ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

លោក ឱម​ យ៉ិនទៀង​ប្រធានអង្គភាព​ប្រឆាំងអំពើពុករ​លួយគួរបើក​ការស៊ើបអង្កេ​តអំពើ​ពុករលួ​យរបស់លោក​ រឿន ផៃរិទ្ធ​​និង​បក្ខពួក

លោក ឱម​ យ៉ិនទៀង​ប្រធានអង្គភាព​ប្រឆាំងអំពើពុករ​លួយគួរបើក​ការស៊ើបអង្កេ​តអំពើ​ពុករលួ​យរបស់លោក​ រឿន ផៃរិទ្ធ​​និង​បក្ខពួក

ប្រភពពី​មន្ត្រី​គណនេយ្យ​តាម​បណ្ដា​ មន្ទីរ​មួយចំនួន​ក្នុង​ខេត្តមណ្ឌលគិរី  បាន​ឲ្យ​ដឹងថា នៅពេល​ពួកគេ​រត់ការ​ ឯកសារ​បើក ​សាច់ប្រាក់​ពី​មន្ទីរ​ហិរញ្ញវត្ថុ​ខេត្ត  ដើម្បី​យកទៅ​អនុវត្តន៍​គម្រោង ​ផ្សេងៗ​គឺ​ត្រូវ​លោក រឿន ផៃ​រិ​ទ្ធ  ទារប្រាក់​ទឹកតែ​ពី​ ៥​ភាគរយ​ដល់​១៥​ភាគរយ​ ដោយ​គេ​អះអាងថា​ជា​ថ្លៃ​ទឹកប៊ិច​។  ក្នុង​មួយខែៗ​មាន​ឯកសារ​ឆ្លងកាត់​ មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញ វត្ថុ​ខេត្តមណ្ឌលគិរី ជាច្រើន​ច្បាប់ ​ដូច្នេះ​លោក រឿន ផៃ​រិ​ទ្ធ ប្រមូល​លុយ​តាម របៀប​ពុករលួយ  ហើយ​សូម្បីតែ​គម្រោង ​ចំណាយ​សម្រាប់​សាលាខេត្ត ​មណ្ឌលគិរី ក៏មាន​ចំណែក​ភាគ រយ​របស់លោក រឿន ផៃ​រិ​ទ្ធ  និង​បក្ខពួក​ដែរ​។ ដូច្នេះហើយ​ទើប​មានការ​អំពាវនាវ​ដល់​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ឲ្យ​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក រឿន ផៃ​រិ​ទ្ធ និង​បក្ខពួក​ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​ពួកគេ​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក​តទៅទៀត​។ ជាពិសេស​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​បើក​ការស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​ទៅលើ​អំពើពុករលួយ​របស់លោក រឿន ផៃ​រិ​ទ្ធ និង​បក្ខពួក​ប្រកបដោយ​តម្លាភាព​ហើយ​ចាត់វិធានការ​លើ​មន្ត្រី​ពុករលួយ​តាមច្បាប់​ជា​ធរមាន​ដោយ​មិនត្រូវ​មានការ​យោគយល់​នោះទេ។

​រឿងអាស្រូវ​ពុករលួយ​របស់លោក រឿន ផៃ​រិ​ទ្ធ ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្តមណ្ឌលគិរី ត្រូវបាន​មន្ត្រី​ពាក់ព័ន្ធ​តាម​បណ្ដា​មន្ទីរ​អង្គភាព​នានា​ជុំវិញ​សាលាខេត្ត​មណ្ឌលគិរី បើក​កកាយ​ជា​សាធារណៈ​ដើម្បី​ឲ្យ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​ចាត់វិធានការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​។ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិន​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក រឿន ផៃ​រិ​ទ្ធ នៅឡើយ​ទេ​ដែលជា​ហេតុ​ធ្វើ​ឲ្យ​លោក រឿន ផៃ​រិ​ទ្ធ កាន់តែ​បានដៃ​ក្នុង​ការប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​​។ សូម្បីតែ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ដែរ​បើទោះបី​រឿងអាស្រូវ​ពុករលួយ​របស់លោក រឿន ផៃ​រិ​ទ្ធ ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្តមណ្ឌលគិរី ត្រូវបាន​បើក​កកាយ​ជា​សាធារណៈ​រួចទៅហើយ​ក៏ដោយ​។

​តាម​បណ្ដាញ​ព័ត៌មាន​នានា​បាន​ឲ្យ​ដឹងថា​លោក រឿន ផៃ​រិ​ទ្ធ ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្តមណ្ឌលគិរី កំពុង​បង្ក​ការលំបាក​យ៉ាងខ្លាំង​ដល់​មន្ត្រី​គណនេយ្យ​តាម​បណ្ដា​មន្ទីរ​អង្គភាព​ផ្សេងៗ​ទៀត​នៅពេល​រត់ការ​ឯកសារ​បើក​លុយ​ពី​មន្ទីរ​ហិរញ្ញវត្ថុ​ខេត្ត​។ ប្រភពពី​មន្ត្រី​មន្ទីរ​ពាក់ព័ន្ធ​បាន​ឲ្យ​ដឹងថា​លោក រឿន ផៃ​រិ​ទ្ធ និង​បក្ខពួក​បរិវារ​តែងតែ​ទាមទារ​ប្រាក់​ទឹកតែ​ក្នុង​កម្រិត​ខ្ពស់ ហើយ​បើ​អ្នក​រត់ការ​ឯកសារ​មិន​កាត់​ភាគរយ​ឲ្យ​តាម​ការទាមទារ​របស់​លោក រឿន ផៃ​រិ​ទ្ធ និង​បក្ខពួក​ទេនោះ គឺ​មិន​ងាយ​ដក​សាច់ប្រាក់​ចេញពី​មន្ទីរ​ហិរញ្ញវត្ថុ​បានឡើយ​។ តាមរយៈ​ការប្រព្រឹត្ត​អំពើពុករលួយ​ទាមទារ​ប្រាក់​ទឹកតែ​ពី​បណ្ដា​មន្ទីរ​អង្គភាព​នានា គឺ​លោក រឿន ផៃ​រិ​ទ្ធ និង​បក្ខពួក​អាច​ប្រមូល​លុយ​បាន​យ៉ាងច្រើន​យកទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល​តែម្តង​?។

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888