទៀតថា ប៉ុន្មាន ថ្ងៃ​កន្លង​ទៅនេះ​មាន​រថយន្ត របស់​មេ ខ្យល់ ជាច្រើន​គ្រឿង​ដឹកជញ្ជូន​ពលករ​ខ្មែរ​ចូល​ទឹកដី​សៀម​តាម​ច្រករបៀង​ដើម​ចែង ហើយ​មន្ត្រីក្រោមឱវាទរ​បស់​លោក ង៉ែត ព្រឿង អាច​ប្រមូល​លុយ​បាន​យ៉ាងច្រើន​យក​មក​បែងចែក​ជា​មួយ​លោក ង៉ែត ព្រឿង និង​មន្ត្រី​យោធា​ជាន់ខ្ពស់​ក្នុង​យោធភូមិ​ភាគ​៥ មួយចំនួនទៀត​។​

​ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ឲ្យ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ ជា​ពិសេស​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចាត់វិធានការ​ទប់ស្កាត់​បញ្ហា​ខាងលើ​នេះ​ជាបន្ទាន់ ព្រោះ​លោក សួន បវរ អភិបាល​ខេត្ត​បន្ទាយមានជ័យ និង​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ នាំគ្នា​ដេកលក់​អស់​ទៅហើយ​។​

​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​ក្ដិប​ថ្ម ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ បាន​លើកឡើងថា​លោក សួន បវរ អភិបាល​ខេត្ត​បន្ទាយមានជ័យ និង​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ មិន​ចាត់​វិធានការ​បិទ​ច្រក​របៀង​តាម​ព្រំដែន​ខ្មែរ​-​សៀម ទាំងអស់​ដើម្បី​ឲ្យស្រប​តាមប​ទប​ញ្ជា​របស់​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ នោះទេ​។​

​ជាក់ស្ដែង​បច្ចុប្បន្ននេះ​ច្រករបៀង​ដែល​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​លោក ង៉ែត ព្រឿង មេបញ្ជាការ​តំបន់​អភិវឌ្ឍន៍​ភ្នំ​ឆ័ត្រ ដែល​ស្ថិតនៅក្នុង​ភូមិ​ក្ដិប​ថ្ម ឃុំ​គោក​រមៀត នៅតែ​បើកផ្លូវ​ឲ្យ​ពលករ​ខ្មែរ​ឆ្លងដែន​ខុស​ច្បាប់​ចូល​ទឹកដី​សៀម​និង​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​យ៉ាង​ពេញបន្ទុក​។​

​បើ​តាម​ប្រភព​ពី​មន្ត្រី​យោធា​ដែល​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​លោក​ស័ក្ដិ​៥ ង៉ែត ព្រឿង បានឲ្យដឹង​ថា​ការ​ដែល​លោក ង៉ែត ព្រឿង ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការ​យោធា​យោធភូមិ​ភាគ​៥ ផង​ដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​។​

​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ឃុំ​គោក​រមៀត ស្រុក​ថ្មពួក បានឲ្យដឹងថា បច្ចុប្បន្ន​ច្រករបៀង​ក្ដិប​ថ្ម​ឬ​ហៅ​ថា​ច្រក​លើ​ភ្នំ ត្រូវបាន​មន្ត្រី​យោធា​ឈរជើង​ក្នុង​ទីតាំង​នេះ​ផ្អាក​មិនឲ្យ​មាន​សកម្មភាព​បទល្មើស​ឆ្លងដែន​តទៅទៀត​ទេ គឺ​ពួកគេ​បាន​បង្វែរ​ឲ្យ​មេ​ខ្យល់ដឹក​ពលករ​ខ្មែរ​ចូល​ទៅ​ទឹកដី​សៀម​តាម​ច្រករបៀង​ដើម​ចែង​ឬ​ហៅ​ថា​ច្រក​ក្រោម​ភ្នំ​។ ច្រក​ក្រោម​ភ្នំ​ដែល​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​លោក វី ដែល​ជា​មនុស្ស​ជំនិត​របស់លោក ង៉ែត ព្រឿង ត្រូវបាន​គេ​ដឹងថា​ជា​ប្រភព​ចំណូល​ដ៏​ធំ​របស់​លោក ង៉ែត ព្រឿង​។​

​ប្រភព​បានឲ្យដឹង​ទៀតថា ច្រករបៀង​ដើម​ចែង​ឬ​ច្រក​ក្រោម​ភ្នំ គឺ​ស្ថិតនៅ​ខាងស្ដាំ​ដៃ​នៃ​ទីបញ្ជាការ​តំបន់​អភិវឌ្ឍន៍​យោធភូមិ​ភាគ​៥ ចម្ងាយ​ប្រមាណ​៥០០​ម៉ែត្រ​ហើយ​បើ​ធ្វើ​ដំណើរ​ពី​ផ្លូវជាតិ​លេខ​៥៨ ឆ្ពោះ​ទៅកាន់​ទីតាំង​ច្រករបៀង​ដើម​ចែង​នោះ គឺ​មាន​ចម្ងាយ​ប្រមាណ​១០០០​ម៉ែត្រ ៕

 

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888