ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

លោក​ សាយ សំអាល់​និងលោក ​វេង សាខុនរដ្ឋម​ន្ត្រីក្រសួងក​សិកម្មមិនគួរ​មើលរំលង​មេ​ឈ្មួញចាស់វស្សា​ សាន​ ចយ មេឈ្មួញ ប៉ុល វិសាល​ និងស្រេង ម៉េង​កំពុង​បំផ្លាញព្រៃ​ឈើក្នុងតំបន់​ដែនជម្រក​សត្វព្រៃលំ​ផាត់

លោក​ សាយ សំអាល់​និងលោក ​វេង សាខុនរដ្ឋម​ន្ត្រីក្រសួងក​សិកម្មមិនគួរ​មើលរំលង​មេ​ឈ្មួញចាស់វស្សា​ សាន​ ចយ មេឈ្មួញ ប៉ុល វិសាល​ និងស្រេង ម៉េង​កំពុង​បំផ្លាញព្រៃ​ឈើក្នុងតំបន់​ដែនជម្រក​សត្វព្រៃលំ​ផាត់

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​បាន​ ឲ្យ​ដឹងថា រយៈពេល​ប្រមាណ​៣​ សប្ដាហ៍​ចុងក្រោយ​នេះ​ ឈ្មួញ​ច្រើន​នាក់​កំពុង​ សម្រុ ក​ ដឹកជញ្ជូន​ឈើ​ចេញ ទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​ អន្តរជាតិ​អូរ​យ៉ា​ដាវ ដោយ​ប្រើប្រាស់​រ ថយន្ត​ធំៗ​ចំណុះ ​ពី​៨០​តោន​ទៅជិត ​១០០​តោន​ដោយ​ពួកគេ​ គ្រាន់តែ​បង់លុយ​តាម​ការកំណត់​របស់ ​ម​ន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ ។ ឈើ​ដែល​ ឈ្មួញ​សម្រុក​ដឹកជញ្ជូន​ ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​នោះ  មួយផ្នែកធំ​ជា​ឈើ​កាប់​ចេញ ពី​តំបន់​ដែន ជម្រក សត្វព្រៃ​លំផាត់ ហើយ​មួយផ្នែក​ទៀត​គឺជា​ឈើ​កាប់​ចេញពី​តំបន់​ព្រៃ​ការពារ​ព្រៃ​អភិរក្ស​ក្នុងស្រុក​វ៉ើ​ន​សៃ និង​ស្រុក​កូន​មុំ​។ ដូច្នេះ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ក៏ដូចជា​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម មិនគួរ​មើលរំលង​បញ្ហា​ខាងលើនេះ​ទេ ក្នុងខណៈដែល​ព្រៃឈើ​ដែល​នៅ​សេសសល់​ក្នុង​ខេត្តរតនគិរី កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​។ មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តរតនគិរី បាន​លើកឡើងថា បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន គឺជា​ប្រភព​ចំណូល​របស់​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​ទៀត ហេតុនេះហើយ​ទើប​ពួកគេ​បណ្ដោយ​ឲ្យ​បទល្មើស​រាលដាល​យ៉ាង​ពេញបន្ទុក។

ប្រភពពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​នៅក្នុង​ឃុំ​សេ​ដា ស្រុក​លំផាត់ ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា មកដល់ពេលនេះ​ឈ្មួញ​ធំៗ​ច្រើន​នាក់​នៅតែ​សម្រុក​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ពី​តំបន់​ដែនជម្រកសត្វព្រៃ​លំផាត់​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ យ៉ាង​ពេញបន្ទុក​ដដែល​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តរតនគិរី និង​នាយក​តំបន់​ដែនជម្រកសត្វព្រៃ​លំផាត់ ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​គឺជា​អ្នក​ឃុបឃិត​គ្នា​ឲ្យ​ឈ្មួញ​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​លំផាត់ យ៉ាង​មហន្តរាយ​។ តាម​បង្ហើប​ពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​និង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ឈ្មួញ​ដែល​កំពុង​សម្រុក​កាប់​ឈើ​ដឹក​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​លំផាត់ មានដូចជា​មេ​ឈ្មួញ សាន ច​យ មេ​ឈ្មួញ ប៉ុល វិសាល មេ​ឈ្មួញ ស្រេង ម៉េង ហៅ​ម៉េង​៣​ពូថៅ និង​ឈ្មួញ​ក្នុង​ខេត្តរតនគិរី មួយចំនួនទៀត​។

តាម​ប្រភពពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា ថ្មីៗ​នេះ​ឈើ​ប្រភេទ​លេខ​១​ជាច្រើន​រយ​កំណាត់​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ចាត់វិធានការ​បង្ក្រាប​នៅក្នុង​ទឹកដី​ភូមិ​សមុទ្រ​ក្រោម ឃុំ​សេ​ដា ស្រុក​លំផាត់ ខេត្តរតនគិរី​។ ក៏ប៉ុន្តែ​ការបង្ក្រាប​នោះ​គឺជា​រឿង​ឥតន័យ​ព្រោះ​សមត្ថកិច្ច​អាវុធហត្ថ​មិនបាន​បញ្ចេញ​អត្តសញ្ញាណ​ក្រុម​ឈ្មួញ​ធំៗ​ដែល​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​លំផាត់ នោះទេ​ហើយក៏​គ្មាន​ឈ្មួញ​ណា​ត្រូវបាន​សមត្ថកិច្ច​វែកមុខ​យកទៅ​ចាត់ការ​តាមច្បាប់​នៅឡើយ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​សេ​ដា ស្រុក​លំផាត់ ខេត្តរតនគិរី គ្មាន​ជំនឿ​លើ​សមត្ថកិច្ច​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក៏ដូចជា​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ដទៃទៀត​ក្នុងការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ដែល​នៅតែ​កើតឡើង​យ៉ាង​រាលដាល​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​លំផាត់ ខេត្តរតនគិរី​។

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888