ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

លោក​ ហាំ វណ្ណៈ ​មេបញ្ជាការ​នគរបាលវរ​ការពារព្រំ​ដែនលេខ៨​៩១ឃុបឃិ​តឲ្យឈ្មួញ​ទាំង​តូច​ទាំងធំនាំចូ​លទំនិញគេ​ចពន្ធតា​មច្រករ​បៀង​តាមអំពើ​ចិត្ត

លោក​ ហាំ វណ្ណៈ ​មេបញ្ជាការ​នគរបាលវរ​ការពារព្រំ​ដែនលេខ៨​៩១ឃុបឃិ​តឲ្យឈ្មួញ​ទាំង​តូច​ទាំងធំនាំចូ​លទំនិញគេ​ចពន្ធតា​មច្រករ​បៀង​តាមអំពើ​ចិត្ត

ប្រភពពី​មន្ត្រីនគរបាល​ក្រុង​ប៉ោយប៉ែត​ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ​ច្រករបៀង​ ដើម​គ ដែល​មើល​ខុស ត្រូវ​ដោយ​លោក  ឈិន ឈៀង មេបញ្ជាការរង​អង្គភាព​ នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៨៩១  បាន​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំ ចូល​ទំនិញ គេចពន្ធ​និង​ទំនិញ​ខុសច្បាប់​ជាច្រើន​ប្រភេទ  ហើយក៏​មានការ​ឃុបឃិត​ជាមួយ​ សមត្ថកិច្ច​សៀម​តាម​ ព្រំដែន​ផងដែរ​។ ទន្ទឹមនឹងនេះ​ឈ្មួញ​មួយចំនួន​បាន​លួច​នាំចេញ​ទំនិញ​ពី​ស្រុក​ខ្មែរ​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ដើម​គ ហើយ​ឈ្មួញ​ឈ្មោះ ខ្និ​ន ហៅ​ក្អូ​ន ដែលជា​ប្អូនប្រុស​របស់​ចែ​ដាវ គឺជា​ឈ្មួញ​ដែល​នាំចូល​នាំចេញ​ទំនិញ​តាម​ច្រករបៀង​ដើម​គ យ៉ាង​ពេញបន្ទុក​។ ការដែល​ឈ្មួញ​ឈ្មោះ ខ្និ​ន ហៅ​ក្អូ​ន អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺមាន​ការឃុបឃិត​បើកដៃ​សម្របសម្រួល​ពី​សំណាក់​លោក ហាំ វណ្ណៈ ក៏ដូចជា​លោក ឈិន ឈៀង ផងដែរ​ព្រោះ​ពួកគេ​បែងចែក​ផលប្រយោជន៍​គ្នា​យ៉ាង​ទៀងទាត់​។

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា សមត្ថកិច្ច​នគរបាល​ប្រចាំ​ច្រករបៀង​ដើម​គ ក្នុងភូមិ​ក្បាលកោះ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត នៅតែ​បើក​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់​យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​សង្កាត់​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា លោក ហាំ វណ្ណៈ មេបញ្ជាការ​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៨៩១ មិន​ញញើត​ទៅនឹង​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ដែល​តម្រូវ​ឲ្យ​បិទ​ច្រករបៀង​តាម​ព្រំដែន​ខ្មែរ​-​សៀម​ទាំងអស់​នោះទេ​។ បើតាម​មន្ត្រីនគរបាល​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា ការដែល​លោក ហាំ វណ្ណៈ មេបញ្ជាការ​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៨៩១ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ផងដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។

មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​សង្កាត់​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា មួយរយៈ​កន្លងទៅនេះ​សមត្ថកិច្ច​នគរបាល​អ​ង្គ​ភាពវរ​ការពារ​ព្រំដែន​លេខ​៨៩១ ក្រោម​ការគ្រប់គ្រង​រប​ស់លោក ហាំ វណ្ណៈ នៅតែ​បើក​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​ចូល​តាម​ច្រករបៀង​ដើម​គ យ៉ាង​គឃ្លើន​។ ជាងនេះទៅទៀត​នៅ​ច្រករបៀង​ដើម​គ ដែល​គ្រប់គ្រង​ដោយ​លោក ឈិន ឈៀង ជាម​នុស្ស​ជំនិត​របស់លោក ហាំ វណ្ណៈ ក៏មាន​ឃុបឃិត​ឲ្យ​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​ចូល​ទៅរក​ការងារ​ធ្វើ​លើទឹក​ដី​សៀម​ផងដែរ គឺជា​ការបំពាន​លើ​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ យ៉ាង​ក្រអឺតក្រទម​។ លោក ឈិន ឈៀង​ត្រូវបាន​គេ​ដឹងថា ជា​អ្នកគ្រប់គ្រង​ច្រករបៀង​ដើម​គ ហើយ​ជា​អ្នកប្រមូល​លុយ​យកទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​ជាមួយ​លោក ហាំ វណ្ណៈ យ៉ាង​សុខ​ស្រួល​គ្មាន​ញញើត​អ្វី​ឡើយ​។

​ ចំណែក​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ជា​យូរ​មកហើយ​នោះ ត្រូវ​ប្រភព​ខ្លះ​សង្ស័យថា ទទួលបាន​ផលប្រយោជន៍​ពី​លោក ហាំ វណ្ណៈ និង​លោក ឈិន ឈៀង ជាប្រចាំ​ទើប​មិន​ចាត់​វិធាន​ការបិទច្រក​របៀង​ដើម​គ ឲ្យ​ស្របទៅតាម​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ។

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888