ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

​លោក ទៀង សៅ​រតន៍​ស្នងការ​ន​រង​នគរបាល​ខេត្ត​មណ្ឌលគិរី​បើកភ្លើង​ខៀវ​ឲ្យ​ឈ្មួញ​ដឹក​ឈើ​ទៅ​ស្រុក​យួន​ទាំង​យប់​ទាំង​ថ្ងៃ​

​លោក ទៀង សៅ​រតន៍​ស្នងការ​ន​រង​នគរបាល​ខេត្ត​មណ្ឌលគិរី​បើកភ្លើង​ខៀវ​ឲ្យ​ឈ្មួញ​ដឹក​ឈើ​ទៅ​ស្រុក​យួន​ទាំង​យប់​ទាំង​ថ្ងៃ​

ប្រភព​ពី​មន្ត្រី​នគរបាល​នៅក្នុង​ស្នងការដ្ឋាន​នគរបាល ខេត្ត​មណ្ឌលគិរី បានឲ្យដឹង​ថា​លោក ទៀង សៅ​រតន៍ បាន​ដាក់​មនុស្ស​ជំនិត ៗ​របស់ ខ្លួន​ឲ្យ​ឈរជើង​តាម ច្រក​ទ្វេភាគី​ទាំង​៣​កន្លែង​ក្នុង​ខេត្ត​មណ្ឌលគិរី ដើម្បី​ងាយស្រួល​ក្នុង​ការប្រមូល​លុយ ពី​ក្រុម​ឈ្មួញ​ដឹក ជញ្ជូន​ឈើ​ចេញ ទៅ​ស្រុក​យួន​។ តាមរយៈ​ការឃុបឃិត ឲ្យ​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ចេញទៅ ស្រុក​យួន​យ៉ាង​ពេញបន្ទុក គឺ​លោក ទៀង សៅ​រតន៍ ព្រមទាំង​បក្ខពួក​អាច ប្រមូល​លុយ​បាន​យ៉ាងច្រើន​យក​ទៅ​ចែក​គ្នា​ធ្វើ​មាន​ធ្វើ​បាន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រការ​នេះ​ហើយ​ដែល​ឈ្មួញ​ជាច្រើន​នាក់​នៅ​តែ​អាច​ដឹកជញ្ជូន​ឈើ​ពី​ខេត្ត​មណ្ឌលគិរី ចេញ​ទៅ​ស្រុក​យួន​តាម​ច្រក​ទ្វេភាគី​ទាំង​៣​កន្លែង​នៅក្នុង​ខេត្ត​នេះ​យ៉ាង​រលូន ក្នុង​ខណៈ​ដែល​បទល្មើស​កាប់​ឈើ​ក្នុង​ស្រុក​កោះ​ញែក ស្រុក​កែវ​សីមា និង​ស្រុក​ពេជ្រា​ដា កំពុង​កើតឡើង​យ៉ាង​មហន្តរាយ​។​

​ប្រភព​ពី​មន្ត្រី​នគរបាល​មួយចំនួន​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី បានឲ្យដឹង​ថា​លោក ទៀង សៅ​រតន៍ ស្នងការរង​ទទួលបន្ទុក​អន្តោប្រវេសន៍ គឺជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ប្រភព​បានឲ្យដឹង​ទៀត​ថា​លោក ទៀង សៅ​រតន៍ មានអំណាច​គ្រប់គ្រង​ច្រក​ទ្វេភាគី​៣​កន្លែង​ក្នុង​ខេត្ត​មណ្ឌលគិរី គឺ​ច្រក​ដាក់​ដាំ ច្រក​ណាំ​លៀ និង​ច្រក​ឡា​បា​ខេ ហើយ​ច្រក​ទាំង​៣​នេះ​នៅតែ​មាន​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​។

​ដូច្នេះ​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ​ព្រោះ​លោក ទៀង សៅ​រតន៍ ស្នងការរង​នគរបាល​មណ្ឌលគិរី គឺជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​ច្រើន​ឆ្នាំ​មកហើយ​។​
​តាំងពី​ជំនាន់​លោក តូច យ៉ុន ធ្វើជា​ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី រហូត​ដល់​ជំនាន់​លោក អ៊ុក សំណាង ធ្វើជា​ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី ហើយ​បច្ចុប្បន្ន​លោក ឡោ សុខា ធ្វើជា​ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី គឺ​លោក ទៀង សៅ​រតន៍ នៅតែ​មាន​អំណាច​ធំធេង​ក្នុង​ការឃុបឃិត​ឲ្យ​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​។

កាលពី​ជំនាន់​លោក តូច យ៉ុន និង​លោក អ៊ុក សំណាង ធ្វើជា​ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី ទំនងជា​ទទួល​ផលប្រយោជន៍​ពី​លោក ទៀង សៅ​រតន៍ ជាប្រចាំ​ទើប​បណ្ដោយ​ឲ្យ​លោក ទៀង សៅ​រតន៍ ព្រមទាំង​បក្ខពួក​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ប្រភព​ខ្លះ​បានឲ្យដឹងថា ការ​ដែល​មន្ត្រី​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ ចាត់វិធានការ​បង្ក្រាប​បទល្មើស​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​នា​ពេលកន្លងមក គឺ​ពុំ​មាន​ប្រសិទ្ធភាព​ឡើយ​ដោយសារ​គ្មាន​កិច្ច​សហការ​ពី​លោក ទៀង សៅ​រតន៍ ស្នងការរង​ខេត្ត​មណ្ឌលគិរី ទទួលបាន​បន្តោ​ប្រវេសន៍ ៕

 

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888