ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

លោក​ ពៅ រិទ្ធីមេបញ្ជាការរង​នគរបាលវរការពា​រព្រំដែនគោក​លេខ៨៩១លួច​បើកច្រករបៀ​ង​ឲ្យពលករ​ខ្មែរឆ្លង​កាត់ខុសច្បាប់ចូល​ទឹកដីសៀ​មនិង​នាំចូលនាំចេញទំនិញ​គេចពន្ធ​យ៉ាងពេញ​បន្ទុក?

លោក​ ពៅ រិទ្ធីមេបញ្ជាការរង​នគរបាលវរការពា​រព្រំដែនគោក​លេខ៨៩១លួច​បើកច្រករបៀ​ង​ឲ្យពលករ​ខ្មែរឆ្លង​កាត់ខុសច្បាប់ចូល​ទឹកដីសៀ​មនិង​នាំចូលនាំចេញទំនិញ​គេចពន្ធ​យ៉ាងពេញ​បន្ទុក?

ប្រភពពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ ក្នុង​សង្កាត់​ផ្សារកណ្ដាល ក្រុង ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ  បាន​ឲ្យ​ដឹងថា ការដែល​លោក  ពៅ រិទ្ធី យក​ ទីតាំង​ដី​កម្មសិទ្ធិ​របស់ខ្លួន ​បើក​ច្រករបៀង​យ៉ាង​គឃ្លើន​ ផ្ទុយ​ពីបទ​បញ្ជា​របស់​ថ្នាក់ដឹកនាំ ​ក្រសួងមហាផ្ទៃ គឺមាន​ការឃុបឃិត ​បើកដៃ​ពី​សំ ណាក់​លោក ហាំ វណ្ណៈ  ដែលជា​មេបញ្ជាការ​នគរបាល​វរ​ការពារ​ព្រំដែន ​លេខ​៨៩១ ផងដែរ​។ ប្រសិនបើ​គ្មាន​ ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ហាំ វណ្ណៈ ដែលជា​ចៅហ្វាយនាយ​ទេនោះ​គឺ​លោក ពៅ រិទ្ធី មេបញ្ជាការរង​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៨៩១ មិន​ហ៊ាន​យក​ទីតាំង​ដី​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ជាប់​អូរ​ព្រំដែន​ខ្មែរ​-​សៀម បើក​ច្រករបៀង​យ៉ាង​រលូន​ដូច​សព្វថ្ងៃនេះ​ទេ​។ ដូច្នេះ​លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ គួរពិនិត្យមើល​បញ្ហា​នេះ​ផង​ព្រោះ​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ កំពុង​រក្សា​ភាព​ស្ងៀមស្ងាត់​ដើម្បី​ចាំ​ទទួលផល​ប្រយោជន៍​ពី​កូនចៅ​ក្រោម​ឱវាទ​យ៉ាង​សុខ​ស្រួល​។

ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា តាម​ព្រំដែន​ខ្មែរ​-​សៀម ក្នុង​មូលដ្ឋាន​ពួកគាត់​មាន​ច្រករបៀង​ខុសច្បាប់​មួយកន្លែង​កំពុងដំណើរការ​យ៉ាងរ​លូន ហើយ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​និង​សមត្ថកិច្ច​ក្រុង​ប៉ោយប៉ែត មិន​ហ៊ាន​ប៉ះពាល់​នោះទេ​។ ប្រភព​បាន​ឲ្យ​ដឹងថា នៅលើ​ទីតាំង​ដី​មួយកន្លែង​ជាប់​អូរ​ព្រំដែន​កម្ពុជា​-​សៀម ដែលជា​ដី​កម្មសិទ្ធិ​របស់លោក ពៅ រិទ្ធី ហៅ​ខ្នា មេបញ្ជាការរង​វរ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨៩១ ត្រូវគេ​បើក​ច្រករបៀង​ខុសច្បាប់។ ច្រករបៀង​នោះ​ត្រូវបាន​គេ​ដឹងថា ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់លោក ពៅ រិទ្ធី តែម្តង​ហើយ​មាន​ឈ្មួញ​នាំចូល​នាំចេញ​ទំនិញ​យ៉ាង​ពេញបន្ទុក និង​មានការ​ឃុបឃិត​ឲ្យ​ពលរដ្ឋ​ខ្មែរ​ឆ្លងដែន​ចូល​ទឹកដី​សៀម​តាម​ច្រករបៀង​នេះ​ទៀតផង​។

​គួរ​រំលឹក​ដែរ​ថា​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ បានចេញ​បទបញ្ជា​ឲ្យ​អាជ្ញាធរ​និង​សមត្ថកិច្ច​ខេត្តបន្ទាយមានជ័យ លុបបំបាត់​ច្រករបៀង​ទាំងអស់​ជាប់​ព្រំដែន​ខ្មែរ​-​សៀម ដើម្បី​ពង្រឹង​សន្តិសុខ​តាម​ព្រំដែន និង​ទប់ស្កាត់​បទល្មើស​ឆ្លងដែន​ប្រកបដោយ​ប្រសិទ្ធភាព​។ ក៏ប៉ុន្តែ​មេបញ្ជាការ​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៨៩១ លោក ហាំ វណ្ណៈ ក៏ដូចជា​លោក ពៅ រិទ្ធី ដែលជា​មេបញ្ជាការរង​អង្គភាព​នេះ មិន​អនុវត្តន៍​តាម​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​នោះឡើយ ហើយ​កំពុង​លួច​បើក​ច្រករបៀង​ក្នុងភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត យ៉ាង​គឃ្លើន​។ តាមរយៈ​ការបើក​ច្រករបៀង​នៅ​ភូមិ​គីឡូម៉ែត្រ​លេខ​៤ ឲ្យ​ឈ្មួញ​នាំចេញ​នាំចូល​ទំនិញ​តាម​ច្រក​នេះ ក៏ដូចជា​ការឃុបឃិត​ឲ្យ​ពលករ​ខ្មែរ​ឆ្លងកាត់​ខុសច្បាប់​ចូល​ទឹកដី​សៀម គឺ​លោក ពៅ រិទ្ធី អាច​ប្រមូល​លុយ​បាន​យ៉ាងច្រើន​យកទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​ជាមួយ​លោក ហាំ វណ្ណៈ ដែលជា​ចៅហ្វាយនាយ​។ ទន្ទឹមនឹងនេះ​ក៏​អាចមាន​ការបែងចែក​ផលប្រយោជន៍​មួយផ្នែកធំ​ដល់​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ ?

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888